ថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ទីតាំងបទល្មើសភ្នាល់ទឹកភ្លៀងដល់ខែដល់រដូវរះឡើងវិញរីកដូចផ្ដិត.!
Sun,01 May 2022 (Time 10:00 AM)
ដោយ ៖ (ចំនួនអ្នកអាន: 26នាក់)

ភ្នំពេញ៖ ល្បែងស៊ីសង ភ្នាល់ទឹកភ្លៀង កំពុងតែបើកដំណើរការរីកដូចផ្សិតក្នុងខណ្ឌ៧មករា ចំណុចបរិវេណបណ្តោយផ្លូវ ១៣៩ សង្កាត់វាលវង់ សមត្ថកិច្ចមូលដ្ឋានហាក់បីមើលរំលងធ្វើមិនដឹងមិនឮទៅវិញ។

ពាក់ព័ន្ធនិងបនល្បែងស៊ីសងខុសច្បាប់ ភ្នាល់ ទឹកភ្លៀង ដែលកំពុងតែប្រមូលគ្នាលេងយ៉ាងអនាធិបតេយ្យគ្មានញញើតនិងមន្ត្រីមូលដ្ឋាននេះ ប្រជាពលរដ្ឋជាច្រើនកំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីសុវត្ថិភាពក្រុមគ្រួសាររបស់ពួកគាត់ ព្រោះហេតុថា អ្នកញៀនល្បែង ជាច្រើនកុះករ ទាំងអស់នោះកំពុងតែឈ្លក់វង្វេងនឹងល្បែងអបាយមុខ ជាហេតុបង្កឲ្យកើតមានឡើងនូវអំពើហិង្សាក្នុងគ្រួសារ អំពើចោរកម្ម បង្កអាចឈានទៅរកឃាតកម្ម អសន្តិសុខយ៉ាងធ្ងន់ធ្ងរនៅពេលខាងមុខ។

ចំពោះលោក លឹម សុភា អភិបាលខណ្ឌ៧មករា ហើយនិងលោក នេត្រ ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា កំពុងសម្ងំស្ងៀម ហើយឆ្លើយថាមិនដឹង មិនមានលេងទៅវិញ ធ្វើហាក់បីដូចមិនដឹង តាមពិតបងប្អូនប្រជាពលរដ្ឋនៅម្ដុំនោះដឹងស្ទើរគ្រប់គ្នា។

អាស្រ័យហេតុនេះពលរដ្ឋជាច្រើនសូមអំពាវនាវស្នើសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី សូមឯកឧត្តមមេត្តាជួយចាត់ មន្ត្រីក្រោមឱវាទចុះពិនិត្យបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន។

ហើយពលរដ្ឋស្នើដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមឯកឧត្តមមេត្តាចាត់សមត្ថកិច្ចជំនាញចុះពិនិត្យបង្ក្រាបទីតាំងខាងលើនេះផងទាន៕ពត័មានបថម

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ