ថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
លោកឧត្ដមសេនីយ៍​ទោ​ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត​បន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តបន្ត តាមរយៈប្រព័ន្ធអនឡាញ ( Zoom meeting)
Mon,26 July 2021 (Time 02:08 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 1099នាក់)

(ខេត្តបន្ទាយមានជ័យ):នៅព្រឹកថ្ងៃ​ទី២៦ ខែខែកក្កដា ឆ្នាំ​២០២១​ លោកឧត្ដមសេនីយ៍​ទោ​ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត​បន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តបន្ត តាមរយៈប្រព័ន្ធអនឡាញ ( Zoom meeting) ៖

១-ពង្រឹង​លេីផែនការ​យុទ្ធ​សាស្ត្រ​ បង្ការ​ទប់ស្កាត់​ ការពារកុំឲ្យមានឆ្លងរាលដាល​ជំងឺ​កូវីដ​-១៩​ ក្នុងសហគមន៍

២-ពង្រឹង​លេីការគ្រប់គ្រងចំពោះពលរដ្ឋចំណូលស្រុក​/ចំណាកស្រុក តាមមូលដ្ឋាន

៣-ពង្រឹង​ការ​ ការពារក្នុងតាមបណ្ដាមណ្ឌលធ្វេីចត្តាឡីស័ក​ មណ្ឌលព្យាបាល និងនៅតាមមន្ទីរពេទ្យ និងកងកម្លាំងដែលចុះយាមផ្ទាល់

៤-គ្រប់មេបញ្ជាការវរះ ត្រូវដោះស្រាយធ្វើជម្រកឲ្យបានសមរម្យសម្រាប់កងកម្លាំងជួរមុខនៅតាមព្រំដែនស្នាក់នៅនិងបំពេញការងារ នារដូវវស្សា

៥-ពង្រឹង​ លើការល្បាតជាប្រចាំតាមមូលដ្ឋាន និងតាមខ្សែបន្ទាត់ព្រំដែន និង ទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់

៦-ពង្រឹង​លេីវិធានការ​ សុខាភិបាល​ ​និងអនុវត្តតាមអនុសាសន៍​ដ៏ខ្ពង់ខ្ពស់​ របស់សម្ដេចតេជោ​ បីកុំ​ បីការពារ​

៧-ពង្រឹងវិន័យ គ្រប់គ្រងវត្តមានកម្លាំង ការស្លៀកពាក់ឯកសណ្ឋាន ត្រូវធ្វើយ៉ាងណាឲ្យសក្កិសមជានគរបាលជាតិ

៨-ពង្រឹងក្រុមប្រចាំបញ្ជា និងកម្លាំងអន្តរាគមន៍ នៅស្នងការដ្ឋាននគរបាលខេត្ត​ និងតាមបណ្ដាអធិការរដ្ឋាននគរបាលក្រុង-ស្រុកទាំង៩ ,វរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ ដើម្បីទទួលសំណូមពររបស់ប្រជាពលរដ្ឋ និងត្រូវត្រៀមកម្លាំង មធ្យោបាយ ឧបករណ៍ សម្ភារៈ ដើម្បីអន្តរាគមន៍​ ដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់សភាពការណ៍២៤/២៤ម៉ោង។
សូមបញ្ជាក់ថា ៖ ការប្រជុំនេះ មានសមាជិក ចូលរួម លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក លោកស្រី វរេសនីយ៍នាយការិយាល័យ លោកអធិការ អធិការរងក្រុង ស្រុកទាំង ៩ លោក មេបញ្ជការ មេបញ្ជការរង វរសេនាតូចនគរបាលការពារព្រំដែនគោកទាំង ៤ សរុប ចំនួន ៨១ រូប ។

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ