ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ឈើជាច្រើនសន្លឹកដែលក្រុមឈ្មួញ ដឹកតាមម៉ូតូយកមកលាក់ទុក បម្រុងសាងបន្តតែត្រូវរដ្ឋបាលព្រៃឈើចុះបង្ក្រាបទាន់ពេល
Tue,07 September 2021 (Time 09:23 PM)
ដោយ ៖ (ចំនួនអ្នកអាន: 110នាក់)

ខេត្តស្ទឹងត្រែងៈ ឈើជាច្រើនសន្លឹកប្រភេទសុគ្រំុ សរុបជាង៦០សន្លឹកដែលក្រុមឈ្មួញដឹកយកមកលាក់ទុក បម្រុងសាងដឹកបន្តដោយសណ្ឋានភាពជម្ងឺកូវិដ បន្តរីករាលដាលឆ្លងចូលសហគមន៍ ជាបន្តបន្ទាប់ទើបធ្វើឲ្យឈ្មួញអាក់ខានមិនបានសាងបន្ត។ ទើបធ្វើឲ្យលោកសួនម៉េង លី នាយសង្កាត់រដ្ឋបាលព្រៃឈើដុងក្រឡ ចុះបង្ក្រាបតែម្តង នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១នេះ នៅត្រង់ចំណុចផ្ទះសំណងយោធិនចូលនិវត្តន៍ ស្ថិតនៅក្នុងភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

ជុំវិញរឿងចុះបង្ក្រាបនេះលោក សួន ម៉េងលី នាយសង្កាត់រដ្ឋបាលព្រៃឈើដុំក្រឡ បានឲ្យដឹងថា: ឈើដែលចុះបង្ក្រាបបាននេះនៅចំណុចខាងលើនោះ ជាឈើសុគ្រុំប្រភេទលេខ១ រាប់រួចរាល់មានចំនួន៥០សន្លឹក ប្រភេទខ្លំុមុខកាត់២៥×២៥×២,២ម៉ ចំនួន៥ដុំ ក្នុងនោះប្រភេទកូនក្រឡឹង៧ដុំ សរុប១២ដុំនិង៥០សន្លឹ។ លោកនាយសង្កាត់រដ្ឋបាលព្រៃឈើដំក្រឡ បានបញ្ជាក់ថា ក្រោយពីរាប់បានដឹងនៅចំនួនឈើរួចរាល់ហើយនោះ លោកក៏បានហៅគោយន្តកន្ត្រៃមកដឹកជញ្ជូនយកឈើនោះ មករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត រួចរាល់អស់ហើយនៅល្ងាចថ្ងៃដដែល រីឯចំនួនម៉ែត្រគូបលោកថា: នៅមិនបានទាន់វាស់វែងដឹងនៅឡើយនោះទេ ព្រោះប្រលប់ហើយវាស់មិនទាន់ ចាំស្អែកព្រឹកទើបបានធ្វើការវាស់វែងឲ្យដឹងចំនួនម៉ែតគូបពិតប្រាកដ។

សូមបញ្ជាក់ថា: ទីតាំងដែលឈ្មួញដឹកជញ្ជូនឈើយកមកលាក់ទុកនៅចំណុចខាងលើនោះ ជាកន្លែងចាស់ដែលក្រុមឈ្មួញដឹកតាមម៉ូតូ ចល័តយកមកលាក់ទុកជាប្រចាំ ដែលជាកន្លែងសុខស្រួលហើយសមត្ថកិច្ចមួយចំនួន ក៍បានលាបសក្ការៈដើម្បីថ្នូបិតព៍ត៌មាន និងជួយលាក់បាំងផងដែរ។ ហើយក៍ជាកន្លែងសមត្ថកិច្ចធ្លាប់ចុះបង្ក្រាបជាច្រើនលើកផងដែរ តែឈ្មួញដដែលនោះនៅមិនព្រមរាងចាល នៅតែបន្តការដឹកជញ្ជូនផលអនុផលព្រៃឈើ ទាំងនោះយកមកលាក់ទុកដដែលព្រោះមានមន្ត្រីគ្រាប់ល្ពៅស្ងោរជួយលាក់បាំង នៅចំណុចខាងលើនេះដដែលជាដដែល ហេតុដូច្នេះហើយទើបធ្វើឱ្យប្រជាពលរដ្ឋ ពួកគាត់រស់នៅទីនោះមានការងឿងឆ្ងល់ ថាសមត្ថកិច្ចចុះបង្រ្កាបជារៀយៗដែរ ហេតុអីនៅតែមានការដឹកជញ្ចូនឈើទាំងនោះ យកមកលាក់ទុកនៅពេលយប់មិនរៀងចាលសោះ។

ដោយ:ជួន សារ៉ាន

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ