ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ព្រៃឡង់ត្រូវវិនាសកម្មហិនហោចនៅពេលខាងមុខដោយសារតែក្រុមហ៊ុនស៊ីបាយអូថេចកាប់បំផ្លាញយ៉ាងពេញបន្ទុក
Mon,17 January 2022 (Time 02:51 PM)
ដោយ ៖ (ចំនួនអ្នកអាន: 126នាក់)

ខេត្តក្រចេះ :ថ្ងៃព្រហស្បតិ៍ ១១ កើត ខែបុស្ស ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២
រយៈពេលកន្លងមកប្រមុខរដ្ឋាភិបាលបានរឹតបន្តឹងមិនឲ្យមានការកាប់បំផ្លាញព្រៃឈើយ៉ាងណាក្តីរហូតដល់មានការបង្ក្រាបជារឿយៗមកដល់ពេលនេះនៅតែមានក្រុមហ៊ុនស៊ីបាយអូថេច(Ci-Biotech)បន្តការកាប់បំផ្លាញឈេីយ៉ាងដូច្នេះទៅវិញ ដើម្បីប្រមែប្រមូលយកទៅដាក់ក្នុងក្រុមហ៊ុនរបស់ខ្លួនដើម្បីឈានទៅរកទីផ្សារជិតខាងក៏ដូចជាប្រយោជន៍ដ៏សំខាន់បំផុត។
ប្រជាពលរដ្ឋបានឲ្យដឹងថា ចាប់តាំងពីចុងឆ្នាំ ២០២១រហូតដល់ពេលនេះ ក្រុមហ៊ុនសម្ប ទានសេដ្ឋកិច្ចឈ្មោះ ស៊ីបាយអូថេច (Ci-Biotech) បានបង្កើនការកាប់ឈើ និងដឹកជញ្ជូនយ៉ាងសកម្ម ពីតំបន់ព្រៃឡង់ចូលមកក្នុងក្រុមហ៊ុន ដើម្បីនាំបន្តទៅកាន់ប្រទេសវៀតណាមយ៉ាងរលូនដោយមិនមានការទប់ស្កាត់អ្វីទាល់តែសោះវាហាក់បីដូចជាការបណ្ដែតបណ្ដោយ របស់មន្ត្រីជំនាញគ្រប់ស្ថាប័នដែលដែលឈជើងនៅទីនោះមិនអេីពេីទើបបទល្មើសកើតឡើងបែបនេះ។
ប្រជាពលរដ្ឋជាច្រើននាក់កំពុងតែចុះ យុទ្ធនាការកាប់បំផ្លាញព្រៃឈើ ហ្នឹងដឹកជញ្ជូនតាមគោយន្ត មកដាក់តាមរថយន្តយីឌុបបានឆ្លើយចំៗថាឈេីទាំងនេះនាំចូលទៅក្រុមហ៊ុនសុីបាយអូថេចក្នុងតំបន់អភិរក្សដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន បានធ្វើឡើងនៅចំណុច អូរកំបោរ អូគ្រួត អូចា ចែម៉ែ ច្របស្វាយ ស្ថិតក្នុងឃុំកំពង់ ចាម ស្រុកសំបូរ ខេត្តក្រចេះរហូតមកដល់ពេលនេះគឺនៅមិនទាន់មានការស្ងប់ស្ងាត់នៅឡើយនោះទេ។

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ