ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ស្ងាត់ៗអគ្គិភ័យឆាបឆេះអគាររដ្ឋបាល ទីស្នាក់ការ ដែនជម្រកសត្វព្រៃព្រះរកា ១ខ្នងសង្ស័យថាមានគេលួចដុត
Thu,13 January 2022 (Time 12:59 PM)
ដោយ ៖ (ចំនួនអ្នកអាន: 142នាក់)

ខេត្តព្រះវិហារ: អគាររដ្ឋបាល១ខ្នងមានទំហំ៨ម៉ែត្រគុណ២៧ម៉ែត្រ ដែលជាអគារសម្រាប់បម្រើការងាររដ្ឋបាល ឱ្យទីស្នាក់ការដែនជម្រកសត្វព្រៃ ព្រះរកា ត្រូវបានអគ្គីភ័យលេបត្របាក់អស់ទាំងស្រុង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ។
អគារនេះធ្វើអំពីឈើ ប្រក់ស័ង្កសី មានទំហំ៨ម៉ែត្រ គុណ២៥ម៉ែត្រ ជាអគាររដ្ឋបាល មួយនេះស្ថិតនៅចំណុចទល់មុខក្រុមហ៊ុនចម្ការអំពៅចិន ស្ថិតក្នុងភូមិពោធិ៍ទាប ឃុំម្លូព្រៃ១ ស្រុកឆែប ខេត្តព្រះវិហារ។

នេះបើតាមមន្ត្រីបរិស្ថានបញ្ចាក់ថា: ការឆាបឆេះនេះអស់សម្ភារ:រួមមានដូចជា: រថយន្តសាំយ៉ុង១គ្រឿងដែលជារថយន្តដឹកបទល្មើស មានសាលក្រមតុលាការសម្រេចហើយ, រថយន្តឡង់គ្រីស័រ១គ្រឿង ដែលជាកម្មសិទ្ធិរបស់លោក យ៉ាន់ ប៊ុនសឿង នាយកដែនជម្រកសត្វព្រៃព្រះរកា ម៉ូតូចំនួន២គ្រឿង, កុំព្យូទរ័ចំនួន ៣គ្រឿង, ទូទឹកកក១គ្រឿង, ម៉ាសុីនព្រីនធើរ១គ្រឿង, រណារយន្ត១៥គ្រឿង, គ្រាប់សេកាសេ៣៤៥គ្រាប់, តុ, ទូ និងឯកសារមួយចំនួនធំផងដែរ។

ចំណែកលោក យ៉ាន់ ប៊ុនសឿង នាយកដែនជម្រកសត្វព្រៃព្រះរការ បានឱ្យដឹងថា ក្រុមមន្ត្រីរបស់លោករួមទាំងរូបលោក បានចេញល្បាត នៅសល់តែលោកយាយចាស់ជាចុងភៅម្នាក់ និងចៅតូចម្នាក់ទៀត ដែលដេកចាំអគារនេះ ស្រាប់តែមានភ្លើងឆេះចេញពីជ្រុងខាងលិច ឆេះរាលដាលទាំងអស់គ្មានសល់។
ករណីនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ព្រោះសង្ស័យថាអាចជាករណីគំនុំ មានអ្នកលួចដុតចេតនាបំផ្លាញវត្ថុតាង។

ដោយ:ភិរុណ. នាគមាស

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ