ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ក្រុមហ៊ុនដោនបានកៀងគរពលរដ្ឋស្ទើរគ្រប់ច្រកល្ហក ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ស្រុកគូលែន ស្រុកឆែប និងស្រុកជ័យសែនខេត្តព្រះវិហារ និងកំពុងប្រមូលឈេីពីព្រៃឡង់.ព្រៃព្រះរកា និងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពយ៉ាងអនាធិបតេយ្យ.!!
Thu,13 January 2022 (Time 02:24 PM)
ដោយ ៖ (ចំនួនអ្នកអាន: 163នាក់)

ខេត្តព្រះវិហារ៖ ដោយមានសេចក្តីរាយការណ៍មកថា ដើម្បីតែបំពេញមហិច្ឆតាខ្លួន និងតម្រូវការទីផ្សារងងឹត”ក្រុមហ៊ុនដោន” បានកៀងគរ និងប្រមូលទិញឈើ ពីពលរដ្ឋស្ទើរគ្រប់ច្រកល្ហក ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ស្រុកគូលែន ស្រុកឆែប និងស្រុកជ័យសែន ខេត្តព្រះវិហារ ។

ជាហេតុនាំឱ្យពលរដ្ឋនៅតំបន់នោះ សម្រុកនាំគ្នា វេចបាយកញ្ចប់ និងកាន់ម៉ាស៊ីនត្រង់ស៊ីន័រគ្រប់ដៃ បើកគោយន្តចូលកាប់បំផ្លាញព្រៃឈើក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ព្រៃព្រះរកា និងព្រៃឡង់ លាន់សូរទ្រហឹងរំពងពេញព្រៃខណៈមន្ត្រីជំនាញពាក់ព័ន្ធបានផលប្រយោជន៍ ទើបរក្សាភាពស្ងៀមស្ងាត់មិនបង្កាប ។

មិនតែប៉ុណ្ណោះ.ក្រុមហ៊ុនដោន.ក៏បានដាក់គ្រឿងចក្រធ្វើការឈូសឆាយ បើកផ្លូវ សម្រាប់ជាចរន្តដឹកជញ្ជូនព្រៃឈើ ចេញពី “ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព”ថែមទៀតផង ។

សេចក្ដីរាយការណ៍បានឱ្យសារព័ត៌មានគេហទំព័រ ហ្រ្វាយដេ ដេលី ញូស៍ ដឹងថា បច្ចុប្បន្ន”ក្រុមហ៊ុនដោន”កំពុងកៀងគរប្រជាពលរដ្ឋឱ្យ ចូលកាប់ឈើប្រភេទលេខ១.ឈ្លីក (ឃ្លុំ)ក្នុងតំបន់ដែនជម្រកសត្វព្រៃខាងលើ ។

ដោយដឹកជញ្ជូនតាមគោយន្តកន្រ្តៃមកកាន់ ចំណុចក្បែរទីបញ្ជាការស្រាលកងពលតូចលេខ៩ ស្ថិតក្នុងភូមិរុងរឿង ១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត និងបន្តដឹកតាមរថយន្តសាំយ៉ុងឆ្ពោះទៅ <ក្រុមហ៊ុនដោន>ស្ថិតក្នុងភូមិពាក់ស្បែក ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ដើម្បីលើកដាក់រថយន្តវេអង យកទៅលក់ផ្គត់ផ្គង់ទីផ្សារងងឹត និងចែកចាយបន្តតាមបណ្ដារាជធានីខេត្តក្រុង ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ