ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ឈើជាច្រើនកំណាត់ ដែលជនមិនស្គាល់មុខនាំឆ្លងដែនពីប្រទេសថៃ ត្រូវបានក្រសោប
Fri,24 September 2021 (Time 09:57 AM)
ដោយ ៖ (ចំនួនអ្នកអាន: 87នាក់)

ខេត្តបាត់ដំបង,ស្រុកសំពៅលូន
ឈើចម្រុះដែលមានលាយទាំងគ្រញូង ផងនោះ សរុបប្រមាណជិត ៥០ ដុំ ត្រូវបានកម្លាំងចម្រុះ ចុះប្រមូលពីក្បែខ្សែបន្ទាត់ព្រំដែន យកមករក្សាទុក បន្ទាប់ពីការនាំឆ្លងដែនខុសច្បាប់នេះទំនងជាបែកការណ៍ ទើបមិនអាចចាប់បាននរណាម្នាក់។ពាក់ព័ន្ធនិងបង្ក្រាប ការទប់ស្កាត់ ការនាំចេញឈើដោយខុសច្បាប់ ពីប្រទេសថៃ ចូលមកកម្ពុជា នេះ
គឺបានធ្វើឡើង កាលពីថ្ងៃទី ២២ ខែកញ្ញាឆ្នាំ ២០២១ វេលាម៉ោង ៥ និង ៣០ នាទី ល្ងាច នៅចំណុចមាត់អូរព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រក្រុមទី១ ភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ការចុះប្រតិបត្តិការនេះ គឺមានកម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំងនគរបាលវរ:ការពារព្រំដែនគោក ៨១៧ កម្លាំងផ្នែកសឹករងស្រុកសំពៅលូន  និងកម្លាំងវរៈសេនាតូចលេខ ៥៣៣  ប្រចាំការតាមមាត់អូរព្រំដែន ក្នុង ភូមិសាស្ត្រខាងលើ  បានធ្វើការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ នាំចេញឈើដោយខុសច្បាប់ ពីប្រទេសថៃ ចូលមកកម្ពុជា ចំនួន ១ លើក នេះជាលើកទី១ហើយដែលកម្លាំងចម្រុះចាប់បានឈើឆ្លងដែនខុសច្បាប់ ប៉ុន្តែ ក្នុងពេលចុះប្រតិបត្តិការ គឺមិនមានចាប់បានជនល្មើសណាម្នាក់ឡើយ។
វត្ថុតាងដែលបន្សល់នៅទីនោះគឺ ឈើប្រវែង ២ ម៉ែត្រ ចំនួន ៨ សន្លឹក ឈើក្តារ ចំនួន ៧ សន្លឹក ឈើដុំ  និង កំណាត់ឈើ ប្រវែង ១ ម៉ែត្រ ទៅ ២ ម៉ែត្រ ចំនួន ៣២ ដុំ ដោយទុកចោលក្នុងព្រៃមាត់អូរព្រំដែន (ដីខ្មែរ)  ត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន យកមករក្សាទុកនៅ អធិការដ្ឋានជាបណ្តោះអាសន្ន។
លោក អធិការ ទឹម វិឆ័យ បានបញ្ជាក់ថា ការចុះប្រតិបត្តិការនេះ កម្លាំងរបស់លោកត្រឹមតែសហការតាមការស្នើសុំពីកម្លាំងជួរមុខតែប៉ុណ្ណោះ ដូច្នេះហើយទើបពេលទៅដល់មិនឃើញមានជនល្មើសណាម្នាក់សោះ ក្រោយពេលដកហូត លោកក៏បានប្រគល់បន្តទៅអោយ ការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីអនុវត្តបន្តតាមនីតិវិធី ។តាមប្រភពក្រៅផ្លូវការមួយបានបង្ហើបថា វាអាចជាការចែកលាភសក្ការ:មិនត្រូវគ្នា ទើបឈានដល់ការបែកធ្លាយ និងទុកឈើចោលអោយសមត្ថកិច្ចមកប្រមូលតែម្តង ព្រោះតាំងពីដើមរៀងមក មិនដែលឮថា ចាប់បានបទល្មើសនាំឈើចូលមកកម្ពុជាម្តងណានោះទេ គឺដោយរលូន និងស្ងប់ស្ងាត់ជាទីបំផុត។

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ