ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ពិធីបើកកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ ថៃ-កម្ពជា លើកទី២៨ នៅទីបញ្ជាការកងទ័ពជើងគោក សួនសុនប្រាឌិផាត់ ស្រុកហួហុីន ខេត្តប្រាក់ជួបគីរីខ័ន្ធ ព្រះរាជាណាចក្រថៃ
Tue,10 May 2022 (Time 02:23 PM)
ដោយ ៖ (ចំនួនអ្នកអាន: 167នាក់)

កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ ថៃ-កម្ពជា លើកទី២៨ រវាងយោធភូមិភាគទី៥ និងកងទ័ពភូមិភាគទី១ បានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅទីបញ្ជាការកងទ័ពជើងគោក សួនសុនប្រាក់ឌិផាត់ ខេត្តប្រាក់ជួបគីរីខ័ន្ធ ព្រះរាជាណាចក្រថៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ តាមអនុសារៈការយោគយល់គ្នា និងពិនិត្យភាពរីកចម្រើនលើការអនុវត្តរាល់ខ្លឹមសារក្នុងកំណត់ហេតុកិច្ចប្រជុំនាឆ្នាំកន្លងមក។

សហប្រធាន ក្រុមលេខាគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ លោក ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ និង លោកឧត្តមសេនីយ៍ត្រី ប្រាក់ផុន គិតិយ៉ានសាប់ នាយសេនាធិការ កងទ័ពភូមិភាគទី១ បានដឹកនាំការប្រជុំពិភាក្សានាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ដើម្បីពិនិត្យចំណុចសេសសល់ ក្នុងកិច្ចទំនាក់ទំនង សហប្រតិបត្តិការ តាមខ្លឹមសារនីមួយៗ នាឆ្នាំកន្លងមក សម្រាប់ដាក់ជូនសហប្រធានគណៈកម្មាធិការពិចារណាដោះស្រាយ។

នៅវេលាម៉ោង ១០:៣០នាទី ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ និង ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុបសាន់ ណងប៊ួឡាង មេបញ្ជាការកងទ័ពភូមិភាគទី១ ជាសហប្រធាន បានដំណើរការបើកកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ ថៃ-កម្ពុជា លើកទី២៨ តាមកម្មវិធីដែលបានគ្រោងទុក៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ