ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញសំណេះសំណាលជាមួយកម្លាំងនគរបាលថ្មីមុនបញ្ជូនទៅរៀន នៅសាលានគរបាលជាតិ ភូមិភាគ៤
Mon,17 January 2022 (Time 07:03 PM)
ដោយ ៖ (ចំនួនអ្នកអាន: 155នាក់)

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាលជាមួយកម្លាំងនគរបាលក្របខណ្ឌថ្មីឆ្នាំ២០២០ ចំនួន៧៩នាក់ មុនបញ្ជូនទៅរៀន នៅសាលានគរបាលជាតិ ភូមិភាគ៤ នៅខេត្តសៀមរាប។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានសំណេះសំណាលនិងជម្រុញលើកទឹកចិត្តដល់កម្លាំងទាំងអស់ត្រូវមានស្មារតីទទួលខុសត្រូវ គោរពវិន័យ ត្រូវមានសីលធម៌ មិនត្រូវបង្កបញ្ហានាំឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនគរបាលជាតិនិងអង្គភាពដាច់ខាត។ ត្រូវចេះជួយគ្នាក្នុងពេលហ្វឹកហាត់ប្រឹងប្រែងរៀនសូត្រ ត្រូវមានសាមគ្គីផ្ទៃក្នុង យកចំណេះ ជំនាញ មកប្រើតាមអង្គភាពវិញប្រកបដោយគុណភាព។

លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានផ្តាំផ្ញើរដល់កម្លាំងទាំងអស់ត្រូវថែទាំសុខភាពឲ្យបានល្អ និងត្រូវបន្តអនុវត្តវិធានការសុខាភិបាល គឺ៣កុំ ៣ការពារ ដើម្បីគេចផុតពីជម្ងឺឆ្លងអូមីក្រុនបំលែងខ្លួនថ្មី៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ