ថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
បើកទៀតហើយ! សង្វៀនជល់មាន់នៅខេត្តរតនគិរីកំពុងបើកលេងយ៉ាងអណាធិបត្យតែអាជ្ញាធរមានសមត្ថកិច្ចមិនហ៊ានបង្រាប!
Fri,14 January 2022 (Time 02:16 PM)
ដោយ ៖ (ចំនួនអ្នកអាន: 149នាក់)

(ខេត្តរតនគិរី)៖ រាល់ថ្ងៃកំពុងតែល្បីខ្លាំងថាទីតាំងជល់មាន់មួយកន្លែងស្ថិតនៅភូមិថ្មី ឃុំទីនចាន់ ស្រុកបកែវ ខេត្តរតនគិរី បើកលេងជារៀងរាល់ថ្ងៃ(ពោល គឺមួយសប្តាហ៍លេង៧ថ្ងៃតែម្តង)តែមិនមានអាជ្ញាធរមានសមត្ថកិច្ចណាម្នាក់រវល់អើពើរធ្វើការបង្ក្រាបឡើយសង្ស័យម្ចាស់សង្វៀនសែនត្រូវអស់ហើយ។

បើយោងតាមប្រភពព័ត៌មានដែលបានផ្តល់អោយកាលពីថ្ងៃ១៤ ខែមករា ឆ្នាំ២០២២នេះបានអោយដឹងថា ទីតាំងជល់មាន់ខាងលើនេះដែលគេស្គាល់ច្បាស់ថាមានមន្ត្រីម្នាក់មានថាន:ធំគ្រាន់បើដែរជាអ្នករត់ការដើម្បីបើកលេងបានជារៀងរាល់ថ្ងៃដោយមិនមានសមត្ថកិច្ចណាម្នាក់បង្ក្រាបឡើយព្រោះគេនិយាយគ្នាត្រូវអស់ហើយ ទន្ទឹមនឹងនោះក៏មានមេការម្នាក់ឈ្មោះ លោកមករា ដែលនៅចាំរៀបចំជាសាហ៊ុយ បាយទឹកប្រេងសាំង ជូនអ្នកសារព័ត៌មានផងដែរ។

ក្នុងនោះដែរក៏មានការលើកឡើងពីប្រជាពលរដ្ឋដែលរស់នៅតំបន់ខាងលើបានលើកឡើងនៃការព្រួយបារម្មណ៍អំពីសេចក្តីសុខ សុវត្ថិភាព ក្នុងការរស់នៅរបស់ពួកគាត់ព្រោះគាត់គិតថាបើទីតាំងណាមានបើកលេងល្បែងស៊ីសងទីតាំងនោះមិនយូរទេនឹងអាចកើតមានអំពើរចោរកម្មផ្សេងៗជាក់ជាមិនខាន។

ជុំវិញករណីល្បែងស៊ីសងខាងលើនេះអង្គភាពសារព័ត៌មានយើងក៏រាយការណ៍ជូនលោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរីផងដែរដោយលោកបានលើកឡើងថាទីតាំងមួយនេះកន្លងមកលោកធ្លាប់បញ្ជាស្នងការរងចុះបង្ក្រាបបិតម្តងមកហើយតែបើនៅមានទៀតចាំលោកនឹងបញ្ជាទៅអធិការស្រុកបកែវម្តងទៀតដើម្បីឈានដល់ការបង្ក្រាប។

ដូច្នេះក៏សូមសំណូមពរដល់មន្ត្រីមានសមត្ថកិច្ចក្នុងមូលដ្ឋានជាពិសេសស្នងការនគរបាលខេត្តរតនគិរីសូមមេត្តាមានវិធានការបង្ក្រាបនឹងទប់ស្កាត់ដើម្បីរក្សាអោយបាននូវភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចនឹងដើម្បីសេចក្តីសុខ សុវត្ថិភាពរបស់ប្រជាពលរដ្ឋទាំងអស់គ្នាផងទាន៕ដោយ៖នាគមាស

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ