ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួង ការពារជាតិ បានអញ្ជើញចុះពិនិត្យទីតាំងចាក់វ៉ាក់សាំង នៅឃុំកោះស្ដេច
កោះកុង÷ នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនិងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នេះ ឯកឧត្តម នាយឧត្តម សេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួង ការពារជាតិ អមដំណើរដោយលោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ និងសហការី លោកនាយកវិទ្យា ល័យកោះស្តេច លោកគ្រូ អ្នកគ្រូ ក្រុមយុវជនស្ម័គ្រ អញ្ជេីញចុះពិនិត្យទីតាំងយុទ្ធនា ការចាក់វ៉ាក់សាំង នៅវិទ្យាល័យកោះស្តេច ភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តោះកុង ។
តាមរយៈការចុះពិនិត្យឃើញថា មានការរៀបចំទីតាំងបានសមស្របល្អ ប្រជាពល រដ្ឋ បានចូលរួមតាមការគ្រោងទុក ។
ជាមួយគ្នានេះដែរ ឯកឧត្តម ធ្វើការសំ ណេះសំណាលសួរសុខទុក្ខ និងផ្តាំផ្ញើទៅដល់បងប្អូនប្រជាពលរដ្ឋ ក្រោយពីបានទទួលការចាក់វ៉ាក់សាំង ក៏ត្រូវមាន ការប្រុងប្រយ័ត្ន និងអនុវត្តទៅតាមការ ណែនាំរបស់ក្រុមគ្រូពេទ្យផងដែរ ។
ចំណែកដំណើរការចាក់វ៉ាក់សាំង ក៏មានភាពរលូនបានល្អ នឹងឃើញប្រជាពលរដ្ឋមានការប្រកាន់ភ្ជាប់នៅវិធានការសុខា ភិបាល ដោយពាក់ម៉ាស់ នឹងរក្សាគន្លាតបុគ្គល ៕ ដោយ សុគន្ធី