ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
រដ្ឋបាលខេត្តកោះកុងបើកកិច្ចប្រជុំពិភាក្សាលើសំណើរ សូមការអនុញ្ញាតច្បាប់លើកផ្ទាំងប៉ាណូ
Wed,08 September 2021 (Time 06:35 PM)
ដោយ ៖ (ចំនួនអ្នកអាន: 198នាក់)

កោះកុង÷ នៅថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ
លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសំណើសូមការអនុញ្ញាតច្បាប់លើកផ្ទាំងប៉ាណូ ចំនួន ០៣ក្រុមហ៊ុន ក្នុងភូមិសាស្ត្រខេត្តកោះកុង។ កិច្ចប្រជុំនេះរៀបចំតាមប្រព័ន្ធ ZOOM និងមានការចូលរួមពីប្រធាន អនុប្រធានមន្ទីរ ទីចាត់ការ និងអង្គភាពសាលាខេត្តពាក់ព័ន្ធ និងតំណាងរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ ចៅសង្កាត់ ។

ជាលទ្ធផល នៃកិច្ចប្រជុំបានសម្រេច ៖ ១. រៀបចំឱ្យមានក្រុមការងារចុះពិនិត្យទីតាំងស្នើសូមជាក់ស្តែង មុននឹងមានការអនុញ្ញាតច្បាប់ លើកប៉ាណូ និងការផ្សព្វផ្សាយនានាក្នុងភូមិសាស្រ្តខេត្តកោះកុង ។

២. រាល់ការអនុញ្ញាតច្បាប់លើកប៉ាណូ ត្រូវមានកិច្ចសន្យា និងការគ្រប់គ្រងច្បាស់លាស់ និងត្រូវគិតពីសោភណ្ឌភាពនៃផ្ទាំងប៉ាណូ ក្នុងនោះគឺមិនអនុញ្ញាតច្បាប់លើការលើកផ្ទាំងប៉ាណូផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងនោះទេ ។

៣. រាល់ការរៀបចំសំណង់ប៉ាណូ និងលើកស្លាកប៉ាណូ ត្រូវមានការជូនដំណឹងជាមុន និងត្រូវមានកិច្ចសហការល្អប្រសើរជាមួយអាជ្ញាធរមូលដ្ឋាន ។

៤. ចំពោះការស្នើសូមសិទ្ធផ្តាច់មុខលើការគ្រប់គ្រងទីតាំងផ្ទាំងប៉ាណូ និងការគ្រប់គ្រងការផ្សាយគ្រប់ប្រភេទតាមការស្នើសូមរបស់ក្រុមហ៊ុន រយៈពេល៥ឆ្នាំនោះ ។ អង្គប្រជុំសម្រេចមិនអនុញ្ញាតទេ គឺតម្រូឱ្យក្រុមហ៊ុនអនុវត្តឱ្យស្របនិតិវិធី នៃការស្នើសូមសេវាផ្សព្វផ្សាយផ្ទាំងប៉ាណូ ក្នុងអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត ៕ ដោយ សុគន្ធី

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ