ថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលជាច្រើននាក់ ចុះជួយរំដោះទឹកជំនន់ និងច្រកដីដាក់ការ៉ុងបិតទឹកបញ្ជៀសការជន់លិច សាកលវិទ្យាល័យជាតិមានជ័យ!!!
Mon,10 October 2022 (Time 09:59 AM)
ដោយ ៖ (ចំនួនអ្នកអាន: 140នាក់)

ខេត្តបន្ទាយមានជ័យ​៖នៅព្រឹកថ្ងៃអាទិត្យ ១៤ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២នេះឯកឧត្តម សាស្ត្រាចារ្យ ឯក មនោសែន អនុប្រធានគណ:កម្មការកំណែទម្រង់សាកលវិទ្យាល័យជាតិមានជ័យ តំណាងឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា ប្រធានគណៈកម្មការកំណែទម្រង់សាកលវិទ្យាល័យជាតិមានជ័យ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងគណ:គ្រប់គ្រងសាកលវិទ្យាល័យជាតិមានជ័យ បានដឹកនាំក្រុមការងារ និងកម្លាំងនគរបាលជាច្រើនរូប ដោះស្រាយបញ្ហាទឹកជំនន់ជន់លិច បរិវេណទីធ្លាសាកលវិទ្យាល័យ ដោយទប់ទឹកកុំឱ្យហូរចូលនិងបូមទឹកចេញដែលកំពុងជន់លិចដោយជំនន់ទឹកភ្លៀង។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានបញ្ជូនកម្លាំងពីតាមបណ្តាផែនជំនាញ កម្លាំងអធិការស្រុក-ក្រុង និងកម្លាំងនគរបាលការពារព្រំដែន ជាច្រើននាក់ ដើម្បីដោះស្រាយបញ្ហាបន្ទាន់ចំពោះមុខ និងបានឲ្យកម្លាំងនគរបាលទាំងអស់ចូលរួមជួយច្រកដាក់ដាក់ការ៉ុងដើម្បីធ្វើជាទំនប់បិតទឹក និងកម្លាំងមួយចំនួន យកម៉ាស៊ីនមកបូម បាចទឹកចេញ កុំឲ្យមានការជន់លិចអាគារសិក្សានៃសាកលវិទ្យាល័យជាតិមានជ័យកាន់តែខ្លាំងជាងនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ