(ខេត្តរតនគិរី):រសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គិត ទ្រី អភិបាលរងខេត្តរតនគិរី និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកលំផាត់ បានអញ្ជេីញចូលរួមពិធីផ្សព្វផ្សាយរបាយការណ៍លទ្ធផលការងារភូមិឃុំមានសុវត្ថិភាព ប្រចាំឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ និងចែកប័ណ្ណសរសេីរ លិខិតសរសេីរ និងថវិការពានរង្វាន់ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ជូនរដ្ឋបាលឃុំ និងប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំ នៅស្រុកលំផាត់។ កម្មវិធីនេះក៏មានការអញ្ជេីញចូលរួមពីក្រុមការងារចុះមូលដ្ឋាន លោកអភិបាល អភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីឧទ្យាននុរក្សនៃមន្ទីរបរិស្ថាន លោកមេឃុំ លោកមេប៉ុស្តិ៍ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។ ថ្លែងក្នុងអង្គប្រជុំនេះដែរឯកឧត្តម គិត ទ្រី បានមានប្រសាសន៍កោតសរសើរចំពោះវត្តមានចូលរួមពីសំណាក់អ្នកពាក់ព័ន្ធទាំងអស់ដោយបានពិនិត្យ កែសម្រួល និងផ្ដល់យោបល់បន្ថែមទៅលើចំណុចខ្វះខាតផ្សេងៗ និងបានខិតខំយកចិត្តទុកដាក់ធ្វើការងារ ទទួលបានលទ្ធផលយ៉ាងល្អប្រសើរនាឆ្នាំកន្លងមកនេះ ទោះបីជាស្ថិតក្នុងស្ថានភាពកូវីដ-១៩ ដ៏លំបាកនេះក្ដី ក៏នៅតែខិតខំបំពេញការងារបានយ៉ាងល្អ។ ឯកឧត្តមក៏បានផ្ដាំផ្ញើអោយក្រុមការងារទាំងអស់ បន្ដអនុវត្តតាមវិធាន៣ការពារ ៣កុំ ២ចូលរួម តាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានខ្ជាប់ខ្ជួន ទោះបីជានៅផ្ទះ ឬនៅកន្លែងការងារ ឬកន្លែងណាមានមនុស្សចេញចូលច្រើន គឺត្រូវលាងដៃ ពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាពអោយបានត្រឹមត្រូវ ដើម្បីការពារខ្លួនយើង និងសហគមន៍របស់យើងពីជំងឺដ៏កាចសាហាវនេះ។ បន្ថែមពីនោះឯកឧត្តម បានជម្រុញឱ្យអ្នកពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តតាមតួនាទី ភារកិច្ច និងការទទួលខុសត្រូវ ដោយមានស្មារតីខ្ពស់ មានឆន្ទៈ មនសិការ និងក្រមសីលធម៌វិជ្ជាជីវៈមន្ត្រីរាជការ យកចិត្តទុកដាក់បំពេញការងារឱ្យមានប្រសិទ្ធភាព។ ជាមួយគ្នានេះដែរពាក់ព័ន្ធនឹងកិច្ចការគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ជូនរដ្ឋបាលឃុំ និងប៉ុស្តិ៍រដ្ឋបាល នគរបាលឃុំ ឯកឧត្តម គិត ទ្រី បានក្រើនរំលឹកដល់គណៈបញ្ជាការឯកភាពស្រុក ត្រូវបន្តពង្រឹងការចុះបង្រ្កាបបទល្មើសផ្សេងៗ និងអនុវត្តច្បាប់ចរាចរផ្លូវគោកឱ្យបានម៉ឺងម៉ាត់ ដើម្បីធានាសន្តិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ឯកឧត្តម បានបន្ថែមទៀតថា អាជ្ញាធរភូមិ ឃុំ ត្រូវបន្តយកចិត្តទុកដាក់ទប់ស្កាត់ ការចូលទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់ និងការរំលោភបំពានដីចំណីផ្លូវសាធារណៈ ដែលធ្វើឱ្យបាត់បង់សោភ័ណភាព ប៉ះពាល់សណ្តាប់ធ្នាប់ចរាចរណ៍ និងការអភិវឌ្ឍ ក្នុងខេត្ត។ក្នុងឱកាសនេះដែរឯកឧត្តមក៏បានចែកប័ណ្ណសរសេីរ លិខិតសរសេីរ និងថវិកាពានរង្វាន់ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ជូនដល់រដ្ឋបាលឃុំ និងប៉ុស្តិ៍រដ្ឋបាល នគរបាលឃុំ ទាំង០៦ ក្នុងនោះក៏មានថវិកាមួយចំនួនទៀតផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ