ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
បុគ្គលិកកាស៊ីណូអ្នកស្រីផេងសោភាបានដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តបន្ទាយមានជ័យ
Sun,25 December 2022 (Time 07:24 AM)
ដោយ ៖ (ចំនួនអ្នកអាន: 198នាក់)

បន្ទាយមានជ័យ៖ បុគ្គលិកកាស៊ីណូអ្នកស្រី ផេង សោភា ពលរដ្ឋរស់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានសម្រេច ប្តឹងបុគ្គលឈ្មោះ សេង ឡុង ភេទប្រុស អាយុ ៤៦ ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិទំនប់ក៥ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងឈ្មោះអុី គីមឡាយជាភរិយា ពីបទ- ឆបោក” ព្រឹត្តនៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងអំឡុងឆ្នាំ ២០១២។ នេះបើតាមពាក្យបណ្តឹងព្រហ្មទណ្ឌ លេខ១០៣១ ប្តឹងចូលទៅអមសាលាដំបូង ខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ដែលសារព័ត៌មាននាគមាសទទួលបាន។ ក្នុងពាក្យបណ្តឹង អ្នកស្រី ផេង សោភាបានរៀបរាប់ថា កាលអំឡុងឆ្នាំ២០១២ អ្នកស្រីបានទិញដីល្វែងពីឈ្មោះ សេង ឡុង និងប្រពន្ធឈ្មោះ អុី គីមឡាយ ចំនួន ២ល្វែង ដែលក្នុង១ល្វែង មានទំហំ ៤ម x ២០ម សរុបទាំងពីរ ល្វែង មានទំហំ ១៦០ ម៉ែត្រការ៉េ ។ នៅក្នុងឆ្នាំ២០១៥ នាងខ្ញុំបានបង់លុយដាច់អស់ ទើបភាគីខាងអ្នកលក់ដីនោះ កាត់បំបែកក្បាលដីជាលិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ (ជាប័ណ្ណទន់) ឲ្យមកអ្នកស្រី ។ ដោយទីតាំងដីរបស់អ្នកស្រីមានព្រំប្រទល់ត្រឹមត្រូវ គឺ ខាងជើងទល់លេខ ឃ៩ លេខ ៧ ហើយត្បូង ទល់ឃ៩លេខ១០ ខាងលិចផ្លូវ ១២ម ខាងកើតទល់ឈ្មោះយឿត ធិរ ។ លុះដល់ខែមីនា ឆ្នាំ២០២២ ក្រុមគណកម្មការរដ្ឋបាល បានចុះវាស់វែងក្បាលដីជាលក្ខណៈជាប្រព័ន្ធ នៅចំណុចភូមិផ្សារកណ្តាល សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អ្នកស្រីដឹងថា ក្បាលដី របស់អ្នកស្រីជាន់គ្នាជាមួយដីរបស់អ្នកផ្សេង ។ ក្រោយបានដឹងរឿងរ៉ាវនេះ អ្នកស្រីបានព្យាយាមទាក់ទងទៅអ្នកលក់ដីឲ្យចូលខ្លួនដោះស្រាយ។ អ្នកស្រី អុី គីមឡាយ ជាប្រពន្ធរបស់លោក សេង ឡុង បាននិយាយថា គាត់មិនទទួលខុសត្រូវ ស្របពេលលោក សេង ឡុងជាប្តី បាននិយាយថា នឹងជួយដោះស្រាយរកដីមួយល្វែងផ្សេងដោះដូរជូនអ្នកស្រី ។ ក្នុងពាក្យបណ្តឹងបានបញ្ជាក់ថាចាប់តាំង ពេលនោះមក អ្នកស្រីផេង សោភា ជាជនរងគ្រោះបានបាត់បង់ទាំងប្រាក់ និងខាតទាំងពេលវេលាលើការទិញដីនេះ។ តាមអ្នកស្រីផេង សោភា អ្នកស្រីហ៊ានទិញដីនេះ ដោយសារតែមានការជឿជាក់ ទៅលើលោក សេង ឡុង និងប្រពន្ធឈ្មោះ អុី គីមឡាយ ដែលបានអះអាងនៅក្នុងលិខិតធានាអះអាង និង កិច្ចសន្យា ។ តែនៅពេលអ្នកស្រីបានទិញដីល្វែងហើយ និងបានបង់លុយគ្រប់ចំនួនអស់ហើយ បែរទៅជាលោក សេង ឡុង និង អ្នកស្រី អុី គីមឡាយ មិនមានដីឲ្យ អ្នកស្រីទៅវិញ។ អំពើនៃការទិញដូរ សកម្មភាពទទួលទូទាត់លុយថ្លៃដីជាប្រចាំ រហូតបង់លុយដាច់អស់ ប៉ុន្តែបែរជាដី ស្ថិតក្នុងទីតាំងតែមួយ មានលិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដី លិខិតធានាអះអាងនិងកិច្ចសន្យាលិខិតបញ្ជាក់ពីប្រវត្តិដី ចេញពីម្ចាស់តែមួយ មានស្នាមមេដៃប្តីប្រពន្ធ លក់ឲ្យមនុស្សពីរនាក់ អ្នកស្រីផេង សោភា ចាត់ទុកអំពើទុច្ចរិត រៀបចំទុកជាមុនដើម្បីឆបោកអ្នកស្រី។ លើបញ្ហានេះអ្នកស្រីស្នើសុំ ឲ្យព្រះរាជអាជ្ញាអម សាលាដំបូងខេត្តបន្ទាយមានជ័យជួយរកយុត្តិធម៌ និងត្រូវផ្តន្ទាទោសជនប្រព្រឹត្ត ទៅតាមច្បាប់នៅជាធរមាន។ ហើយអ្នកស្រី ទាមទារសំណងជម្ងឺចិត្ត និង ខាតបង់ពេលវេលារបស់នាងខ្ញុំ ចំនួន ១០.០០០ (មួយម៉ឺនដុល្លារ) និងទាមទារយកដីល្វែងរបស់នាងខ្ញុំមកវិញ ។ តាមឯកសារទិញលក់ដីឡូតិ៍ដែលសារព័ត៌មានខ្មែរជាយដែនទទួលបាន ឈ្មោះ សេង ឡុង និងភរិយាឈ្មោះអុី គីមឡាយ បានចុះហត្ថលេខាលើលិខិតបញ្ជាក់ពីប្រវត្តិដី ចុះថ្ងៃទី២៦ ខែ មករា ឆ្នាំ២០១៥ ទទួលស្គាល់ ដោយចៅសង្កាត់ផ្សារកណ្តាល ឈ្មោះគាត ហ៊ុល ។ លិខិតធានាអះអាងនិងកិច្ចសន្យា ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ ២០១៥ ទទួលស្គាល់ដោយចៅសង្កាត់ផ្សារកណ្តាល ឈ្មោះ គាត ហ៊ុល ។ លិខិតផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់ដី ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៥ ទទួលស្គាល់ដោយអភិបាលក្រុងប៉ោយប៉ែត ឈ្មោះង៉ោ ម៉េងជ្រួន លក់ឲ្យទៅឈ្មោះ ស៊ិន សុផាន និងសាតសាន ក្រោយមកមិនដល់៩ខែស្រួលបួលឈ្មោះ សេង ឡុង និងភរិយាឈ្មោះអុី គីមឡាយ បានកាន់ឯកសារដដែល ដែលមានការទទួលស្គាល់ពីចៅសង្កាត់ផ្សារកណ្តាល ឈ្មោះគាត ហ៊ុល និងទទួលស្គាល់ដោយអភិបាលក្រុងប៉ោយប៉ែត ឈ្មោះង៉ោ ម៉េងជ្រួន លក់មកឲ្យអ្នកស្រីផេង សោភា។ ពោលគឺលិខិតធានាអះអាង និងកិច្ចសន្យា ចុះថ្ងៃទី១៦ ខែ០៩ ឆ្នាំ២០១៥ ទទួលស្គាល់ដោយចៅសង្កាត់ផ្សារកណ្តាល។ លិខិតផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់ដី ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥ ទទួលស្គាល់ដោយអភិបាលក្រុងប៉ោយប៉ែត

និងលិខិតបញ្ជាក់ពីប្រវត្តិដី ចុះថ្ងៃទី១៦ ខែ០៩ ឆ្នាំ២០១៥ ទទួលស្គាល់ ដោយចៅសង្កាត់ប៉ោយប៉ែត។ ការលក់ដូរដីត្រួតប្លង់នៅលើទីតាំងតែមួយ កើតឡើងច្រំដែលៗនៅក្រុងប៉ោយប៉ែត្រ ខេត្តបន្ទាយមានជ័យនេះ កន្លងមកសារព័ត៌មានក្នុងស្រុកធ្លាប់បានផ្សព្វផ្សាយថា កើតឡើងដោយសារលោកង៉ោ ម៉េងជ្រួនកាលនៅជាអភិបាលក្រុងប៉ោយប៉ែត ធ្លាប់បានស៊ីញ៉េបោះត្រារលើឯកសារដីធ្លីទុកជាមុន ហើយមានឯកសារខ្លះបោះត្រាមុនស៊ីញ៉េដែលអំពើនេះប្រាស់ចាកការងារបែបបទរដ្ឋបាល។

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ