ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ធ្វើសន្និសិទសារពត៌មាន ជុំវិញអគ្គីភ័យឆាបឆេះកាស៊ីណូ Grand Diamond City និង Poipet Resort នៅច្រកអន្តរជាតិប៉ោយប៉ែត
Sat,31 December 2022 (Time 04:27 PM)
ដោយ ៖ (ចំនួនអ្នកអាន: 87នាក់)

ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងក្រោមឱវាទ ចូលពីការធ្វើសន្និសិទសារពត៌មានមួយនៅទីតាំងកាស៊ីណូហ្គ្រែនដាយមិនស៊ីធី ដែលរងគ្រោះដោយអគ្គីភ័យឆាបឆេះ នៅច្រកអន្តរជាតិប៉ោយប៉ែត។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក លោក តំណាងក្រសួងពាក់ព័ន្ធ កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ នគរបាល កងរាជអាវុធហត្ថ យោធា អាជ្ញាធរមូលដ្ឋាន មន្ត្រីអគ្គកុងស៊ុល ស្ថានទូត និងអាជ្ញាធរថៃ ចូលរួមជាច្រើនរូប ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ក្នុងនាមសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី -ប្រធានគំណ:កម្មាធិការគ្រោះមហន្តរាយ បានថ្លែងអំណរគុណដល់មន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីអាជ្ញាធរ មានសមត្ថកិច្ច កងកម្លាំង អ្នកពាក់ព័ន្ធទាំងអស់ដែលធ្វើកិច្ចសហប្រតិបត្តិការសង្គ្រោះនិងគ្រប់គ្រងស្ថានការណ៍អគ្គីភ័យកាស៊ីណីនៅកន្លែងកើតហេតុ មានដូចជាអាជ្ញាធរខេត្តខេត្តបន្ទាយមានជ័យ ស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត យោធាភូមិភាគ៥ យោធាខេត្ត យោធាកងពលលេខ៥១ ,គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ជាមួយកងប្រតិបត្តិការរុករក និងសង្គ្រោះ៧១១,៩១១ នៃកងពលតូចលេខ៧០។

ក្នុងនាមរាជរដ្ឋាភិបាលបានគាំទ្រ និងអរគុណដល់ប្រទេសថៃ ពិសេសខេត្តស្រះកែវ ដែលបានបញ្ជូនកម្លាំងសង្គ្រោះមកទាន់ពេលនូវអ្នកជំនាញ សម្ភារ: មធ្យោបាយបច្ចេកទេសខាងសង្គ្រោះ ខាងសុខាភិបាលមកជួយទាន់ពេល។

សូមរំលឹកថា អគ្គីភ័យនៅកាស៊ីណូ Grand Diamond City និងកាស៊ីណូ Casino Poipet Resort នៅក្រុងប៉ោយប៉ែត បានកើតឡើងកាលពីម្តុំម៉ោងជាង១១:៤៥នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ហើយរលត់ គ្រប់គ្រងបានទាំងស្រុងនៅម៉ោង៤ទៀបភ្លឺថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ហើយបិទបញ្ចប់ការសង្គ្រោះ រុករកជនរងគ្រោះនៅល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ក្នុងហេតុការណ៍នោះបានបង្កឲ្យ មនុស្ស២៦នាក់បានស្លាប់បាត់បង់ជីវិត ៥៧នាក់រងរបួសធ្ងន់ស្រាល ខូចខាតសំណង់៣អគារធំៗ ស្ពានថ្មើរជើងឆ្លងផ្លូវ២ និង ទ្រព្យសម្បត្តិ លុយកាក់ជាច្រើនបាតនិងដុល្លា៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ