ថ្ងៃអង្គារ៍ ទី១៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
បងប្អូនជនជាតិដើមភាគតិច បានរៀបចំពិធីសែនព្រេន នៅលើភ្នំដោះក្រមុំ ដើម្បីទទួលស្វាគមន៍លោកអភិបាលខេត្ត
Sun,09 January 2022 (Time 02:35 PM)
ដោយ ៖ (ចំនួនអ្នកអាន: 162នាក់)

ខេត្តមណ្ឌលគិរី : បើយោងតាមប្រភពមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី បានបញ្ជាក់ឱ្យដឹងថា នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ បងប្អូនជនជាតិដើមភាគតិចព្នង (ពូនង)នៅក្នុងខេត្ត បានរៀបចំពិធីកាប់ក្របីសែនព្រេន តាមប្រពៃណីជនជាតិដើមភាគតិច ធ្វើឡើងនៅលើភ្នំដោះក្រមុំ ដើម្បីទទួលស្វាគមន៍លោក ថង សាវុន អតីតអភិបាលខេត្តរតនគិរី មកជាអភិបាលខេត្តមណ្ឌលគិរីនាពេលថ្មីៗនេះ។

ក្នុងពិធីដ៏អធិកអធ័មនោះដែរ ក៏មានវត្តមានលោក ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោក លោកស្រី គណៈប្រតិភូអមដំណើរ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលក្រុង ស្រុក និងតំណាងចាស់ទុំជនជាតិដើមភាគតិចជាច្រើន មកពីបណ្តាក្រុង និងស្រុកទាំង០៥ ក្នុងខេត្តមណ្ឌលគីរីទាំងមូល និងយុវជន យុវនារីជាច្រើននាក់ ដែលប្រព្រឹត្តទៅនៅលើភ្នំលោកតាស្រុះ យាយផ្លុំ (ភ្នំដោះក្រមុំ) ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ។

ក្នុងពិធីនេះក៏មានតំណាងចាស់ទុំជនជាតិដើមភាគតិចព្នង រស់នៅខេត្តមណ្ឌលគិរីនេះ ក៏បានអ៊ុចធូបបួងសួងដល់បារមីរបស់លោកតាស្រុះ យាយផ្លុំ (ភ្នំដោះក្រមុំ) តាមជួយថែរក្សា ការពារទឹកដីនៃខេត្តមណ្ឌលគិរី សូមតាមជួយបីបាច់ថែរក្សាថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ ប្រជាពលរដ្ឋ រួមទាំងបងប្អូនជនជាតិដើមភាគតិចទាំងអស់ ឱ្យទទួលបាននូវសេចក្តីសុខសប្បាយ និងចៀសផុតពីជំងឺផ្សេងៗ។

អង្គភាពនៃមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី ក៏បានបញ្ជាក់ដែរថា នាឱកាសនោះ លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានថ្លែងនូវការរំភើបរីករាយដែលបងប្អូនជនជាតិដើមភាគតិច បានរៀបចំកម្មវិធីសែនព្រេន តាមប្រពៃណី ដើម្បីទទួលស្វាគមន៍រូបលោកដែលមកកាន់តំណែងជាអភិបាលខេត្តមណ្ឌលគិរីនាពេលនេះ។ លោកក៏បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសលោកតាស្រុះ យាយផ្លុំ (ភ្នំដោះក្រមុំ) សូមជួយរក្សាការពារ ប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនជនជាតិដើមភាគតិចទាំងអស់ សូមមានសុខភាពល្អ និងចៀសផុតពីជំងឺតម្កាត់នានា។

បន្ថែមលើសនេះ លោក អភិបាលខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដូចជាបងប្អូនជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរីយើងនេះ ដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សូមរួសរាន់ទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា នៅតាមទីតាំងដែលរដ្ឋបាលក្រុង ស្រុក បានរៀបចំកំណត់ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសត្រូវបន្តចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ៣កុំ និង៣ការពារ៕

ដោយ: ភិរុណ

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ