(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម បោន ប៊ិន សមាជិកអចិន្ត្រៃយ៍គណ:កម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកភ្នំស្រុក បានអញ្ជេីញប្រកាសសមាសភាពក្រុមការងារចុះជួយឃុំទាំង៦និងភូមិទាំង៥៩ ទូទាំងស្រុក ដោយមានការអញ្ជើញចូលរួម ឯកឧត្តម ឃ្លោក នួយ ឯកឧត្តម ជឹម ប៊ុនអាន អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក និងលោក ជូ បុត្រ ប្រធានគណៈកម្មាធិការគណបក្សស្រុក ព្រមទាំងលោក-លោកស្រី ក្រុមការងារ សមាជិកសមាជិកាចំនួន១៥៨នាក់។ ពិធីនេះប្រារព្ធធ្វេីឡេីងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកភ្នំស្រុក។ នាឱកាសនោះ ឯកឧត្តម បោន ប៊ិន បានថ្លែងអំណរគុណដល់សមាជិក-សមាជិកា ដែលបានខិតខំប្រឹងប្រែងនាពេលកន្លងមករហូតសម្រេចបានជោគជ័យក្នុងការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលកន្លកមក។ ក្នុងនាមយេីងជាម្ចាស់ឆ្នោត សំដៅធ្វេីយ៉ាងណាត្រូវខិតខំបម្រេីប្រជាពលដ្ឋនៅក្នុងមូលដ្ឋានឱ្យបានល្អ និងឆ្លេីយតបភ្លាមៗនូវតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយមិនត្រូវប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬពណ៌សម្បុរឡើយ។ ជាមួយគ្នានោះ ឯកឧត្តម បោន ប៊ិន ក៏បាននាំយកអំណោយប្រគល់ជូនក្រុមការងាររួមមាន ៖ អាវ១០០, មួក ១០០ , កុំព្យូទ័រ៧គ្រឿង, កូនឈេី៦០០០ដេីម(មួយឃុំ១០០០ដេីម) ព្រមទាំងភេសជ្ជ: និងថវិកាមួយចំនួន ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ