ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ឈ្មួញ​បំផ្លាញព្រៃឈើលោកស្រីឡេង ធារ៉ា ឃុបឃិតជាមួយជំនាញឈូសផ្លូវ២ចូលព្រៃព្រះរការក្បែរកងពលតូចលេខ៩ ដើម្បី​កាប់ឈើយកមកស្តប់ទុកនៅទីបញ្ជាការស្រាល
Mon,10 January 2022 (Time 09:19 PM)
ដោយ ៖ (ចំនួនអ្នកអាន: 205នាក់)

ព្រះវិហារ ៖ ជម្រកសត្វព្រៃគូលេនព្រហ្មទេព ព្រៃព្រះរការ កំពុង​តែ​រលាយ​ហិនហោច​ដោយសារ​តែ.ក្រុម​ហ៊ុន​ដោន បាន​ឃុបឃិតគ្នា​ជាមួយ​មន្រ្តី​បរិស្ថាន. និង​មេព្រៃ​ រួមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​ បើកភ្លើង​ខៀវ​ឲ្យលោក​ស្រី​ ឡេង​ ធា​រ៉ា​ ជាឈ្មួឈើចូលកាប់ឈើដែលជាសម្បត្តិរដ្ឋ ដោយឥតខ្លាចញញើតច្បាប់។

បទល្មើសព្រៃឈើនៅខេត្តព្រះវិហារ ចាប់ផ្តើមកក្រើកឡើងវិញ ក្រោមការឃុបឃិតគ្នាជាប្រព័ន្ឋ ជាមួយមន្រ្តីជំនាញ និងអង្គភាពពាក់ព័ន្ឋ ដែលមាន ឈ្មោះលោកស្រី ឡេង ធារ៉ា ដែលត្រូវបានគេស្គាល់ថា ជាថៅកែក្រុមហ៊ុន ធ្វើផ្លូវចូលក្នុងព្រៃព្រះរការ ចំនួន2ខ្សែ ដើម្បីកាប់បំផ្លាញព្រៃឈើ ក្នុងនោះក៏បានឲ្យលោក មោក វិច្ឆិកា ដើរតួជាអ្នកបិទមាត់ព័ត៌មាន គ្រប់គ្នាក្នុងខេត្តព្រះវិហារ ។
យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា នៅថ្ងៃទី៩ខែមករា ឆ្នាំ ២០២២ បន្ទាប់ពីដេប៉ូឈើរបស់ ចែម៉ៅ បានផ្អាកមួយរយះ តែក៏នៅ លោកស្រីឡេង ធារ៉ា ខិតខំឃុបឃិតគ្នាឈូសផ្លូវចូលព្រៃព្រះរការ ក្រោយក្រុមហ៊ុនដោន និងកងពលតូចលេខ៩ ដោយបានឈូសបុកចូលចំនួន២ច្រក ដើម្បីត្រៀមកាប់បំផ្លាញឈើពីព្រៃព្រះរការ ដែលជាព្រះអភិរក្ស និងជាធនធានសម្បត្តិជាតិ​ហើយ​យកឈើមកស្តប់ទុកនៅទីបញ្ជាការស្រាល ក្នុង​កងពលតូច​លេខ​9​ ។
ពាក់ព័ន្ឋនិងការចោទប្រកាន់ថា មន្រ្តីរដ្ឋបាលព្រៃឈើ.និងបរិស្ថាន ខេត្តព្រះវិហារ បានព្រងើយបន្តើយនិងការថែរក្សាអភិរក្ស ព្រៃឈើ ដោយពុំមានវិធានការក្នុងការបង្រ្កាប បណ្តែតបណ្តោយឲ្យមានការកាប់រុករាន្ទព្រៃឈើជាច្រើនកន្លែង ជាពិសេសព្រៃព្រះរការ អង្គភាពខេមរាដេលី ព្យាយាមខលទៅលោក នួន សុខុម នាយខណ្ទរដ្ឋបាលព្រៃឈើ ព្រះវិហារ តែគួរឲ្យសោមស្តាយ ទូរស័ព្ទចូលហើយបែរជាពុំបានលើកទូរស័ព្ទ។

ប្រជាពលរដ្ឋ ក៏ដូចជាអ្នកឃ្លាំមើលសកម្មភាព ការអភិរក្សធនធានសម្បត្តិរដ្ឋ បានសំណូមពរឲ្យលោកប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ សូមមេត្តាជួយចុះត្រួតពិនិត្យព្រៃព្រះរការ នៅក្រោមក្រុមហ៊ុនដោន ក្បែរកងពលតូចលេខ៩ផង ដោយសារតែ ដោយសារតែក្នុងអណត្តិលោកអភិបាលខេត្ត បទល្មើសព្រៃឈើកើនឡើងជាលំដាប់ អំពីបញ្ហាព្រៃឈើ ដូច្នេះដើម្បីទុកដើមឈើជូនកូនចៅ ជំនាន់ក្រោយមើល សូមមេត្តាជួយចាត់វិធានការបង្រ្កាបផងទាន។

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ