ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
តុលាការខេត្តព្រះវិហារ សម្រេចឃុំខ្លួនបុរសជាប់ចោទដែលជាស្វាមី របស់ស្ត្រីមេតុងទីនម្នាក់ សង្ស័យស្លាប់ក្នុងអំពើឃាតកម្ម កាលពីជិត១ឆ្នាំមុន នៅក្នុង
Fri,07 January 2022 (Time 07:41 PM)
ដោយ ៖ (ចំនួនអ្នកអាន: 148នាក់)

(ខេត្តព្រះវិហារ):បុរសជាស្វាមី របស់អតីតសពស្ត្រីមេតុងទីនម្នាក់ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះវិហារ បញ្ជាឲ្យកម្លាំងមានសមត្ថកិច្ចនាំខ្លួន បញ្ជូនទៅឃុំឃាំងជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារខេត្តហើយ កាលពីល្ងាចថ្ងៃទី៦មករា ម្សិលមិញនេះ។
រីឯការសម្រេចឃុំខ្លួនជនជាប់ចោទជាស្វាមី សពស្ត្រីមេតុងទីនរូបនោះ បានធ្វើឡើងក្រោយការចុះស៊ើបអង្កេត ស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន អស់រយៈពេលជាច្រើនខែ និងនៅក្នុងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៥មករា ដល់ថ្ងៃទី៦មករាឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថខេត្ត និងក្រោមកិច្ចសម្របសម្រួលបើកការស៊ើបអង្កេត ស្រាវជ្រាវ ការឆែកឆេរលំនៅដ្ឋាន និងការឃាត់ខ្លួនជនដៃដល់ពី លោក វុធ សាវី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការ អមសាលាដំបូងខេត្តព្រះវិហារ
កម្លាំងអាវុធហត្ថខេត្តព្រះវិហារ លោកវរសេនីយ៍ទោ ជួរ ប៊ុនសុង បានប្រាប់ឲ្យដឹងនៅថ្ងៃ៧មករានេះថា បុរសជាប់ចោទ ដែលជាអតីតស្វាមីសពស្រ្តីមេតុងទីនម្នាក់ ដែលត្រូវបានតុលាការខេត្ត សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន កាលពីល្ងាចថ្ងៃ៦មករា ម្សិលមិញនោះ ឈ្មោះ វិញ ទិត្យបុផា ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ លោកថា ជនជាប់ចោទ បានជាប់សង្ស័យពាក់ព័ន្ធទៅនឹងអំពើឃាតកម្ម លើស្ត្រីជាភរិយា ឈ្មោះ យ៉ុង ស៊ីធឿង ក្រោយទទួលបានសេចក្តីរាយការណ៍ថា ស្ត្រីជាភិយារូបនោះ បានស្លាប់ដោយសារការធ្វើអត្តឃាត ចងក សម្លាប់ខ្លួនឯង កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ កន្លងមក។
លោកវរសេនីយ៍ទោ ជួរ ប៊ុនសុង បានបញ្ជាក់ថា ក្រោយការស៊ើបអង្កេតរបស់ តំណាងអយ្យការខេត្តនោះរួចមក កម្លាំងសមត្ថកិច្ចបានរកឃើញថា ជនសង្ស័យ ឈ្មោះ វិញ ទិត្យបុផា ដែលជាស្វាមី អតីតសពស្ត្រីមេតុងទីន ពិតជាជនដៃដល់នៅក្នុងករណីឃាតកម្មនោះប្រាកដមែន និងនៅខណៈនោះ តំណាងអយ្យការខេត្ត ក៏បានបញ្ជាកម្លាំងសមត្ថកិច្ចអាវុធហត្ថ ឲ្យធ្វើការឃាត់ខ្លួនបុរសជាស្វាមីដៃដល់នោះ និងបានឆែកឆេរលំដ្ឋាន រកឃើញ និងដកហូតបានអាវុធខ្លីម៉ាក់ k59 ចំនួន ១ដើម គ្រាប់ ៥២គ្រាប់ បង់ចំនួន៤ ,បង់អាវុធ Ak47 ចំនួន ១ គ្រាប់ Ak47 ចំនួន ២៥គ្រាប់ និងគ្រឿងអល័ង្ការមួយចំនួន ដែលជនរងគ្រោះធ្លាប់ប្រើប្រាស់ ពេលនៅមានជីវិត។
ក្រោយការចងក្រងសំណុំរឿង កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាងដែលដកហូតបាន ទៅកាន់សាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
គួររំលឹកថា កាលពីរសៀល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ កន្លងទៅ នៅក្នុងរោងដាក់រថយន្ត ជាប់សំយ៉ាបផ្ទះ ស្ថិតក្នុងភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ មានករណីមេតុងទីន ឈ្មោះ យ៉ុង ស៊ីធឿង បានចងក សម្លាប់ខ្លួន។ ប៉ុន្តែ ក្រោយពីមានពាក្យបណ្តឹងពីក្រុមគ្រួសារនៃសព ក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ពី តំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក វុធ សាវី បានដឹកនាំកម្លាំងរាជអាវុធហត្ថខេត្ត ដើម្បីបើកការអង្កេតលើករណីឃាតកម្ម ដែលស្ត្រីមេតុងទីនចងក សម្លាប់ខ្លួនឯងឡើងវិញ។
ក្រោយការអង្កេតអស់រយៈពេលច្រើនខែមកនេះ សមត្ថកិច្ចបានរកឃើញតំរុយពិរុទ្ធភាពលើជនសង្ស័យឈ្មោះ វិញ ទិត្យបុផា ដែលត្រូវជាប្តី ស្ត្រីរងគ្រោះ ដែលបានរៀបចំគំរោងសម្លាប់ប្រពន្ធ នៅថ្ងៃកើតហេតុ គឺថ្ងៃ១៨មីនា២០២១ និងបានឆែកឆេររកឃើញ អាវុធខ្លី ១ដើម គ្រាប់ ៧៧គ្រាប់ ដោយគ្មានលិខិតអនុញ្ញាត។
សមត្ថកិច្ចជំនាញបានបញ្ជាក់ថា អំពើរបស់ឈ្មោះ វិញ ទិត្យបុផា ជាបទ «ឃាតកម្មគិតទុកជាមុន» និងបទ «សន្និធិអាវុធដោយគ្មានលិខិតអនុញ្ញាត» និងនៅល្ងាចថ្ងៃ៦មករាឆ្នាំ២០២២ ជនជាប់ចោទ ត្រូវបានតុលាការខេត្ត សម្រេចឃុំខ្លួននៅក្នុងពន្ធនាគារខេត្ត នោះហើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ