ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ឃាត់ខ្លួនមនុស្ស៥នាក់ ដែលរត់ពន្ធម៉ូតូខុសច្បាប់ ចូលមកកម្ពុជា
Wed,12 January 2022 (Time 09:00 AM)
ដោយ ៖ (ចំនួនអ្នកអាន: 170នាក់)

ប្រទេសថៃមុខសញ្ញារត់ពន្ធម៉ូតូឆ្លងដែនខុសច្បាប់ចំនួន ៥ នាក់ ដែលជាជនជាតិថៃ ត្រូវបានឃាត់ខ្លួនក្បែខ្សែបន្ទាត់ព្រំដែន ខណ:ដែលពួកគេកំពុងជិះម៉ូតូចំនួន ៤ គ្រឿងមកកាន់ព្រំដែនកម្ពុជា ដើម្បីប្រគល់អោយឈ្មួញ និងទទួលយកប្រាក់កម្រៃត្រឡប់ទៅវិញ។គួរបញ្ជាក់ថា នៅវេលាម៉ោង ៤ និង ៣០ នាទីល្ងាច ថ្ងៃទី ១១ ខែមករា ឆ្នាំ២០២២ កម្លាំងយោធាថៃ កំពុងល្បាតតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រ ភូមិបានស្រង៉ែ ឃុំទ័ពស្តេច ស្រុកតាប្រាក់យ៉ា ខេត្តស្រះកែវ ក៏បានប្រទះឃើញមានមនុស្ស៤នាក់ កំពុងជិះម៉ូតូ៤គ្រឿង តាមបណ្តោយផ្លូវលេខ ៣៣០៨ ហើយបានបត់ចុះតាមវាលស្រែ ក្នុងទិសដៅឆ្ពោះទៅកាន់ខ្សែបន្ទាត់ព្រំដែនកម្ពុជា ត្រង់ចន្លោះបង្គោលព្រំដែនលេខ ០៨-០៩ មានចម្ងាយពីផ្លូវសិរីភិន ប្រមាណ ៤០០ ម៉ែត្រ ។ឃើញបែបនេះ កម្លាំងយោធាថៃបានស្កាត់ឃាត់ដើម្បីសាកសួរ ដោយនៅពេលនោះដែរ ក៏មានមនុស្សម្នាក់នៅឈរចាំមើលស្ថានការណ៍ត្រង់ចំណុចខាងលើដែរ ទើបសមត្ថកិច្ចឃាត់មនុស្សបាន៥នាក់ និងម៉ូតូចំនួន៤គ្រឿង។ក្រោយពីបានសាកសួរ ជនជាតិថៃទាំង៥នាក់ បានសារភាពថា ពួកខ្លួនគឺស៊ីឈ្នួលអោយជនជាតិខ្មែរម្នាក់ឈ្មោះភាព ដោយគ្រាន់តែបើកម៉ូតូពីចុងភូមិស្រង៉ែ ទៅដល់ព្រំដែន ទទួលបានកម្រៃក្នុង១គ្រឿង ២០០ បាត ដោយឡែកពេលយកឆ្លងព្រំដែន ឈ្មួញខ្មែរគេទាក់ទងតាមព្រំដែនត្រូវអស់ហើយ។បច្ចុប្បន្នជនជាតិថៃទាំង៥នាក់ និងម៉ូតូ៤គ្រឿង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាន តម្រួតស្រុកតាប្រាក់យ៉ាហើយ ដើម្បីសាកសួរបន្ត។ ដោយឡែកសម្រាប់ភាគីកម្ពុជា ក៏ទំនងជាមានការត្រូវដង ត្រូវផ្លែគ្នាយ៉ាងរលូនផងដែរ ទើបម៉ូតូទាំងនេះអាចឆ្លងចូលមកបាន ដូច្នេះគួរតែថ្នាក់ដឹកនាំពិនិត្យអោយមែនទែទៅលើកម្លាំងដែលឈរជើងតាមច្រករបៀង ដែលពួកគេអាចទទួលបានលាភសក្ការ: និងសើមមាត់រាល់ថ្ងៃ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ