ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ឈ្មោះហា ក់ បើកល្បែងបញ្ជល់មាន់និងបៀរអាប៉ោងខុសច្បាប់គ្រប់ប្រភេទបើកឡើងវិញនៅឃុំទួលស្នួល ស្រុកក្រូចឆ្មារដោយសេរី
Sun,24 April 2022 (Time 10:08 PM)
ដោយ ៖ (ចំនួនអ្នកអាន: 165នាក់)

(ខេត្តត្បូងឃ្មុំ):ប្រភពពីអ្នកចូលទៅដល់សង្វៀនបញ្ជល់មាន់ និងវង់អាប៉ោង របស់ឈ្មោះ ហាក់ បានឲ្យដឹងថា​ ជារៀងរាល់ថ្ងៃមានអ្នកចូលរួមលេងល្បែងយ៉ាងគគ្រឹកគគ្រេង ព្រោះឈ្មោះ ហាក់ ហ៊ានធានាសុវត្ថិភាពដល់អថិតិជនរបស់ខ្លួនទៀតផង។ ឈ្មោះ ហាក់ ដែលជាអ្នកបើកសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោង បានអួតអាងប្រាប់អតិថិជនថាខ្លួនបានរត់ការសម្រួលជាមួយសមត្ថកិច្ច និងមន្រ្តីអាជ្ញាធរ គ្រប់លំដាប់ថ្នាក់អស់ហើយ ដូច្នេះគ្មានសមត្ថកិច្ចណាបង្ក្រាបឡើយ។ ទន្ទឹមនឹងនេះឈ្មោះ ហាក់ មានខ្នងបង្អែកយ៉ាងរឹងមាំផងដែរ ទើបអាចបើកល្បែងស៊ីសងខុសច្បាប់តាមអំពើចិត្ត ហើយអាចដំណើរការយ៉ាងរលូន ព្រោះគ្មានសមត្ថកិច្ច​ និងមន្រ្តីអាជ្ញាធរថ្នាក់ឃុំ ថ្នាក់ស្រុក មិនហ៊ានប៉ះពាល់នោះទេ។សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា បុគ្គលឈ្មោះ ហាក់ បានបើកល្បែងបញ្ជល់មាន់ និងល្បែងអាបោង ក្នុងមូលដ្ឋានពួកគាត់ឡើងវិញហើយដោយមានអ្នកចូលរួមលេងល្បែងយ៉ាងពពាក់ពពូន។ ប្រជាពលរដ្ឋបានលើកឡើងថាបើគ្មានការឃុបឃិតពីសំណាក់មន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានទេនោះគឺបុគ្គលឈ្មោះ ហាក់ មិនអាចបើកសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោង នៅក្នុងទឹកដីឃុំទួលស្នួល បានឡើយ។ ជាក់ស្ដែងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទួលស្នួល និងអធិការនគរបាលស្រុកក្រូចឆ្មារ បានរក្សាភាពស្ងៀមស្ងាត់ ក្នុងខណៈដែលបុគ្គលឈ្មោះ ហាក់ បើកល្បែងស៊ីសងខុសច្បាប់យ៉ាងពេញបន្ទុកគ្មានញញើតអ្វីទាំងអស់។
ដោយសារមានការព្រួយបារម្ភពីបញ្ហាអសន្តិសុខសង្គមទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក ម៉ុន មាគ័ាស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅឃុំទួលស្នួល ស្រុកក្រូចឆ្មារ ជាបន្ទាន់។ ប្រជាពលរដ្ឋបានលើកឡើងថា ទំនងជាមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានបានទទួលប្រយោជន៍ពីមេល្បែងស៊ីសង ទើបបណ្ដោយឲ្យបុគ្គលឈ្មោះ ហាក់ បើកសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោង ក្នុងទឹកដីឃុំទួលស្នួល យ៉ាងសុខស្រួល។​ ដូច្នេះលោក ម៉ុន មាគ័ាស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ មិនគួរបណ្ដែតបណ្ដោយតទៅទៀតនោះទេ ក្នុងខណៈល្បែងស៊ីសងគឺជាមូលហេតុធ្វើឲ្យកើតមានអំពើចោរកម្ម និងបទល្មើសផ្សេងៗ ប៉ះពាល់ដល់សន្តិសុខសង្គម។បឋម

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ