ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
អាជ្ញាធរស្រុកមណ្ឌលសីមា ចុះពិនិត្យសកម្មភាពចាក់វ៉ាក់សាំង (ដូសជម្រុញ) ជូនដល់ប្រជាពលរដ្ឋ ដែលមានអាយុ ១៨ ឆ្នាំឡើងទូទាំងស្រុកមណ្ឌលសីមា
Wed,05 January 2022 (Time 05:15 PM)
ដោយ ៖ (ចំនួនអ្នកអាន: 195នាក់)

កោះកុង÷ លោក ប្រាក់ វិចិត្រ អភិបាលស្រុក លោក ប៉ែន ប៊ុនឈួយ និងលោកស្រី រិន្ទ សោភាភ័ក្រ្ត អភិបាលរងស្រុកមណ្ឌល សីមា និងមានការចូលរួមពីលោក អៀវ កុសល មេឃុំប៉ាក់ខ្លង នៅព្រឹកថ្ងៃទី ៥ ខែមករា ឆ្នាំ២០២២
បានអញ្ជើញចុះពិនិត្យសកម្ម ភាពការចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ដូសជម្រុញ (ដូសទី៣) ជូនដល់ប្រជាពលរដ្ឋដែលមានអាយុ១៨ ឆ្នាំឡើងទូទាំងស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

ទីតាំងក្នុងវត្តសមុទ្ធារាម (ហៅវត្តប៉ាក់ខ្លង) ស្ថិតនៅភូមិ២ និងវត្តនិគ្រោធារាម (ហៅវត្តចាំយាម) ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ជាមួយគ្នានោះ អាជ្ញាធរស្រុកមណ្ឌលសីមា សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទាំងស្រុកមណ្ឌលសីមា អញ្ជើញចូលរួមមកទទួលវ៉ាក់សាំង ដូសជម្រុញ (ដូសទី ៣) នេះឲ្យបានគ្រប់ៗគ្នា ។
សូមបញ្ជាក់ថា ទីតាំងចាក់វ៉ាក់សាំង ដូសជម្រុញ(ដូសទី ៣) នៅស្រុកមណ្ឌលសីមា មានចំនួន ៤ ទីតាំង រួមមាន÷
១-នៅវត្តនិគ្រោធារាម(ហៅវត្ត
ចាំយាម )
២-វត្តសមុទ្ធារ៉ា(ហៅវត្តប៉ាក់ខ្លង)
៣-វត្តកោះប៉ោ និងទី៤-នៅទីតាំងផ្សារសមាគមន៍បាងកាយ៉ាក ៕
ដោយ សុគន្ធី

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ