ថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
តុលាការចោទប្រកាន់អ្នកកាសែត៩នាក់ ពីរករណីសម្រេចឃុំខ្លួនបណ្ដោះនៅពន្ធនាគារ ក្រោយការសាកសួរចំលើយអស់រយ:ពេល២ថ្ងៃជាប់ៗគ្នា
Sat,11 September 2021 (Time 04:11 PM)
ដោយ ៖ (ចំនួនអ្នកអាន: 20នាក់)

ខេត្តស្ទឹងត្រែង នៅម៉ោង ៥:00 ល្ងាចថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២១ តុលាការខេត្តបានសម្រេចឃុំខ្លួនអ្នកកាសែតទាំង៩ នាក់ ពាក់ព័ន្ធជំរឹតទាលុយ៤ពាន់ដុល្លាពីមេឈ្មួញដុះស្លែ រកស៉ីដឹកជញ្ចូនឈើផ្ទះចាស់មិនដែលថ្មី តាមរូបភាពឈើថ្មីត្រាំទឹក លើកឡើងដំដែកគោលបត់ លាបប្រេងម៉ាស៉ីនក្បាលកន្ទុយ និងរូបភាពយកឈើថ្មីមកកល់សំរាប់ធ្វើដូចផ្ទះហាលថ្ងៃ ហាលខ្យល់ ហាលភ្លៀងឲ្យស្ងួតរួចរុះរើវិញ លើកដាក់ឡានហៅមន្ត្រីជំនាញមកវាស់វែងចេញច្បាប់ តាមអ្វីដែរអាចធ្វើទៅបាន នេះហើយគេហៅថាកន្ទេលធំបន្លំដេក ឆ្លៀតឱកាសឃុបឃិតគ្នាជាប្រពន្ធ័។ ក្រោយការឃាត់ខ្លួនអ្នកកាសែត៩នាក់ខាងលើតាមពាក្យបណ្តឹងរបស់មេឈ្មួញដុះស្លែ មកសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ឃាត់ខ្លួនកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ នាំមកទីបញ្ចាការកងរាជអាវុធហត្ថខេត្ត តាមបញ្ជាឧត្តមសេនីយ៍ត្រីអៀង វាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នាំមកឃុំខ្លួនរយះពេល៤៨ម៉ោងនៅទីបញ្ចាការកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងបញ្ចូនខ្លួនទៅតុលាការចាត់ការបន្តតាមនិតិវិធីច្បាប់។

ក្រោយការសាកសួរចំលើយរបស់អយ្យការសាលាតំបូងខេត្តស្ទឹងត្រែង អស់រយ:ពេល២ថ្ងៃពេញ គឺថ្ងៃទី៩,១០ ខែកញ្ញា ឆ្នាំ២០២១នេះ។
ទើបតុលាការសម្រេចចោទប្រកាន់ចំនួនពីរករណី ១.ពីបទកំហែងយក និងទី២.ពីបទជ្រៀតជ្រែកដោយខុសច្បាប់ចូលទៅក្នុងការបំពេញមុខងារសាធារណៈ តាមមាត្រា៣៦៣-៣៦៤និងមាត្រា៦០៩ នៃអយ្យការ​អម​សសាលាដំបូងខេត្តស្ទឹងត្រែង ដោយចៅក្រមស៊ើបសួរលោកផុន វណ្ណា បានសម្រេចបញ្ចូនអ្នកកាសែតទាំង៩នាក់ ទៅឃុំខ្លួននៅពន្ធនាគារកាំងមេម៉ាយបណ្ដោះអាសន្នរង់ចាំធ្វើការស៊ើបអង្កេតបន្ត។

សូមបញ្ជាក់ថាអ្នកការសែតមាន គ្នាចំនួន៩នាក់ បើកបរមានរថយន្ត៣គ្រឿងកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០២១ កន្លងមកនេះ ត្រូវបានកងកម្លាំងអាវុធហត្ថខេត្ត​ ក្រោមបញ្ជាពីឧត្តមសេនីយ៍ ត្រីអៀង​ វ៉ាន់ឌី​ មេបញ្ជាការ​ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បញ្ជាឲ្យឃាត់ខ្លួនអ្នកកាសែតខាងលើនៅលើកំណាត់ផ្លូវជាតិលេខ៩ ត្រង់ចំណុចផ្លូវបំបែកចូលជាំធំនៅមុខការាស់សាំង ស្ថិតក្នុងឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់​ ខេត្តស្ទឹងត្រែង ។
ការឃាត់ខ្លួនអ្នកកាសែតទាំងនោះ​ គឺធ្វើឡើងតាមបណ្តឹង របស់មេឈ្មួញរកស៊ីដុះស្លែជ្រកក្រោមស្លាកដឹកឈើផ្ទះចាស់ ដើម្បីឲ្យអាជ្ញាធរចេញលិខិតបន្លំភ្លែកមហាជននិងសមត្ថកិច្ច រួចហើយឲ្យរដ្ឋបាលព្រៃឈើចេញច្បាប់ បានធ្វើដំណើរទៅយ៉ាងរលូន ដោយទិញក្នុងតំលៃធូរៗថ្លៃ ដឹកទៅលក់នៅស្រុកក្រោមវិញថ្លៃកប់ពពក។

គួររំលឹកថា: ក្រុមឈ្មួញរកស៊ីទិញឈើទាំងនោះចាស់វស្សាដុះស្លែ មិនតិចឆ្នាំនោះទេដោយបានច្បាប់ពីអាជ្ញាធរមូលដ្ឋាន និងរដ្ឋបាលព្រៃឈើឃុបឃិតគ្នាជាប្រព័ន្ធ ថាជាឈើទិញផ្ទះចាស់ សួរថាតើផ្ទះឯណាធ្វើហើយងាយរុះរើលក់វិញរាល់ថ្ងៃ ដឹកជញ្ជូនមិនចេះអស់នោះ ហើយរដ្ឋបាលព្រៃឈើអាចចេញច្បាប់ឲ្យពលរដ្ឋទាំងនោះ ចូលព្រៃអាឈើធ្វើផ្ទះហើយលក់ៗ នេះគ្រាន់ជាលះរបស់មន្ត្រីជំនាញ អាចជាកន្ទេលធំបន្លំដេកតែប៉ុណ្ណោះ។
ក្រោយបែករឿងទើបមេឈ្មួញនោះប្តឹងចោទក្រុមអ្នកសារព័ត៌មានទាំង៩នាក់នោះថា ពួកគេបានជំរិតទារប្រាក់ចំនួន៤ពាន់ដុល្លារ តែធាតុពិតលុយក៍មិនបាន បានមានឈ្មោះជំរឹតទារប្រាក់ ជាប់ចោទពីបទកំហែងយក និងបទជ្រៀតជ្រែកដោយខុសច្បាប់ក្នុងការបំពេញមុខងារសាធារណៈទៅវិញ។ មិនខុសអីដូចពាក្យមួយនិយាយថា: មាត្រាទី១ពាន់ចោរ រួចខ្លួន ម្ចាស់មានទោសនោះទេ។
អ្នកកាសែត​ទាំង៩នាក់ក្រោយការឃាត់ខ្លួនបានបញ្ជូនទៅ ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​សួរចម្លើយនិងកសាងសំណុំរឿងបញ្ជូន​ទៅ​តតុលាការដោយចោទប្រកាន់ពីបទកំហែងយក តែត្រូវអ្នកកាសែតទាំង៩នាក់នោះ នៅតែធ្វើការបដិសេធដដែល នេះជាល្បិចរបស់មេឈ្មួញដុះស្លែតែប៉ុណ្ណោះទេ តុលាការគូរតែបើការសើបអង្កេតទើងវិញ អ្នកស៉ីនិងអ្នកសូកមានទោសដូចគ្នាដើម្បីយុត្តិធម៍ក្នុងផ្លូវច្បាប់។

ដោយ:ជួន សារ៉ាន

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ពលករ​ខ្មែរ​១គ្រួសារដឹងថា​ឆ្លង​កូ​វីដ​-១៩ ក៏​ដាច់ចិត្តដើរកាត់ព្រៃទាំងប្រថុយ ប្រថាប់ត្រឡប់មក​ស្រុក​វិញ​ត្រូវនគរបាលការពារព្រំដែនឃាត់ខ្លួន (សហការី)

វីដែអូ