ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ដីព្រៃរបស់រដ្ឋរាប់ពាន់ហិត្តានៅស្រុក កូនមុំនិងស្រុកវើនសៃត្រូវបានអ្នកមានអំណាចនិងមានលុយគៀងគរអោយប្រជាជនកាប់ទន្រ្ទានយករួចលក់អោយខ្លួនធ្វើជាកម្មសិទ្ធិ
Sat,31 December 2022 (Time 04:23 PM)
ដោយ ៖ (ចំនួនអ្នកអាន: 115នាក់)

(រតនគិរី ) ដីព្រៃរបស់រដ្ឋរាប់ពាន់ហិត្តានៅស្រុក កូនមុំនិងស្រុកវើនសៃត្រូវបានអ្នកមានអំណាចនិងមានលុយគៀងគរអោយប្រជាជនកាប់ទន្រ្ទានយករួចលក់អោយខ្លួនធ្វើជាកម្មសិទ្ធិប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានប្រាប់ឲ្យអ្នកសារព័ត៌មាន យើងខ្ញុំដឹងថាសព្វថ្ងៃនេះមានមេឈ្មួញម្នាក់ដែលសកម្មបំផុតក្នុងការប្រមូលប្រជា
ពលរដ្ឋក្នុងភូមិចូលទៅកាប់ទន្រ្ទានដីព្រៃរបស់រដ្ឋ។ នៅថ្ងៃទី២៦ ខែ១២ ឆ្នាំ២០២២ក្រុមអ្នកសារព័ត៌មានយើងបានចុះទៅដល់ទីតាំងដែលប្រជាពលរដ្ឋរាយការណ៍គឺនៅចំណុចចុងអូរតនព្រុំប្រទល់ ឃុំ ហាត់ប៉ក់និងឃុំ តឺន រហូតដល់ ឃុំ ត្រពាំងច្រេសចំណុចត្រពាំងកាភេមស្រុកកូនមុំ ។
មានក្រុមឈ្មួញយ៉ាងសកម្ម កាប់បំផ្លាញ់ព្រៃឈើរាប់រយរាប់ពាន់ហិចតា តើ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តរតនគិរី មានទទួលជ្រាបដែរទេនូវទុក្ខកង្វល់របស់ប្រជាពលរដ្ឋនេះ?
ប្រភពពីប្រជាពលរដ្ឋដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យអ្នកសារព័ត៌មានដឹងថាមេខ្យល់ដែលគៀរគអោយប្រជាពលរដ្ឋក្នុងភូមិអោយចូលទៅកាប់ទន្រ្ទានដីព្រៃរបស់លក់ឲ្យខ្លួនបានយ៉ាងរលូនដូចនេះមានឈ្មោះ សិត អែង រស់នៅក្នុងភូមិ ហាត់ប៉ក់ ឃុំ ហាត់ប៉ក់ ស្រុក វើនសៃ ខេត្តរតនគិរី ។
ដីព្រៃរាប់ពាន់ហិត្តាត្រូវបានកាប់ទន្រ្ទានដូច្នេះតើលោកអភិបាលស្រុកទាំងពីរខាងលើបានដឹងដែរឬទេ? ចុះឯកឧត្តមអភិបាលនៃគណអភិបាលខេត្តនិងជាប្រធានគណបញ្ជាការឯកភាពខេត្តលោកបានជ្រាបនូវសកម្មភាពទាំងនេះដែររឺទេ?
ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅជិតតំបន់នោះបានបន្តថាបើតែយ៉ាងនេះ កូនចៅជំនាន់ក្រោយរកតែឈើសាងសង់ខ្ទមស្រែមិនបានផង។
ពួកគាត់បានសូមសំណូមពរដល់ ឯកឧត្តមអភិបាលខេត្តតាមរយៈក្រុមអ្នកសារព័ត៌មានសូមអោយឯកឧត្តម មេត្តាជួយចាត់វិធានការក្ដៅ ចំពោះជនដែលជាមេក្លោងដែលនាំអោយមានការកាប់ទន្រ្ទានយកដីព្រៃរបស់នេះឲ្យមកទទួលទោសនូវចំពោះមុខច្បាប់សមនិងទង្វើដែលខ្លួនបានប្រព្រឹត្តព្រមទាំងដកហូតយកដីទាំងនោះមកវិញ។
អ្នកសារព័ត៌មានយើងនៅតែឆ្ងល់ថាហេតុអ្វីជនល្មើសកាប់ទន្រ្ទានដីព្រៃនិងបំផ្លាញព្រៃឈើរាប់ពាន់ហិត្តាទៅហើយ ហេតុអ្វីបានជាអាជ្ញាធរដែនដីទាំងពីរស្រុកខាងលើលោកមិនដឹង រឺក៍មានការឃុបឃិតគ្នាជាប្រព័ន្ធហើយធ្វើជាមិនដឹង សួរថាតើអាជ្ញាធរមានឆន្ទះក្នុងការទប់ស្កាត់ឬទេ? រឺមួយមានឆន្ទះចូលរួមក្នុងការទន្រ្ទានយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនដែរ? បើដូច្នេះតើរាជរដ្ឋាភិបាលសង្ឃឹមលើអ្វីទៅ?
(ដោយ ភ្នាក់ងារនាគមាស)​។

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ