ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
គេចមួយបះមួយជីវិតថ្លៃមិនស្លាប់ រងរបួសធ្ងន់បុរសម្នាក់បើកត្រាក់ទ័រភ្ជួរដី ជាន់គ្រាប់មីនតោនមិនទាន់ផ្ទុះ និងត្រាក់ទ័ររងការខូចខាតទាំងស្រុង!
Sat,30 April 2022 (Time 06:37 PM)
ដោយ ៖ (ចំនួនអ្នកអាន: 230នាក់)

ខេត្តព្រះវិហារ: គេចមួយជាន់មួយទៀតជីវិតថ្លៃ មិនស្លាប់តែរងរបួសធ្ងន់ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ ដោយបុរសម្នាក់ ខណៈកំពុងបើកបរត្រាក់ទ័រភ្ជួរដីសុខៗ ក៏ជាន់គ្រាប់មីនតោនមិនទាន់ផ្ទុះ ធ្វើឲ្យតៃកុងរងរបួសធ្ងន់ ដោយឡែកត្រាក់ទ័របានរងការខូចខាតទាំងស្រុង ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១៥ នឹង២០នាទី នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ត្រង់ចំណុចអូរសឹង ចម្ងាយពីភូមិប្រហែល៣គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិកន្ទួត ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

យោងតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានបើកត្រាក់ទ័រ ទៅភ្ជួរដីស៊ីឈ្នួលឲ្យគេនៅក្នុងភូមិសាស្ត្រកើតហេតុខាងលើ។ ខណៈពេលកំពុងភ្ជួរដី ក៏បានប៉ះចំលើគ្រាប់មីនតោន ចំនួន០១គ្រាប់ តែសំណាងល្អគ្រាប់មីននោះមិនផ្ទុះ ឃើញដូច្នោះជនរងគ្រោះ បានប្រាប់ឲ្យម្ចាស់ដីទៅរកឈើមមដោត ធ្វើជាសញ្ញា ដើម្បីផ្តល់ដំណឹងទៅអាជ្ញាធរមានសមត្ថកិច្ច។ រួចជនរងគ្រោះ ក៏បើកត្រាក់ទ័រភ្ជួរដីផ្សេងបន្តទៀត ប៉ុន្តែជាអកុសលក៏បះចំលើគ្រាប់មីនតោនទី២ ផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ ផ្នែកក្បាល និងបាក់ឆ្អឹងខ្មងជើងស្តាំមួយកង់។

ជនរងគ្រោះមានឈ្មោះ ហុី សៀក ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្រោយកើតហេតុជនរងគ្រោះ ក៏ត្រូវបានបងប្អូនសាច់ញាតិគ្រុមគ្រួសារ ដឹកនាំយកមកជួយសង្គ្រោះបឋម នៅមន្ទីរពេទ្យកងពលតូចអន្តរាគមន៍លេខ៨ និងធ្វើការបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យខេត្តសៀមរាប៕

ដោយ:គេហទំព័រ.នាគមាស

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ