ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ផ្ទុះការរិះគន់ថា មន្ទីរពេទ្យស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ទារបង់ថ្លៃសេវា មុនធ្វើការវះកាត់ ទោះអ្នកជំងឺធ្ងន់ក៏ដោយ
Mon,06 September 2021 (Time 10:49 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 87នាក់)

ខេត្តបន្ទាយមានជ័យ ÷បង្កការភ្ញាក់ផ្អើលពេញ ខេត្តបន្ទាយមានជ័យ និង តាមបណ្តាញសង្គមហ្វេសបុក បន្ទាប់ពីឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បន្ទាយមានជ័យ បានធ្វើការបង្ហោះតាមបណ្តាញសង្គមហ្វេសបុក ពីភាពមិនប្រក្រតី របស់លោក ចន្ទ័ វុឌ្ឍីណាវុធ ជាប្រធាន មន្ទីរពេទ្យស្រុកមង្គលបូរី ថា " អោយរកអ្នក ផ្តល់ឈាមជំនួស និងបង់ថ្លៃសេវា មុនធ្វើការវះកាត់ ទោះអ្នកជំងឺធ្ងន់ក៏ដោយ។
»»សូមអានអត្ថន័យទាំងស្រុង របស់ឯកឧត្តម អ៊ុ រាត្រី ដូចខាងក្រោម:
"ថ្ងៃនេះម៉ោង១០ និង០៥នាទី យប់ខ្ញុំបានបរិច្ចាកឈាមដើម្បីជួយសង្រ្គោះលោក អិន លីអាន មានឋានន្តរសក្ត័វរសេនីយទោ ជាក្រុមការងារអង្គរក្សសម្តេចតេជោដែលបានមកបំពេញបេសកកម្មនៅខេត្តបន្ទាយមានជ័យដែលត្រូវធ្វើការវះកាត់នៅមន្ទីរពេទ្យខេត្តមង្គលបូរី ហើយដែលលោកប្រធានមន្ទីរពេទ្យប្រាប់ថាជាគោលការណ៏ត្រូវរកអ្នកអោយឈាមជំនួស និងបង់ថ្លៃសេវាមុនធ្វើការវះកាត់ទោះអ្នកជំងឺធ្ងន់ក៏ដោយ ។

តើការគ្រប់គ្រងរបៀបនេះគួរត្រូវសម្រេចយ៉ាងម៉េចចំពោះអ្នកគ្រប់គ្រងដែលមិនគិតពីក្រមសីលធម៏ និងមិនចេះចាត់ចែងការងារហើយមិនមែនលើកទីមួយទេ គឺច្រើនលើកហើយដែលប្រជាពលរដ្ឋតែងតែរអ៊ូរទាំលើការផ្តល់សេវារបស់មន្ទីរពេទ្យដែលលោក ចន្ទ័ វុឌ្ឍីណាវុធ ជាប្រធាន" ។

សូមបញ្ជាក់ថា បន្ទាប់ពីឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ធ្វើការបង្ហោះតាមបណ្តាញសង្គម ត្រូវបានមហាជន ចូល ខមិន ព្រោងព្រាត ដោយបង្ហាញពីអារម្មណ៍ គាំទ្រ ចំពោះការបង្ហាញពីភាពមិនប្រក្រតីរបស់លោក ប្រធានមន្ទីរពេទ្យបង្អែក មិត្តភាព កម្ពុជា ជប៉ុន មង្គលបូរី ដែលអ្នកខ្លះលើកឡើងថា ទាល់តែឯកឧត្តម ជួបដោយខ្លួនឯងបែបនេះ ទើបដឹងថា ប្រជាពលរដ្ឋ រិះគន់កន្លងទៅ វាជាការពិត ហើយអ្នកខ្លះក៏ខមិនថា ប្រធានពេទ្យ ដែលគិតតែលុយសំខាន់ជាងអាយុជីវិតមនុស្សបែបនេះ គួរតែដកចោល ដោយពុំមានការសោកស្តាយឡើយ ។ ដោយអ្នកខ្លះរិះគន់ទៀតថា សូម្បីតែថ្នាក់ដឹកនាំ ក៏មិនលើកលែងដែរ ហ៊ានទារលុយមុនព្យាបាល ចុះទម្រាំពលរដ្ឋធម្មតា តើលំបាកយ៉ាងណាទៅ ? ពេលទៅសង្គោ្រះជីវិតឬព្យាបាលជម្ងឺម្តងៗនោះ ?

ជុំវិញបញ្ហាមួយនេះនៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០២១នេះ សារព័ត៌មាន មិនទាន់ទទួលបានការបំភ្លឺណាមួយ ពីលោក ចន្ទ័ វុឌ្ឍីណាវុធ ប្រធាន មន្ទីរពេទ្យបង្អែក មិត្តភាព កម្ពុជា-ជប៉ុន នៅឡើយនោះទេ ព្រោះគ្មានលេខទូរស័ព្ទ ទំនាក់ទំនង ។

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ