ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២
Sun,25 December 2022 (Time 07:31 PM)
ដោយ ៖ (ចំនួនអ្នកអាន: 83នាក់)

(រតនគិរី): ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការថ្មី ស.ស.យ.ក. ខេត្តរតនគិរីនិងប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការស.ស.យ.ក. ខេត្តរតនគិរី។ពិធីនេះក៏មាន  ការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី ឯកឧត្តម ញ៉ែម សំអឿន  អភិបាលខេត្ត នៃគណៈអភិបាលខេត្តរតនគិរី ឯកឧត្តម ថង សាវុន គណៈអចិន្តៃ្រយ៍នៃគណៈកម្មាធិការកណ្តាល  មន្រ្តីរាជការ សមាជិក សមាជិកា ស.ស.យ.ក. ខេត្តប្រមាណ ៤០០ នាក់។

លោក  ង៉ែត ពិទូ អនប្រធា
នស.ស.យ.ក.ខេត្តរតនគិរី
បានគោរពរាការណ៍ជូនគណៈអធិតីថា  អគារ ស.ស.យ.ក. ថ្មីនេះស្ថិតនៅទីតាំងភូមិថ្មដា សង្កាត់បឹង
កន្សែង ក្រុងបានលុង ត្រូវបានផ្តួចផ្តើមឡើងកសាងដោយឯកឧត្តម ថង សាវុន សមាជិកអចិន្តៃ្រយ៍នៃគណៈកម្មាធិការកណ្តាលកាលពីខែសីហាឆ្នាំ២០១៩ ដោយមានការចូលរួមឧនត្ថម្ភគាំទ្រពីសមាជិក សមាជិកា ស.ស.យ.ក. ខេត្ត ក្រុងស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងសម្បុរសជននានា ដោយមានការគាំទ្រកែលំម្អរសោភ័ណ្ឌភាពបន្ថែមពីសំណាក់ឯកឧត្តម ញ៉ែម សំអឿន  អភិបាលខេត្ត នៃគណៈអភិបាលខេត្តរតនគិរី។  អគារនេះសាងសង់លើផ្ទៃដីសរុប ១, ៦៨០ ម៉ែត្រការ៉េ ដោយអគារទីស្នាក់ការមានទំហំសរុប ២២១ ម៉ែត្រការ៉េ របងព័ទ្ធជុំវិញប្រវែង ១៦៤ ម៉ែត្រការ៉េ បន្ទប់ទឹក ចំនួន៦ ចាក់សាបបេតុងបរិវេណជុំវិញអគារ រៀបឥដ្ឋកន្សែង និងផ្លូវចូល សរុប ៤៣៦ ម៉ែត្រការ៉ដោយចំណាយថវិកាសាងសង់ចំនួន១២៧.៦២៤ដុល្លារ។

ក្រោយពីការអានសេចក្តីសម្រេចទទួលស្គាល់ប្រធានគណៈកម្មាធិការស.ស.យ.ក. ខេត្តរតនគិរីដោយឯកឧត្តម ថង សាវុន សមាជិកអចិន្តៃ្រយ៍នៃគណៈកម្មាធិការកណ្តាលរួចមក  ឯកឧត្តមហ៊ុន ម៉ានី ប្រធានស.ស.យ.ក. បានអញ្ជើញប្រគល់សេចក្តីសម្រេចជូនប្រធានគណៈកម្មាធិការស.ស.យ.ក. ខេត្តរតនគិរីជូនឯកឧត្តម ញ៉ែម សំអឿន។

ឯកឧត្តម ញ៉ែម សំអឿន ប្រធាន ស.ស.យ.ក. ខេត្តរតនគិរី បានធ្វើការប្តេជ្ញាចិត្តក្នុងការលៈបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត រួមទាំងពេលវេលា ដោយគោរពតាមបទបញ្ជាផ្ទៃក្នុង គោរពប្រតិបិត្តនូវសរសស្តម្ភ និងបេសកម្មការងារស.ស.យ.ក. ថែរក្សាសាមគ្គីភាព ដើម្បីការអភិវឌ្ឍ និងលើកស្ទួយសង្គមជាតិ តាមរយៈការចូលរួមក្នុងការងារសង្គម និង មនុស្សធម៌ ដែលជាកម្លាំងស្នូលដ៏រឹងមាំក្នុងការលើកកម្ពស់សមត្ថភាពយុវជន និងពង្រីក ពង្រឹងសកម្មភាពប្រកបដោយគុណធម៌ សីលធម៌ និងគុណតម្លៃ ។
ក្នុងឱកាសនេះដែរ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងកោតសរសើរ និងអបអរសាទរចំពោះ សមិទ្ធផលនានាដែលស.ស.យ.ក. ខេត្តរតនគិរីបានសម្រេចបាន ជាពិសេស នោះគឺ អគារទីស្នាក់ការរបស់ ស.ស.យ.ក. ខេត្តរតនគិរី។ ទន្ទឹមនឹងនេះ ឯកឧត្តមបានធ្វើការអបអរសាទរ ចំពោះឯកឧត្តម ញ៉ែម សំអឿន  ដែលត្រូវបានតែងតាំងជាប្រធានគណៈកម្មាការស.ស.យ.ក. ខេត្តរតនគិរីផងដែរ។

ឯកឧត្តមបានរំលេចបន្ថែមថា ទីស្នាក់ការថ្មីៗរបស់ស.ស.យ.ក. តាមបណ្តារាជធានីខេត្ត បានបង្ហាញពីវិសាលភាព កម្លាំង និងសក្តានុពលការងាររបស់មហាក្រុមគ្រួសារយុវជនទូទាំងប្រទេស ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចការសង្គម មនុស្សធម៌ និងបុព្វហេតុជាតិ មាតុភូមិគ្រប់កាលៈទេសៈទាំងអស់ គ្រប់ទីកន្លែងដែល នេះគឺជាមោទកភាពដ៏ធំបំផុតរបស់ស.ស.យ.ក ជាពិសេស ក្នុងរយៈពេល១០ឆ្នាំចុងក្រោយ គឺការរីកលូតលាស់ នៃមហាក្រុមគ្រួសារ ស.ស.យ.ក. ទូទាំងប្រទេស។
ឯកឧត្តម និងគណៈអធិបតីបានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអគារទីស្នាក់ការថ្មីរបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរីចាប់ពីពេលនេះតទៅ៕ដោយនាគមាស

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ