ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ឯកឧត្តម ស សុខា អញ្ជើញជាអធិបតីពិធីបិទការប្រកួតកីឡាប៊ូល និងប៉េតង់ពានរង្វាន់គរុគុណ លើកទី២ ឆ្នាំ២០២២
Sun,25 December 2022 (Time 07:35 PM)
ដោយ ៖ (ចំនួនអ្នកអាន: 113នាក់)

ភ្នំពេញ ៖ ឯកឧត្តម ស សុខា ប្រធានកិត្តិយសសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងឯកឧត្តម សុខ សូកាន ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីពិធីបិទការប្រកួតកីឡាប៊ូល និង ប៉េតង់ពានរង្វាន់គរុគុណ លើកទី២ ឆ្នាំ២០២២ នៅទីលានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក។

បើតាមរបាយការណ៍ដែលអានដោយឯកឧត្តម អុិន គឹមស្រ៊ុន តំណាងគណៈកម្មការរៀបចំការប្រកួត បានបញ្ជាក់ថា ចាប់តាំងពីអាណត្តិដែលឯកឧត្តម ស សុខា បានគ្រប់គ្រង ពោលគឺចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា មានការរីកចម្រើនខ្លាំងគួរឱ្យកក់សម្គាល់ ។ ក្នុងនោះគ្រូបង្វឹកទាំងអស់ ទទួលបានការបណ្ដុះបណ្ដាល និងយកចិត្តទុកដាក់ខ្លាំង។ ចំពោះកីឡាករ កីឡាការិនីវិញ ទទួលបានការឧបត្ថម្ភថវិកាពីឯកឧត្តម ស សុខា ផ្ទាល់ ក្នុងពេលប្រកួតម្តងៗ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។

របាយការណ៍ដដែល បញ្ជាក់ថា ការប្រកួតកីឡាប៊ូល និងប៉េតង់ពានរង្វាន់គរុគុណ លើកទី២ ឆ្នាំ២០២២ នេះ មានការចូលរួមរហូតទៅដល់ ៦៣ក្លិប ស្មើនឹង ១១ស្ថាប័ន ក្នុងនោះមានគណៈប្រតិភូកីឡា ១០០នាក់ និងអត្តពលិក ៣៥០នាក់ ដែលជាចំនួនមួយមិនធ្លាប់មានពីមុនមក។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ពានរង្វាន់គរគុណនេះ គឺទទួលបានការឧបត្ថម្ភពីសំណាក់ក្រុមគ្រួសារសម្ដេចទាំងទ្វេ គឺសម្ដេចក្រឡាហោម ស ខេង និងសម្ដេចវិបុលបញ្ញា សុខ អាន និងក្រុមការងារ បានសម្របសម្រួលរៀបចំ ប្រព្រឹត្តទៅដោយរលូនបញ្ចប់ដោយជោគជ័យតាមការគ្រោងទុក និងលទ្ធផលគួរជាទីមោទនៈ។

ឯកឧត្តម ស សុខា បានបន្តទៀតថា មកដល់ម៉ោងនេះ គ្មានសហព័ន្ធកីឡាណាទទួលបានមេដាយមាស ច្រើនជាងសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ទេ ។ ជាក់ស្ដែងកីឡាការិនី កែវ ឡេង ដែលទទួលបានមេដាយមាស រហូតទៅដល់ ៤ជំនាន់ជាប់ៗគ្នា។

ឯកឧត្តម ស សុខា បានលើកឡើងថា ចំពោះរូបឯកឧត្តមផ្ទាល់ និងគណៈកម្មការរៀបចំការប្រកួត ព្រមទាំងក្រុមការងារ បានត្រឹមតែត្រួសត្រាយផ្លូវជូនកីឡាករ កីឡាការិនីប៉ុណ្ណោះ ការប្រកួតឈ្នះ ឬចាញ់ គឺអាស្រ័យទៅលើការខិតខំប្រឹងប្រែងរបស់កីឡាករ កីឡាការិនីទាំងអស់គ្នា។ ដូច្នេះកីឡាករ កីឡាការិនីខ្លួនឯង ត្រូវខិតខំហ្វឹកហាត់ ស្រង់យកបទពិសោធន៍ពីកីឡាករ កីឡាការិនីរៀងច្បង និងមិនត្រូវមើលងាយដៃគូរបស់ខ្លួនជាដាច់ខាត ព្រោះវានាំឲ្យយើងបរាជ័យ។

ឯកឧត្តម ស សុខា ក៏បានរំលឹកដែរថា ចាប់តាំងពីឆ្នាំ១៩៩២ មកដល់បច្ចុប្បន្ននេះ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា មានអាយុកាល ៣០ឆ្នាំហើយ ពោលគឺគម្រប់ខួប ៣០ឆ្នាំ ក្រោមការដឹកនាំរបស់សម្ដេចទាំងពីរ គឺសម្តេចក្រឡាហោម ស ខេង ជាប្រធានកិត្តិយស និងសម្តេចវិបុលបញ្ញា សុខ អាន ជាប្រធាន បាននាំមកនូវកិត្យានុភាព និងមោទកភាពជូនដល់ព្រះរាជាណាចក្រកម្ពុជា ជាមហាអំណាចលើកីឡាប៊ូល និងប៉េតង់ នៅថ្នាក់តំបន់ ទ្វីប និងពិភពលោក។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រោយពីការខិតខំប្រឹងប្រែងរៀបចំការប្រកួតរៀងរាល់ឆ្នាំ កីឡាប៊ូល និងប៉េតង់របស់យើង ដែលបានចូលរួមប្រកួតលើឆាកជាតិ និងអន្តរជាតិ សង្ឃឹមថាកីឡាមួយនេះ នឹងដាក់បញ្ចូលជាកីឡាអូឡាំពិក ក្នុងពេលខាងមុខ ដោយសារកន្លងមកនេះកីឡាប៊ូល និងប៉េតង់របស់យើង មិនទាន់បានដាក់បញ្ចូលជាកីឡាអូឡាំពិកនៅឡើយ៕

អត្ថបទ ៖ សេង បូលីន
រូបភាព ៖ សាន់ ផានិត

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ