ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ទណ្ឌិតចំនួន១៦នាក់ ក្នុងនោះស្រី៣នាក់ ត្រូវបានបន្ធូរបន្ថយ​ ទោស ចាប់ពី៣ខែ ដល់៩ខែ ក្នុងពិធីបុណ្យជាតិធំៗក្នុងប្រទេសកម្ពុជា
Fri,11 November 2022 (Time 10:55 AM)
ដោយ ៖ (ចំនួនអ្នកអាន: 96នាក់)

(ខេត្តបន្ទាយមានជ័យ ):លោកង៉ោម៉េងជ្រួញ អភិបាលរងខេត្តបន្ទាយមានជ័យ បានចូលរួមបើកកិច្ច
ប្រជុំស្តីពីការ បន្ធូរ បន្ថយ​ទោស ដល់ទណ្ឌិតចំនួន១៦នាក់ ក្នុងនោះមានស្រី៣នាក់ ចាប់ពី៣ខែ ដល់៩ខែ ក្នុងពិធីបុណ្យជាតិធំៗ ក្នុងប្រទេសកម្ពុជា នៅព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្នុងសាល ប្រជុំសាលាខេត្តបន្ទាយមានជ័យ ក្នុងកិច្ចប្រជុំនោះដឹកនាំដោយ លោកង៉ោម៉េងជ្រួញ អភិបាលរងខេត្ត ព្រះរាជ​អាជ្ញា​រងនៃអយ្យការអមតុលាកាខេត្ត​ លោកឧត្តមអគ្គនុរក្ស២​ អ៊ុង​ ស៊ីផាន​ ប្រធាន​ ពន្ធនាគារ​ ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ស្នងការរងខេត្តបន្ទាយមានជ័យ រួមទាំង​មន្ត្រី​ជំនាញកិច្ចការតុលាការ ពន្ធនាគារ និងមន្ត្រីពន្ធនាគារនុរក្សជាច្រើននាក់ទៀត។
ក្នុងកិច្ចប្រជុំនោះ លោកឧត្តមអគ្គនុរក្ស២​ អ៊ុង​ ស៊ីផាន បានអានស្ថិតិ បញ្ជីឈ្មោះ និងសាវតានៃទណ្ឌិត ជនជាតិខ្មែរ និងជនបរទេស ដែលត្រូវបានអង្គភាព ពន្ធនាគារខេត្ត
បន្ទាយមានជ័យ ស្នើ ហើយ សុំការអនុម័ត ពីគណៈកម្មការ បញ្ជូនបន្ថយទោស បន្តសុំថ្វាយការសម្រេច ពីថ្នាក់លើ ក្នុងនោះមាន បន្ធូរបន្ថយ​ទោស ពី៣ខែ ដល់៩ខែ ដល់ទណ្ឌិតចំនួន១៦នាក់ក្នុងនោះមានស្រីចំនួន៣នាក់ ក្នុងឱពិធីបុណ្យជាតិធំៗក្នុងប្រទេសកម្ពុជា។
ក្នុងនោះលោកង៉ោម៉េងជ្រួញ បានធ្វើការទទួលស្គាល់ លោកឧត្តមអគ្គនុរក្ស២​ អ៊ុង​ ស៊ីផាន​ ប្រធាន​ ពន្ធនាគារ​ ខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឪវ៉ាទ បានធ្វើការខិតខំប្រឹងប្រែងគ្រប់គ្រង ថែរក្សាអ្នកជាប់ឃុំ ក្នុងនោះបានពិនិត្យ វាយតម្លៃលើសកម្មភាព អនុវត្ត គុណសម្បត្តិ និងរយៈពេលនៃការជាប់ឃុំ របស់ទណ្ឌិត ហើយវាយតម្លៃ ស្នើសុំបន្ធូរបន្ថយទោស ពី៣ខែដល់ ៩ខែ ។
លោកអភិបាលរងខេត្ត សង្ឃឹមថា ដំណើរការនេះនឹងមិនមាន អំពើពុករលួយ ភាពលំអៀង មិនបក្ខពួក ភាពមិនប្រក្រតី ឬបញ្ហាកើតឡើងឡើយ ពោលធ្វើយ៉ាងណាប្រកបដោយ ការទទួលខុសត្រូវ និងប្រសិទ្ធិភាពខ្ពស់ផងដែរ។
ក្នុងនោះលោកបានធ្វើការផ្តាំផ្ញើរ ដល់អ្នកជាប់ឃុំទាំងអស់ ក្រោយពីស្គាល់រសជាតិជាប់គុក ហើយចេញពីពន្ធនាគារ វិញត្រូវចេះកែខ្លួន ឲ្យក្លាយជាមនុស្សល្អ ពលរដ្ឋល្អ ទើបអាចរស់នៅ ក្នុងសង្គមបានស្រួល៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ