(ខេត្តបន្ទាយមានជ័យ)៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ចំនួន៦០០ គ្រួសារ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារប្រចាំការដឹកនាំអភិវឌ្ឍន៍តំបន់បឹងជង្រុកតេជោឈ្នះឈ្នះ។ ពិធីសំណេះសំណាល និងចែកអំណោយរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនបងប្អូនប្រជាពលរដ្ឋនេះ មានការចូលរួមពីសំណាក់ឯកឧត្តម លី សារី អភិបាល នៃគណៈអភិបាលរងខេត្តបន្ទាយមានជ័យ, លោក យ៉ាង គីមហ៊ុយ សប្បុរសជនគាំទ្រការអភិវឌ្ឍន៍តំបន់បឹងជង្រុកតេជោឈ្នះឈ្នះ, ឯកឧត្តម កើត វណ្ណរ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យ, លោកឧត្តមសេនីយ៍ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥, លោកឧត្តមសេនីយ៍ បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ, លោក ស្វាយ ជា អភិបាល នៃគណៈអភិបាស្រុកម៉ាឡៃ, លោក សុខ ពេញណន អភិបាលរង នៃគណៈអភិបាលស្រុកម៉ាឡៃ, លោកវរសេនីយ៍ឯក បេន សំអាត អធិការស្រុកម៉ាឡៃ, លោកវរសេនីយ៍ទោ តាំង សុខហេង មេបញ្ជាការអាវុធហត្ថស្រុកម៉ាឡៃ , មន្ត្រីរាជការ កងកម្លាំង ក្រុមយុវជន និងប្រជាពលរដ្ឋរស់នៅក្នុងតំបន់អភិវឌ្ឍន៍ បឹងជង្រុកតេជោឈ្នះឈ្នះ។ បន្ទាប់ពីសុន្ទកថាស្វាគមន៍របស់ លោក ស្វាយ ជា អភិបាល នៃគណៈអភិបាលស្រុកម៉ាឡៃ ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្រ្តី និងក្នុងនាមជាប្រធានការងារប្រចាំការក៏បានដឹកនាំដឹកនាំអភិវឌ្ឍន៍តំបន់បឹងជង្រុកតេជោឈ្នះឈ្នះ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ព្រមទាំងក្រុមការងារទាំងអស់ ដែលបានយកចិត្តទុកដាក់សហការគ្នាយ៉ាងល្អប្រសើរទើបអាចធ្វើឱ្យតំបន់បឹងជង្រុកមានលទ្ធភាពបញ្ចប់វិវាទរ៉ាំរ៉ៃ និងបានបន្តដំណើរអភិវឌ្ឍន៍ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង ដែលឈានមកសម្រេចបានជិត៩០ភាគរយដូចសព្វថ្ងៃ។ ជាមួយគ្នានេះ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ក៏បានរំលឹកអំពីអតីតកាលកម្សត់កម្រតស៊ូរយៈពេលជិតមួយឆ្នាំលើទឹកដីនៃតំបន់បឹងជង្រុកមុននឹងមានថ្ងៃនេះ។ ឆ្លើយតបនឹងការខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងការលើកឡើងរបស់ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់បឹងជង្រុកតេជោឈ្នះឈ្នះ បានសម្តែងទឹកចិត្តរំភើបសប្បាយរីករាយក្រៃលែង ចំពោះការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លើសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋកំពុងរស់នៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទូទាំងព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះបងប្អូនប្រជាពលរដ្ឋតំបន់បឹងជង្រុកតេជោឈ្នះឈ្នះ បានទទួលសមិទ្ធផលជាប្រវត្តិសាស្រ្ត និងជាកេរ្តិ៍មរតកសម្រាប់កូនចៅជំនាន់ក្រោយក្នុងភូមិសាស្រ្តឃុំទួលពង្រ ស្រុកម៉ាឡៃ ដែលជាទឹកដីកំណើតនយោបាយឈ្នះឈ្នះ។ គុណបំណាច់ដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចងចាំជានិច្ចក្នុងដួងចិត្ត និងបេះដូងបងប្អូនប្រជាពលរដ្ឋក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ៕រូបភាពអត្ថបទ(ប៉ាន់ ខែមវឌ្ឍនាស្រលាញ់សន្តិភាព)
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ