ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ឃាត់ខ្លួនអ្នកសារព័ត៌មាន៩នាក់ក្នុងបទចោទ ទាលុយ៤០០០ដុល្លារ ពីម្ចាស់រថយន្តដឹកឈើគ្រឿងផ្ទះចាស់ !
Tue,07 September 2021 (Time 09:20 PM)
ដោយ ៖ (ចំនួនអ្នកអាន: 110នាក់)

( ខេត្តស្ទឹងត្រែង)៖កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានចុះស្រាវជ្រាវចាប់អ្នកសារព័ត៌មានមកពី ៩ អង្គភាពផ្សេងៗគ្នា ចំនួន៩នាក់ពីបទចោទ ទាលុយ៤០០០ដូលារ(បួនពាន់ដុល្លារ)ពីម្ចាស់រថយន្តដឹកឈើ គ្រឿងផ្ទះចាស់ ដោយសង្ស័យបង្កប់ឈើថ្មីពីក្រោម។ រីឯការឃាត់ខ្លួននេះ បានធ្វើឡើងនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅផ្លូវចូលភូមិជាំធំ ឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។មន្ត្រីអាវុធហត្ថបានឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនក្រុមអ្នកសារព័ត៌មានទាំង ៩នាក់នោះ ក្រុមនេះមានគ្នា ១០នាក់ ទៅទាលុយពីម្ចាស់រថយន្តដឹកឈើគ្រឿងផ្ទះចាស់ចំនួន ៤ពាន់ដុល្លារ បន្ទាប់មកបានប្តឹងសមត្ថកិច្ច នៅពេលកម្លាំងអាវុធហត្ថចុះទៅដល់ ក្រុមនេះបាននាំគ្នារត់គេចខ្លួន ដោយពុំដឹងពីមូលហេតុ។ ប៉ុន្តែត្រូវបានឃាត់ខ្លួនបាន ៩នាក់ បញ្ជូនមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដើម្បីធ្វើការសាកសួរ។មន្ត្រីដដែលបានអះអាងថា ឈើនៅលើរថយន្តនោះ សុទ្ធសឹងជាឈើគ្រឿងផ្ទះចាស់ ដែលឈ្មួញប្រមូលទិញពីប្រជាពលរដ្ឋ ហើយនៅមុនពេលលើកដាក់រថយន្ត មានមន្ត្រីរដ្ឋបាលព្រៃឈើ បានចុះត្រួតពិនិត្យត្រឹមត្រូវ គឺពុំមានបង្កប់ឈើឆៅអត់ច្បាប់នោះទេ។ លោកថា នៅពេលឈើគ្រឿងផ្ទះចាស់ លើកដាក់លើរថយន្តរួចរាល់ហើយ គ្រោងនឹងចេញដំណើរ ស្រាប់តែគេឃើញ ក្រុមអ្នកកាន់កាតសារព័ត៌មានទាំងនោះ មកទាលុយ ៤ពាន់ដុល្លារ ពីម្ចាស់រថយន្តដឹកឈើ ម្ចាស់រថយន្តប្រាប់ថា ច្រើនពេកពុំមានលទ្ធភាពនោះទេ បើតិចតួចអាចជូនបាន តែក្រុមអ្នកសារព័ត៌មានមិនព្រម និងបានបើករថយន្តខ្លួន ដេញតាមរថយន្តដឹកឈើនោះ រហូតដល់ព្រំប្រទល់ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ។
មន្ត្រីដដែលបានបញ្ជាក់ថា នៅខណៈនោះពួកគេបានទូរស័ព្ទប្តឹងទៅ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអាវុធហត្ថខេត្តស្ទឹងត្រែង ទើបកម្លាំងអាវុធហត្ថ សហការជាមួយរដ្ឋបាលព្រៃឈើ ចុះពិនិត្យរថយន្តនោះ ប៉ុន្តែ ក្រុមអ្នកប្តឹងបានគេចខ្លួនចេញអស់ទាំងពុំដឹងពីមូលហេតុ ទើបកម្លាំងតាមឃាត់ខ្លួនពួកគេ នៅទីតាំងផ្សេងៗគ្នា នាំយកមកសាកសួរ។បុរសជាអ្នកសារព័ត៌មានទាំង ៩នាក់ ដែលត្រូវឃាត់ខ្លួននាពេលនោះ រួមមាន៖ ១-ឈ្មោះ សំ រដ្ឋា អាយុ ៣១ឆ្នាំ ជាអ្នកសារពត៌មាន កាន់បណ្ណសំគាស់ខ្លួន ចេញដោយអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៌ ( ពិនិត្យតាម QR Code មិនមានអត្តសញ្ញាណ ) ,២- ច្រេស សុខុន អាយុ ៤១ ឆ្នាំ ជាអ្នកសារព័ត៌មាន កាន់បណ្ណសំគាស់ខ្លួន ចេញដោយអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៌ ( ពិនិត្យតាម QR Code មិនមានអត្តសញ្ញាណ ) ,៣- អឿន សុខខេង អាយុ ៣៦ឆ្នាំ ជាអ្នកសារព័ត៌មាន កាន់បណ្ណសំគាស់ខ្លួន ចេញដោយអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៌ ( ពិនិត្យតាម QR Code មិនមានអត្តសញ្ញាណ ,៤- អ៊ិត រិទ្ឋី អាយុ ៤៧ឆ្នាំ ជាអ្នកសារព័ត៌មាន ( គេហទំព័រ WWW. PDAHOTNEWS.COM ) ,៥- បុល ថៃ អាយុ ២២ឆ្នាំ ជាអ្នកសារព័ត៌មាន ( គេហទំព័រ WWW. PDAHOTNEWS.COM ) , ៦- លី ធា អាយុ ៤១ឆ្នាំ ជាអ្នកសារព័ត៌មាន ( គេហទំព័រ WWW. PDAHOTNEWS.COM ) ,៧- ណុប ប៊ុនធីម អាយុ ៤២ឆ្នាំ ជាអ្នកសារព័ត៌មាន ( អង្គភាពព័ត៌មានគេហទំព័រ WWW.BPNEWS.ONLINE ) ,៨- គង់ សុធារើន អាយុ ៤៣ឆ្នាំ ជានិពន្ឋនាយរង សារព័ត៌មាន ( គេហទំព័រ WWW. CCN.DAILY.COM ) និង ៩- លី វ៉ា អាយុ ៣៦ឆ្នាំ ជំនួយការចាងហ្វាង (គេហទំព័រ រស្មីម្ជុលពេជ្ររិទ្ឋីជ័យ WWW. RMR-NEWS.COM )។
នៅក្នុងវេលាថ្ងៃនេះ ជនសង្ស័យទាំង ៩នាក់ កំពុងស្ថិតក្រោមការសាកសួរ ពីកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។ គេក៏ពុំទាន់ដឹងថា តើវាសនាពួកគាត់ទាំង ៩នាក់នោះ អាចគេចផុតពីការចោទប្រកាន់តាមផ្លូវច្បាប់ ដែរឬយ៉ាងណានៅឡើយទេ?។ ប្រភពដាច់ដោយឡែកមួយផ្សេងទៀត បានបង្ហើបឲ្យដឹងថា នៅរយៈពេលកន្លងមក ឈ្មួញតែងបានដឹកជញ្ជូនឈើអារ ពុះ និងជ្រៀកថ្មីៗ តាមរយៈរថយន្តប្រភេទធន់ធំៗ ដោយប្រើប្រាស់រូបភាពបន្លំភ្នែកសមត្ថកិច្ច ដាក់ឈើគ្រឿងផ្ទះចាស់ពីលើ និងបង្កប់ឈើគ្រឿងផ្ទះថ្មីៗពីក្រោម ឬដាក់លាយបន្លំគ្នាជាមួយគ្រឿងផ្ទះចាស់ ដឹកជញ្ជូនចាកចេញពីដែនដីរដ្ឋបាលខេត្តស្ទឹងត្រែង ឆ្ពោះទៅកាន់ខេត្តគោលដៅ ដូចជា ខេត្តតាកែវ កំពត ព្រៃវែង និងស្វាយរៀងជាដើម បានយ៉ាងរលូន ដោយគ្មានរំខានដល់សមត្ថកិច្ចនោះឡើយ ឈ្មួញដែលរក់ស៊ីដឹកគ្រឿងផ្ទះចាស់នេះ ជាឈ្មួញមុខដដែល និងដុះស្នឹមច្រើនឆ្នាំមកហើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ