ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ រួមនឹងលោកមេបញ្ជាការរង​ លោកនាយសេនាធិការរង​ លោកប្រធានមន្ទីរទាំង៧​ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ​ក្រុង-ស្រុកទាំង៩​
Wed,16 November 2022 (Time 06:17 PM)
ដោយ ៖ (ចំនួនអ្នកអាន: 123នាក់)

(បន្ទាយមានជ័យ​)​៖ នៅព្រឹកថ្ងៃពុធ​ ទី១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២២ លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ រួមនឹងលោកមេបញ្ជាការរង​ លោកនាយសេនាធិការរង​ លោកប្រធានមន្ទីរទាំង៧​ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ​ក្រុង-ស្រុកទាំង៩​ អញ្ជើញចូលរួមពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ គ្រឿងឥស្សរិយយស ជូនយោធិននៃកងរាជអាវុធហត្ថសោធននិវត្តន៍ និងពិការ ត្រៀមផ្ទេរចេញក្នុងឆ្នាំ២០២២ ចំនួន១១នាក់ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង ( VIDEO CONFERENCE ) ។

ឆ្លៀតនាឱកាស​នោះ￸ដែរលោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ ក៏បានសំណេះសំណាល​ និងបានរំលឹកពីវរៈភាពដ៏អង់អាចក្លាហានរបស់យោធិននៃកងរាជអាវុធហត្ថខេត្ត ចូលសោធននិវត្តន៍ និងពិការ​ ដែលបានពលីកម្មយ៉ាងធំធេងក្នុងបុព្វហេតុការពារជាតិមាតុភូមិ។ លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ ក៏បានបញ្ជាក់ថា​ ដោយមានការយកចិត្តទុក្ខដាក់ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា​ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស​ បេីទោះជាបីជាបងប្អូនយោធិនចូលនិវត្តន៍យ៉ាងណាក៏ដោយ​ ក្នុងនាមអាវុធហត្ថ​នៅតែជាគ្រួសារតែមួយ​ និងនៅបន្តគិតគូរពីសុខទុក្ខរបស់បងប្អូនជានិច្ច ដោយមិនទុកបងប្អូនចោលឡេីយ។

បន្ទាប់ពីបំពាក់ឋានន្តរសក្តិ គ្រឿងឥស្សរិយយស ជូនយោធិននៃកងរាជអាវុធហត្ថសោធននិវត្តន៍ចំនួន០៨រូប និងពិការ​ចំនួន០៣រូប លោកនាយឧត្តមសេនីយ៍ សៅ សុខា​ ក៏បានឧបត្ថម្ភ​ថវិកាលេីកទឹកចិត្ត​ជូនយោធិន​ក្នុងម្នាក់៥០ម៉ឺនរៀល​ ព្រមជាមួយគ្នានោះចំពោះយោធិន នៃកងរាជអាវុធហត្ថសោធននិវត្តន៍ និងពិការ​ នៅក្នុងបញ្ជាការដ្ឋានអាវុធហត្ថខេត្ត​បន្ទាយមានជ័យទាំង១១រូប​ លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ ក៏បានចូលរួមឧបត្ថម្ភថវិកាលេីកទឹកចិត្ត​ក្នុងម្នាក់​៤០ម៉ឺនរៀល​ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ