ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
គ្រោះថ្នាក់ចរាចរណ៍រថយន្តជនជាតិចិនមួយគ្រឿងបានបុកម៉ូតូមួយគ្រឿងអូសរាប់រយម៉ែត្រទៅបុករថយន្តមួយទៀតនៅក្រុងប៉ោយប៉ែត!!!
Wed,08 September 2021 (Time 10:20 AM)
ដោយ ៖ (ចំនួនអ្នកអាន: 106នាក់)

(ខេត្តបន្ទាយមានជ័យ)៖នាយប់ឈានចូលថ្ងៃពុធទី០៨ ខែកញ្ញាឆ្នាំ២០២១នៅវេលាម៉ោង០១ និង១៥នាទីយប់មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តម៉ាកអូឌីពណ៌សមានពាក់ស្លាកលេខ ភ្នំពេញ 2AH 58 78 បានបុកម៉ូតូ១គ្រឿងហើយក៏បានទៅបុករថយន្តមួយគ្រឿងទៀត បើកបរដោយបុរសជនជាតិចិនម្នាក់ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនបានយកទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតហើយ ។

រថយន្តជនជាតិចិនបានបុកម៉ូតូអូសពីកែងជ្រូកខ្វៃរហូតមកដល់កែងផ្ទះសាំបូរីចំណុចផ្លូវបំបែកជាបួនរួចនឹងបានបុករថយន្តមួយគ្រឿងទៀតម៉ាក nissan ពីរបាំងបន្តទៀតបានរេចង្កូតទៅបុកផ្ទះសាំបុរីលក់អាយកូមដែលស្ថិតនៅក្នុងភូមិក្បាលស្ពាន១សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមបញ្ជាក់រីឯម្ចាស់ម៉ូតូមិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេរីឯរថយន្តទាំងពីរគ្រឿងនិងម៉ូតូមួយគ្រឿងបានយកទៅកាន់អធិការនគរបាលក្រុងប៉ោយប៉ែតចាំដោះស្រាយនៅពេលក្រោយ។

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ