ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
រដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំពិនិត្យ និងស្រង់ទិន្នន័យពីស្ថានភាពជាក់ស្តែង ចំពោះការបើកសាលារៀនឡើងវិញ។
Tue,07 September 2021 (Time 09:11 PM)
ដោយ ៖ (ចំនួនអ្នកអាន: 99នាក់)

កោះកុង÷ នៅថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ លោកស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យនិងស្រង់ទិន្នន័យពីស្ថានភាពជាក់ស្ដែងចំពោះការបើកសាលារៀនវិញ ។

ថ្លែងជម្រាបជូនសមាជិក នៃអង្គប្រជុំ
លោកស្រេង ហុង អភិបាលរងខេត្ត បានមានប្រសាសន៍ថា តបនឹងការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និង កីឡា រដ្ឋបាលខេត្ត បានរៀបចំកិច្ចប្រជុំនាពេលនេះ គឺដើម្បីពិនិត្យ និងស្រង់ទិន្នន័យពីស្ថានភាពជាក់ស្តែង ចំពោះការបើកសា លារៀនឡើងវិញ ដោយនៅទូទាំងខេត្ត កោះកុង ដែលមានសិស្សកម្រិតបឋម សិក្សាមានចំនួន ១៦,៦៨០នាក់ និងសិស្សកម្រិតមធ្យមសិក្សាមាន ៥,៣៩៣ នាក់ ។

ជាមួយគ្នានេះផងដែរ សូមរដ្ឋបាលក្រុង ស្រុក និងការិយាល័យអប់រំក្រុង ស្រុក មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ពិនិត្យ និងពិភាក្សាឱ្យបានគ្រប់ជ្រុងជ្រោយថាតើនៅតាមក្រុង ស្រុក អាចបើកដំណើរការរៀនវិញនៅពេលណាជាក់លាក់ និងត្រូវអនុវត្តវិធានការសុខាភិបាល ឱ្យបានខ្ជាប់ ខ្ជួនបំផុត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសាលារៀន និងក្នុងសហគមន៍ ។

ជាលទ្ធផលកិច្ចប្រជុំ រងចាំការសម្រេច ជាគោលការណ៍ នាថ្ងៃព្រហស្បត្តិ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២១ ក្រោយពីទទួលបានព័ត៌មានត្រឡប់ពីគណៈគ្រប់គ្រងសាលា និងការិយាល័យជំនាញ ព្រមទាំងការ យល់ព្រមពីរដ្ឋបាលក្រុង ស្រុកនីមួយៗ ៕ ដោយ សុគន្ធី

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ