ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
អំណោយ ជាគ្រឿងបរិភោគ និងថវិកា របស់ ឯកឧត្តម នាយឧត្តម សេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ ត្រូវបាន លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត នាំយកទៅប្រគល់ ជូនដល់ ពលរដ្ឋ១គ្រួសារ ជាជនពិកា ដែលមានជីវភាព ខ្វះខាតខ្លាំង !!! ក្រុងប៉ោយប៉ែត : ក្រោមការយកចិត្ត ទុកដាក់ ណែនាំ ពី ឯកឧត្តម នាយឧត្តម សេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ
Mon,26 July 2021 (Time 01:59 PM)
ដោយ ៖ (ចំនួនអ្នកអាន: 575នាក់)

(ខេត្តបន្ទាយមានជ័យ):អំណោយ ជាគ្រឿងបរិភោគ និងថវិកា របស់ ឯកឧត្តម នាយឧត្តម សេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ ត្រូវបាន លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត នាំយកទៅប្រគល់ ជូនដល់ ពលរដ្ឋ១គ្រួសារ ជាជនពិកា ដែលមានជីវភាព ខ្វះខាតខ្លាំង ក្រោមការយកចិត្ត ទុកដាក់ ណែនាំ ពី ឯកឧត្តម នាយឧត្តម សេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ ។

នៅព្រឹក ថ្ងៃចន្ទ ២ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នេះ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានអញ្ជើញដឹកនាំ មន្ត្រីក្រោមឱវាទ នាំយក សម្ភារៈ គ្រឿងបរិភោគ រួមជាមួយថវិកា ទៅប្រគល់ ជូន ដល់ប្រជាពលរដ្ឋ១គ្រួសា ជាជនពិកា រស់ ក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

នៅក្នុងឱកាសនោះ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ក៏បានពាំនាំ ការសួរសុខទុក្ខ ផ្ដាំផ្ញើ ពី សំណាក់ ឯកឧត្តម នាយឧត្តម សេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ អំពីបញ្ហា ជីវភាពប្រចាំថ្ងៃ លោក អភិបាលក្រុងបានបន្តទៀតថា ចំពោះ សម្ភារៈគ្រឿងបរិភោគ បើអស់ ហើយមានការខ្វះខាត សូមផ្ដល់ព័ត៌មាន តាមរយៈ លោក មេភូមិ លោកនិងចាត់ចែង អោយក្រុមការងារ រៀបចំមកប្រគល់ ជាបន្តទៀត ។

សម្ភារៈរួមមាន
១ . អង្ករចំនួន១០០គីឡូក្រាម
២ . មីចំនួន២កេស
៣. ត្រីខចំនួន២យួរ
៤ . ទឹកពិសារដបចំនួន១៥យួរ
៥ . ទឹកត្រីចំនួន២យួរ
៦ . ថវិកា ចំនួន៣០០,០០០រៀល ( បីសែនរៀល )

ជាមួយគ្នានោះ ដោយមើលឃើញពិការលំបាក របស់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ និងមានការស្នើសុំ ពី ប្រជាពលរដ្ឋ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ដីរៀងស្ងួត អាចជួសជុល ផ្លូវបាន លោក និង ចាត់ក្រុមការងារ នាំយកគ្រឿងចក្រ ផ្ទាល់ខ្លួន មកឈូសឆាយ កៀរកិន ជួសជុល ផ្លូវលំមួយខ្សែនេះ ជូនបងប្អូន ភ្លាម ។

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ