ផ្លូវចំនួន ០៨ ខ្សែរ ស្ថិតក្នុងក្រុងខេមរ ភូមិន្ទ និង ស្រុកមណ្ឌលសីមា គ្រោងនិងជួសជុលស្ថាបនាខាងមុខ ដោយចាក់បេតុងអាមេ
កោះកុង÷ នៅថ្ងៃ ព្រហស្បតិ៍ ៨ កើត ខែ បឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ លោក សំឃិត វៀន អភិបាល រង នៃគណៈអភិបាលខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការលទ្ឋកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំចរចាថ្លៃជួសជុលផ្លូវដោយចាក់បេតុងអាមេ ចំនួន ៨ ខ្សែ ស្ថិតក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ផ្លូវត្រូវជួសជុលចាក់បេតុងអាមេ ចំនួន០៨ ខ្សែរ រួមមាន÷
-ខ្សែទី១ ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទុ -ខ្សែទី២ ស្ថិត នៅភូមិពាមក្រសោប១ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា -ខ្សែទី៣ ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរ ភូមិន្ទ -ខ្សែទី៤ ស្ថិតនៅភូមិ៤ សង្កាត់ដង ទង់ ក្រុងខេមរភូមិន្ទ -ខ្សែទី៥ ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា -ខ្សែទី៦ ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ -ខ្សែទី៧ ស្ថិតនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទុ -ខ្សែទី៨ ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ៕ ដោយ សុគន្ធី