ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
លោកឧត្តមសេយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមពិធីបុណ្យសព លោកវរសេនីយ៍ត្រី គីម ឌី អតីតជាមន្ត្រីនគរបាលចូលនិវត្តន៍
Thu,27 October 2022 (Time 06:19 PM)
ដោយ ៖ (ចំនួនអ្នកអាន: 122នាក់)

បន្ទាយមានជ័យ: នៅរសៀលថ្ងៃទី ២៧ ខែ តុលា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងសហការី បានអញ្ជើញចូលរួមពិធីបុណ្យសពលោកវរសេនីយ័ត្រី គីម ឌី អតីតជាមន្ត្រីនគរបាលចូលនិវត្តន៍បម្រើការងារនៅខេត្តឧត្តរមានជ័យ បានទទួលមរណ:ភាពដោយរោគាពាធ ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

គួរបញ្ជាក់ផងដែរ លោកវរសេនីយ៍ត្រី គីម ឌី បានទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ ៦១ ឆ្នាំ នាថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០២២ និងកំពុងតំកល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសព ។

ទន្ទឹមគ្នានោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាននាំយកថវិកា ១,០០០,០០០ រៀល (មួយលានរៀល) អង្ករ ០២ការ៉ុង (១០០kg) ទឹកបរិសុទ្ធកម្ពុជា ១០កេស ទឹកក្រូច ៥កេស ដើម្បីចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃគ្រួសារសព។

ក្នុងឱកាសដ៏ក្រៀមក្រំនេះដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានសម្តែងនូវការចូលរួមមរណៈទុក្ខ និងសោកស្តាយយ៉ាងក្រៃលែងជាមួយក្រុមគ្រួសារនៃសព ចំពោះការបាត់បង់ស្វាមី ឪពុក ជីតា ជាទីស្រឡាញ់និងមានព្រហ្មវិធម៌ចំពោះភរិយា កូន និងចៅៗកន្លងមក ។

ក្រុមគ្រួសារនៃសព ក៏បានគោរពថ្លែងអំណរគុណ ដល់លោកឧត្តមសេនីយ៍ទោ ស្នងការ និងសហការី ដែលបានគិតគូរនិងយកចិត្តទុកដាក់ ដល់ក្រុមគ្រួសារនគរបាលដែលកំពុងជួបការលំបាក។ ក្រុមគ្រួសារសព ក៏បានជូនពរដល់ថ្នាក់ដឹកនាំទាំងអស់សូមជួបប្រទះតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ