ថ្ងៃអង្គារ៍ ទី០១ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
បុរសពីនាក់បបួលគ្នាទៅឆក់ត្រីភ្លាត់ស្នៀត ឆក់ស្លាប់ខ្លួនឯងបាត់ពីរយប់ទើបរកឃើញ
Wed,05 January 2022 (Time 11:49 AM)
ដោយ ៖ (ចំនួនអ្នកអាន: 180នាក់)

ខេត្តក្រចេះ :កាលពីថ្ងៃទី០២, ០១ ,២០២២ ចន្លោះម៉ោង២៣ បុរសពីនាក់បានបបួលគ្នាទៅឆក់ត្រី ភ្លាត់ស្នៀតឆក់ស្លាប់ទាំង២នាក់ យ៉ាងអណោចអធ័ម ជាឧប្បទ្ទវហេតុបណ្ណាលឲ្យឆ្លងចរន្តអគ្គីសនី(ដុំឆក់ត្រី) កេីតឡេីងនៅចំណុចបឹងរំលាច ស្ថិតក្នុងភូមិទី១ សង្កាត់រកាកណ្តាល ក្រុងក្រចេះ​ ខេត្តក្រចេះ។

បើតាមរបាយការណ៍របស់សមត្ថកិច្ចប៉ុស្តិ៍រការកណ្តាលបានបញ្ចាក់ថា: បុរស០២នាក់(ប្រុស) ទាំង២នាក់បានស្លាប់បាត់បង់ជីវិតខាងលើនោះមានឈ្មោះ
១-ឈ្មោះ​ ម៉ឺន​ សារុន ភេទប្រុស អាយុ​ ៣៦ឆ្នាំ​ ជនជាតិខ្មែរ មានទីលំនៅភូមិទី២ សង្កាត់រកាណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ​។ ២-ឈ្មោះ​ ស៊ឹម​ គង់ ភេទប្រុស អាយុ​ ២៧ឆ្នាំ​ ជនជាតិខ្មែរ មានទីលំនៅភូមិទី២ សង្កាត់រកាណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ​។

​បន្ទាប់ពីទទួលបានព័ត៌មានពីក្រុមគ្រួសារ មានបុរស២នាកខាងលើបានស្លាប់ ក្រោយបាត់ខ្លួនរយះពេលពីយប់ទើបរកឃើញ នៅថ្ងៃទី០៤.០១.២០២២​ វេលាម៉ោង០៨:០៥នាទី​។ សមត្ថកិច្ចជំនាញ​ក៏បានសហការជាមួយអាជ្ញាធរមូលដ្ឋាន​ បានចុះទៅដល់កន្លែងកេីតហេតុ​ខាងលើ ដើម្បីធ្វេីការពិនិត្យនិងធ្វើកោសលវិច្ច័យទៅលើសាកសព​។ និងប្រមូលព័ត៌មានបន្ថែមជុំវិញកន្លែងកេីតហេតុ​បានបញ្ជាក់ថាៈ ឈ្មោះ​ម៉ឺន​ សារុន​ និងឈ្មោះ​ ស៊ឹម​ គង់​ បាននាំគ្នាយកឧបករណ៍ឆក់ត្រី(ដុំឆក់) ទៅឆក់ត្រីនៅកន្លែងកេីតហេតុខាងលេី​ មិនប្រយ័ត្នក៏បានឆ្លងចរន្តដុំឆក់ពីអាគុយឆក់បណ្តាលឲ្យស្លាប់ទាំងពីនាក់តែម្តង។

ដោយគ្មានអ្នកណាដឹងទម្រាំដឹងរយ:ពេលពីយប់ ទើបធ្វើឲ្យសាកសព មានសភាពហើមស្អុយសឹងតែពុំស្គាល់ទៅហើយ។ សមត្ថកិច្ចនិងមន្ត្រីជំនាញក្រោយពីបានធ្វើការពិនិត្យសពរួចរាល់ ក៏បានប្រគល់សាកសពទាំងពីនាក់ ជូនទៅឲ្យក្រុមគ្រួសារ​ ដេីម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនា។ ហើយក៏សូមផ្តាំផ្ញើទៅបងប្អូនប្រជាពលរដ្ឋ និងបងប្អូនប្រជានេសាទទាំងអស់ គួរតែឈប់បានឈប់ទៅ នេះវាជាឧប្បករណ៍នេសាទខុសច្បាប់ ហើយវាក៏ជាឧប្បករណ៍គ្រោះថ្នាក់បំផុតផងដែរ។

ដោយ:គេហទំព័រ.នាគមាស

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ