ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
អបអរទិវាថ្ងៃ ៧ មករា ២០២២ លោកឧត្តមសេនីយ៍ត្រី តឹក ប៊ុនធឿន និងលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានអំណោយ ចែក ជូនប្រជាពលរដ្ឋ និងយោធិនជួបការលំបាកចំនួន ២០០ គ្រួសារ!
Fri,07 January 2022 (Time 02:04 PM)
ដោយ ៖ (ចំនួនអ្នកអាន: 147នាក់)

បន្ទាយមានជ័យ÷ លោកឧត្តមសេនីយ៍ត្រីតឹកប៊ុនធឿន មេបញ្ជាការរង ទិសទី១ បន្ទាយមានជ័យ បាននាំយកអំណោយក្រុមហ៊ុនប៉ាងណាគ្រី រៀលអេស្ទេត អង្ករចំនួន ២តោនមី ២០០កេសត្រីខ ២០០យួរទឹកត្រី ២០០យួរទឹកស៊ីអ៊ីវ ២០០យួរមកចែកជូនដល់ប្រជាពលរដ្ឋ ក្រីក្រយោធានិងគ្រួសារយោធិនចំនួន ២០០ គ្រួសារនៅស្រុកម៉ាឡៃ។
ពិធីនេះបានរៀបចំឡើងនៅក្នុងទីតាំងបន្ទាយវរសេនាតូចថ្មើរជើងលេខ៥១១ ស្ថិតនៅក្នុងស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។
ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី តឹក ប៊ុនធឿន មេបញ្ជាការរងទិសទី១បន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ លោកវរសេនីយ៍ត្រី លឹម វណ្ណារិទ្ធិ មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១១ លោកវរសេនីយ៍ទោតាំង សុខ ហៃ និងភរិយា។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី តឹក ប៊ុនធឿន ឆ្លៀតឱកាសនៃទិវាថ្ងៃជ័យជំនះ ៧ មករា ២០២២ នេះ បានពាំនាំអំណោយរបស់ក្រុមហ៊ុនប៉ាងណាគ្រី រៀលអេស្ទេត មកចែកជូនរួមមាន៖
ប្រជាពលរដ្ឋក្រីក្រចំនួន៥០ គ្រួសារមកពីឃុំនៃស្រុកម៉ាឡៃ
យោធិនជួបការលំបាក វរសេនាតូចថ្មើរជើងលេខ៥១១ចំនួន ៣០ នាក់
យោធិនជួបការលំបាក វរសេនាតូចថ្មើរជើងលេខ៥១៣ចំនួន ៣៥នាក់និងគ្រួសារយោធិនចំនួន ៣៥គ្រួសារ
យោធិនជួបការលំបាក វរសេនាតូចថ្មើរជើងលេខ៥១៤ ចំនួន ២៥ នាក់និងគ្រួសារយោធិន ២៥ គ្រួសារ ដោយមួយគ្រួសារៗ ទទួលបានអង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ី វនិងទឹកបរិសុទ្ធផងដែរ។
ក្នុងឱកាសថ្ងៃជំនះជ័យជំនះ៧មករា២០២២ នេះផងដែរលោកឧត្តមសេនីយ៍ ក៏បានរម្លឹក អំពីការខិតខំប្រឹងប្រែងរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ក្នុងការបញ្ចប់សង្គ្រាមរកសន្តិភាពជូនប្រជាពលរដ្ឋនិងធ្វើការអភិវឌ្ឍតំបន់សង្គ្រាមនៅក្នុងទឹកដីម៉ាឡៃនេះឲ្យទៅជាតំបន់សេដ្ឋកិច្ច។ហើយបច្ចុប្បន្ននេះមានការអភិវឌ្ឍលើគ្រប់វិស័យជាពិសេសមានវិនិយោគទុនជាច្រើនបានបណ្ដាក់ទុនដូចជាឧកញ៉ាឡេងណាវ៉ាត់ត្រាក្រុមហ៊ុនប៉ាណាគ្រីដែលកំពុងតែធ្វើការអភិវឌ្ឍតំបន់នេះឲ្យទៅជាកន្លែងកំសាន្តមានកាស៊ីណូរោងចក្រដើម្បីរកការងារធ្វើឲ្យប្រជាពលរដ្ឋនៅតំបន់នេះធ្វើការងារជាសវាងការចំណាកស្រុកទៅប្រទេសថៃដោយប្រថុយប្រថាននឹងគ្រោះថ្នាក់លោកបញ្ជាក់ឲ្យដឹងទៀតថាបច្ចុប្បន្ននេះក្រុមហ៊ុនបានណាគ្រីកំពុងត្រូវការកម្លាំងពលកម្មយ៉ាងខ្លាំង និងសំណូមពរឲ្យប្រជាពលរដ្ឋកុំឲ្យធ្វើការចំណាកស្រុកព្រោះការធ្វើការងារនៅក្នុងស្រុកក៏មានតម្លៃមិនខុសគ្នានោះទេណាមួយអាចនៅជួបជុំគ្រួសារទៀតផង៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ