ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
បង្ក្រាបក្រុមចោរប្លន់៥នាក់នៅខេត្តប៉ៃលិន
Tue,20 July 2021 (Time 04:06 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 103នាក់)

ប៉ៃលិន ៖ លោកឧត្តមសេនីយ៍ទោសេង សុគន្ធ ស្នងការប៉ូលិសខេត្តប៉ៃលិន បានដឹកនាំបញ្ជាផ្ទាល់ចុះបង្រ្កាបករណីកំហែងយកស្ទាក់ប្លន់បានសម្រេចមួយករណី នៅចំណុចដីចំការជាប់អូរ ស្ថិតក្នុងភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាល្ងាចថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១ដោយបង្ក្រាបក្រុមចោរប្លន់៥នាក់។

ប៉ូលិសបានឱ្យដឹងថា ដំបូងមានករណីកំហែងយកស្ទាក់ប្លន់បានសម្រេចមួយលើកត្រូវបានកម្លាំងប៉ូលិសជំនាញព្រហ្មទណ្ឌស្រុកសាលាក្រៅ សហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលសាលាក្រៅ ចុះស៊ើបអង្កេតស្រាវជ្រាវស្វែងរកមុខសញ្ញា តាំងពីយប់ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ដោយមានការសង្ស័យពីកន្លែងលាក់ខ្លួនរបស់ជនង្ស័យ ទើបកម្លាំងប៉ូលិសជំនាញក៏បានបែងចែកកម្លាំងជា០២ក្រុមប្រតិបត្តិការ។

ប៉ូលិសបន្តថា លុះដល់វេលាម៉ោង០៧ និង៣០នាទីព្រឹកថ្ងៃទី១៩កក្កដាឆ្នាំ២០២១ កម្លាំងប៉ូលិសជំនាញបានចុះបង្ក្រាបនៅចំណុចចម្ការដំឡូង នៅខាងកើតសៃឡូតាឡិ ក៏មានម៉ូតូ០១គ្រឿងជិះឆ្លងកាត់, ដោយមានការសង្ស័យ ប៉ូលិសក៏បានហៅសាកសួរ តែមិនឈប់ក៏បានជិះរត់គេចហើយកម្លាំងប៉ូលិសបានជិះដេញតាម។

ប៉ូលិសបន្តថា កម្លាំងប៉ូលិសបានតាមរហូតមកដល់ចំណុចកើតហេតុនៅវេលាម៉ោង ០៧និង៤០នាទីព្រឹក ហើយជនសង្ស័យក៏បានផ្ទុះអាវុធមកលើកម្លាំងសមត្ថកិច្ចចំនួន០៥គ្រាប់ ហើយកម្លាំងក៏បានបាញ់តបតទៅវិញចំនួន០៧គ្រាប់ផងដែរ។ បន្ទាប់មកកម្លាំងប៉ូលិសជំនាញខេត្តក៏បានចុះមកជួយអន្តរាគមន៍បង្ក្រាបបទល្មើសខាងលើ និងបានធ្វើការស្រាវជ្រាវបន្តរហូតដល់វេលាម៉ោង៥ល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ក៏បានឃាត់ខ្លួនជនសង្ស័យ៥នាក់។

ប៉ូលិសបន្តថា ជនសង្ស័យ៥នាក់រួមមាន ទី១-ឈ្មោះ វ៉ៃ អិ ភេទប្រុស អាយុ ៣៧ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ, ទី២-ឈ្មោះ ស្រស់ វណ្ណនេត ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិទួល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ, ទី៣-ឈ្មោះ បុល រ័ត្ន ភេទប្រុស អាយុ ៣៣ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន, ទី៤-ឈ្មោះ យឿន ឈួន ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ, ទី៥-ឈ្មោះ ទួន ស្រីយ៉ា ភេទស្រី អាយុ ២៩ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិទួល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ វត្ថុតាងដកហូតរួមមាន អាវុធខ្លីកែច្នៃចំនួន០១ដើម, អាវុធវែងកែច្នៃប្រើខ្យល់ចំនួន០១ដើម, កាំបិតខ្លីចំនួន ០១ដើមនិង គ្រាប់កាំភ្លើង AK ចំនួន ០៧គ្រាប់។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានឃាត់ខ្លួននិងរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋានប៉ូលិសស្រុកសាលាក្រៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ