ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ទីតាំងបញ្ជល់មាន់និងបៀរអាប៉ោងខុសច្បាប់កក្រើកឡើងវិញនៅ សង្កាត់ជ្រាវក្រុងសៀមរាបខេត្តសៀមរាបមន្ត្រីនិងអាជ្ញាធរពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់
Wed,27 April 2022 (Time 04:53 PM)
ដោយ ៖ (ចំនួនអ្នកអាន: 137នាក់)

(ខេត្តសៀមរាប):ខ្លាំងមែនម្ចាស់សង្វៀនបញ្ជល់មាន់និងបៀរអាប៉ោងមួយកន្លែងដែលស្ថិតនៅក្នុង ភូមិទួលក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាបខេត្តសៀមរាប ចាប់ផ្ដើមដំណើរការបើកវិញហើយដោយមិនខ្លាចញញើតមន្ត្រីអាជ្ញាធរមួយណាទាល់តែសោះ។

តាមសម្ដីរៀបរាប់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះបានប្រាប់ដល់អង្គភាពសារព័ត៌មានយើងខ្ញុំថាម្ចាស់ទីតាំងឈ្មោះ ១/លឹម សាណុល ២/ហន រដ្ធា ៣/ឈ្មោះយ៉ា ៤/ឈ្មោះភីដែលកំពុងបើកលេងយ៉ាងគគ្រឹកគគ្រេងដោយមានការផ្ញើប្រាក់រាប់ពាន់ដុល្លារដោយមិនខ្លាចសមត្ថកិច្ចបន្តិចសោះ។

ទីតាំងបញ្ជល់មាន់មួយនេះធ្លាប់មានការបង្រ្កាបនិងធ្វើកិច្ចសន្យាពីមុនរួចហើយតែម្ចាស់ទីតាំងទាំងនោះនៅតែបន្តខំប្រឹងបើកលេងយ៉ាងសេរីនិងមិនស្ដាប់អនុសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអំពីបញ្ហាជំងឺរាតត្បាតកូវីដ១៩សោះឡើយ មួយវិញទៀតការលេងល្បែងស៊ីសងធ្វើឲ្យមានការអសន្តិសុខនៅក្នុងសង្គមគឺភូមិឃុំសុវត្ថិភាពផងដែរ។

ទើបបានល្បែងស៊ីសងទាំងនេះដំណើរ
ការបានដោយរលូនគ្មានខ្វល់ពីសំណាញ់ផ្លូវច្បាប់បន្តិចណាសោះ សង្ស័យអស់លោកបានទទួលសំណែនសែនព្រេនខ្លះៗអស់ហើយទេដឹងឬក៏បានសើមមាត់សើមកហើយដឹងទើប
បានជាមិនហ៑ានចុះបង្ក្រាបឬក៏ខ្លាចអំណាចទឹកលុយពីម្ចាស់បនល្បែងបែរជាបណ្ដែតបណ្ដោយឲ្យក្រុមអ្នកញៀនល្បែងទាំងនោះចេញចូលទៅ
លេងបានដោយសេរី ហាក់បីដូចជាមិនមានការរំខានដល់សមត្ថកិច្ចអាជ្ញាធរក្នុងមូលដ្ឋានទល់តែសោះ។

គូររំលឹកដែរថា ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កើត ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គមក៏ដូចក្នុងមូលដ្ឋានផងដែរ ។បឋម

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ