ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ព្រះគ្រូព្រហ្មមោលី ណយ ណេត ទទួលសញ្ញាប័ត្រកិត្តិយសបណ្ឌិតគុណធម៌ បណ្ឌិតសេដ្ឋកិច្ច និងពាន់រង្វាន់បុគ្គលឆ្នើមក្នុងអាស៊ាននៅក្នុងរាជបណ្ឌិតសុភានៃក្រសួងអបរំព្រះរាជាណាចក្រថៃ
Mon,17 October 2022 (Time 07:16 PM)
ដោយ ៖ (ចំនួនអ្នកអាន: 156នាក់)

(បន្ទាយមានជ័យ)៖ ព្រះគ្រូព្រហ្មមោលី ណយ ណេត ទទួលសញ្ញាប័ត្រកិត្តិយសបណ្ឌិតគុណធម៌ បណ្ឌិតសេដ្ឋកិច្ច និងពាន់រង្វាន់បុគ្គលឆ្នើមក្នុងអាស៊ាននៅក្នុងរាជបណ្ឌិតសុភានៃក្រសួងអបរំព្រះរាជាណាចក្រថៃ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងប៉ាងកកប្រទេសថៃ។

ព្រះគ្រូព្រហ្មមោលី ណយ ណេត ទីប្រឹក្សាផ្ទាល់សម្ដេចសុមេធាធិបតី នន្ទ ង៉ែត សម្ដេចសង្ឃនាយក និងជាព្រះចៅអធិការវត្តរតនសុខសាន្តហៅអូរខៃដន ក្រុងប៉ោយប៉ែត ជាមួយអ្នកអង្គម្ចាស់ស៊ីសុវត្តិ បញ្ញាមុនី ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនាព្រះតេជគុណឯកឧត្តមលោកជំទាវបានការនិមន្តអញ្ជើញពីសមាគនម៌អាស៊ាន ជាពិសេសក្រសួងអប់រំប្រទេសថៃបានប្រគេនថ្វាយនៅសញ្ញាប័ត្រកិត្តិយសបណ្ឌិតគុណធម៌ បណ្ឌិតសេដ្ឋកិច្ច និងពាន់រង្វាន់បុគ្គលឆ្នើមក្នុងអាស៊ាននៅក្នុងរាជបណ្ឌិតសុភានៃក្រសួងអបរំព្រះរាជាណាចក្រថៃ។

តាមការបញ្ជាក់ពីប្រធានក្រុមប្រឹក្សាភិបាល សមាគមអាស៊ានជាពិសេសក្រសួងអប់រំប្រទេសថៃ បានឱ្យដឹងថា ការប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសនេះ ធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាភិបាល បានពិនិត្យ និងវាយតម្លៃយ៉ាងល្អិតល្អន់ ហ្មត់ចត់ លើលទ្ធផលស្នាព្រះហស្ថ បទពិសោធន៍ការងារ ចំណេះដឹង និងសមត្ថភាពជំនាញរបស់ ព្រះគ្រូព្រហ្មមោលី ណយ ណេត ទីប្រឹក្សាផ្ទាល់សម្ដេចសុមេធាធិបតី នន្ទ ង៉ែត សម្ដេចសង្ឃនាយក និងជាព្រះចៅអធិការវត្តរតនសុខសាន្តហៅអូរខៃដន ដែលបានលះបង់យ៉ាងធំធេង ដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍ និងលើកម្ពស់វិស័យអប់រំនៅកម្ពុជា ផ្នែកព្រះពុទ្ធសាសនា បណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយសមត្ថភាព សីលធម៌ និងគុណធម៌ខ្ពស់។ ការចូលរួមចំណែកផ្នែកមនុស្សធម៌ ជាមួយអាជ្ញាធរដែលព្រះអង្គតែងតែជួយដល់ប្រជាពលរដ្ឋខ្វះទីពឹងទីទាល់ក្រ មនុស្សចាស់ជរា ក្មេងអានាថា ទុរគតជន និងរួមចំណែកអភិវឌ្ឍន៍ជួយស្ថាបនាផ្លូវថ្នល់ចាក់ថ្មមិចជូនប្រជាពលរដ្ឋប្រើប្រាស់ជាច្រើន ស្របពេលដែលព្រះអង្គជានិសិ្សតផ្នែកសេដ្ឋកិច្ចមួយអង្គផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ