ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ឯកឧត្តមញ៉ែម សំអឿន អភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២១-២០២២
Wed,12 January 2022 (Time 11:08 AM)
ដោយ ៖ (ចំនួនអ្នកអាន: 157នាក់)

(ខេត្តរតនគិរី) :មន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគិរី បានប្រារព្ធពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២១-២០២២ ក្រោមអធិបតីភាព ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។ ពីធីនេះមានការអញ្ជើញចូលរួមពីសំណាក់អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរយនាក់ ដែលប្រព្រឹត្តទៅនៅវិទ្យាល័យសម្តេចឪ-សម្តេចម៉ែ ស្ថិតក្នុងក្រុងបានលុង។
ថ្លែងទៅកាន់សិស្សានុសិស្សប្រមាណ៣០០នាក់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត បានលើកទឹកចិត្តដល់ ប្អូនៗក្មួយៗ ខិតខំសិក្សារៀនសូត្រ សូមចាប់យកប៊ិក សៀវភៅ សាលារៀនជាមិត្តសំឡាញ់ និងជាបណ្ដើរៗរៀនអភិវឌ្ឍសម្រាប់ខ្លួនឯង និងរៀនដើម្បីគ្រួសារ និងសង្គមជាតិ ហើយចាកចេញ និងបោះបង់ចោលភាពជាក្មេងទំនើងគ្រប់រូបភាព និងដាច់ខាតចាកចេញឲ្យឆ្ងាយការប្រើប្រាស់គ្រឿងញៀន ដែលជាសត្រូវរបស់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ វត្តមានដ៏ឧត្តុង្គឧត្តម របស់លោក លោកស្រី ពិសេសមន្ត្រីរាជការ នៃមន្ទីរអប់រំយុវជន និងកីឡាទាំងអស់ ដែលកំពុងតែបានចូលរួមយ៉ាងសកម្ម ក្នុងយុទ្ធនាការប្រមូលកុមារចូលរៀន ដែលជាការលើកទឹកចិត្តដល់ប្អូនៗ ក្មួយៗ ឱ្យខិតខំរៀនសូត្រ ពោរពេញដោយគុណភាព និងបន្តការសិក្សា ប្រកបដោយជោគជ័យដូចរៀមច្បងរបស់ពួកគេនាឆ្នាំកន្លងទៅ ។
ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គឺមិនដែលបោះបង់ចោលពួកយើងចោលម្តងណាឡើយ ផ្ទុយទៅវិញ រដ្ឋាភិបាលបានខិតខំច្នៃប្រឌិតគ្រប់មធ្យោបាយ យុទ្ធសាស្ត្រ ដើម្បីនាំមកនូវសន្តិភាព សុខសុវត្ថិភាព ការអភិវឌ្ឍន៍ ដែលជាវត្ថុមិនអាចខ្វះបានក្នុងលោក សម្រាប់ប្រទេសកម្ពុជាយើង និយាយជារួម និងខេត្តរតនគិរីនិយាយដោយឡែក បានបង្កឱកាសលើការផ្តល់សេវាអប់រំ ប្រកបដោយសមធម៌ដល់ប្អូនៗ ក្មួយៗគ្រប់ក្រុមជនជាតិទាំងអស់ ដោយគ្មានការរើសអើងជាតិសាសន៍ និងប្រកាន់និន្នាការនយោបាយឡើយ ជាពិសេសការបន្តបង្កើតឱ្យមានសាលារៀនគ្រប់ភូមិសិក្សា ឱ្យកាន់តែស្ថិតនៅក្បែរសហគមន៍ដែលប្អូនៗ ក្មួយៗ រស់នៅបំផុត តាមលទ្ធភាពដែលអាចធ្វើទៅបាន។
ឯកឧត្តម អភិបាលខេត្តផ្តាំផ្ញើដល់នាយកសាលាគ្រប់ភូមិសិក្សា ត្រូវគ្រប់គ្រងការងារឲ្យបានល្អ និងត្រូវសហការជាមួយគណៈ កម្មការទ្រទ្រង់សាលារៀន ដើម្បីអភិវឌ្ឍសាលារៀន និងជួយដល់កុមារក្រៅសាលាឲ្យពួកគេ ត្រឡប់មកកាន់សាលារៀនវិញ និងបន្តការសិក្សារៀនសូត្រក្នុងបរិបទកូវីដ១៩ ដោយគោរព ឱ្យខានតែបាន នូវការប្រតិបត្តិស្តង់ដាគោលការណ៍សុវត្ថិភាព របស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល។ លោកគ្រូ អ្នកគ្រូ ត្រូវបង្រៀនសិស្សឱ្យបានល្អ សូមកុំបង្រៀនសិស្សឱ្យគ្រាន់តែចាំពោលគឺ បង្រៀនសិស្សឱ្យ៖ ចងចាំ យល់ អនុវត្ត វិភាគ វាយតម្លៃ និងច្នៃប្រឌិត។ អាជ្ញាធរមូលដ្ឋានភូមិ ឃុំសង្កាត់ ក្រុងស្រុក ត្រូវធ្វើការសហការជាមួយបុគ្គលិកអប់រំ និងអ្នកពាក់ព័ន្ធក្នុងគោលបំណងលើកកម្ពស់ការគាំទ្រវិស័យអប់រំក្នុងមូលដ្ឋានរបស់ខ្លួន និងចូលរួម ក្នុងការបង្ការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩។ មាតាបិតា អាណាព្យាបាលគ្រប់រូបត្រូវជំរុញលើកទឹកចិត្ត កូនចៅឲ្យមកសាលារៀន និងបន្តការសិក្សារហូតដល់ចប់ឆ្នាំសិក្សា។ ប្អូនៗ ក្មួយៗសិស្សានុសិស្សជាទីស្រឡាញ់ ត្រូវត្រៀមខ្លួនឲ្យបានល្អ ស្តាប់ដំបូន្មាន គ្រូ មាតាបិតា ដើម្បីទទួលយកចំណេះដឹង ចំណេះធ្វើនិងជំនាញ ។ដោយភ្នាក់ងារនាគមាស។

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ