ពលករខ្មែរ១គ្រួសារដឹងថាឆ្លងកូវីដ-១៩ ក៏ដាច់ចិត្តដើរកាត់ព្រៃទាំងប្រថុយ ប្រថាប់ត្រឡប់មកស្រុកវិញត្រូវនគរបាលការពារព្រំដែនឃាត់ខ្លួន
(បន្ទាយមានជ័យ):ពលកខ្មែរ១គ្រួសារមាន៥នាក់មានប្តី ប្រពន្ធ និងកូនប្រុស ស្រី៣ ដោយដឹងខ្លួនថា គ្រួសាររបស់គាត់ឆ្លងកូវីដ-១៩ ក៏ដាច់ចិត្តដើរកាត់ព្រៃទាំងប្រថុយ ប្រថាប់ត្រឡប់មកស្រុកវិញកំណើតវិញ ត្រូវនគរបាលការពារ ព្រំដែន គោក លេខ ៩១១ និង យោធា កងពល ៥១ ធ្វើការឃាត់ខ្លួន បាននៅវេលាម៉ោង១០ព្រឹក ថ្ងៃ ទី ២៥ ខែកក្កដា ឆ្នាំ ២០២១ នៅ ចំណុចខាងមុខស្តាហ្គោល ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
មន្ត្រីនគរបាលបានបញ្ជាក់ឲ្យដឹងបន្តទៀតថាតាមការអះអាងរបស់ប្រពន្ធបានឲ្យដឹងថាក្រុមគ្រួសាររបស់កាត់ដើរកាត់ព្រៃទាំងប្រថុយប្រថានចេញពីប្រទេសថៃវិលមកផ្ទះវិញព្រោះគាត់ ធ្លាក់ខ្លួន ឈឺ សង្ស័យ ឆ្លង កូ វី ដ -១៩ គាត់ជា អាជីវករ លក់ដូរនៅផ្សាររុងក្លឿ ស្រុកអារញ្ញខេត្តស្រះកែវប្រទេសថៃ និង មានទីលំនៅក្នុងសង្កាត់ប៉ោយប៉ែត ។មន្ត្រីនគរបាលបានបញ្ជាក់ឲ្យដឹងបន្តទៀតថាប្រពន្ធគ្រួសរគាត់ទៅប្រទេសថៃនោះទៅជាមួយមេខ្យល់២ នាក់ជួយឆ្លងដែនទៅប្រទេស កាលពីវេលាទៀបភ្លឺ ថ្ងៃ ទី ២៤ ខែកក្កដា ឆ្នាំ ២០២១កន្លងមក តែជនសង្ស័យទាំង ២នាក់ នោះ ត្រូវ សមត្ថកិច្ច ឃាត់ខ្លួនហើយ ។ គាត់បន្តថាមកដល់ស្រុកថៃ ស្ថានភាព គ្រួសាររបស់គាត់ បានធ្លាក់ខ្លួនឈឺ មិន អាចនៅដីថៃបានក៏ បង្ខំចិត្តនាំគ្នា ឆ្លង ដែន ចូលមកកម្ពុជាដោយខ្លួនឯងតែម្តង ។
ក្រោយសាកសួរ និង ធ្វើ កំណត់ហេតុ គ្រួសា ១ នេះត្រូវ បាននគរបាលការពារ ព្រំដែន គោក លេខ ៩១១ និង យោធា កងពល ៥១បញ្ជូនតាមរថយន្តយោធាយកទៅធ្វើ ចត្តាឡីស័កនៅទីតាំងមួយក្នុងក្រុងប៉ោយប៉ែត ។គ្រួសារនេះពេលក្រុមគ្រូពេទ្យ ធ្វើតេស្តរហ័យរួចមកមាន អ្នក កើត កូវី ដ -១៩ ទាំងអស់ពិតប្រាកងមែន។ ពិតជា សំណាងល្អ ហើយ ដែល កម្លាំង ជួរ មុខទប់ស្កាត់ និង ដឹង ទាន់ ពេល កុំ ឲ្យ រីក រាលដាល បន្ត ទៅ អ្នកដទៃ