ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
សមត្ថកិច្ចចំរុះចុះបង្ក្រាបស្រាយីហោតាំងគួយចំនួនជាង២៧.០០០ដបដែលប្រមូលពីឆ្នាំទៅដែលបង្កឲ្យអ្នកផឹក៧នាក់ស្លាប់និងពុលរាប់សិបនាក់ទៀត
Thu,17 June 2021 (Time 07:22 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 159នាក់)

(ខេត្តបន្ទាយមានជ័យ):សមត្ថកិច្ចចំរុះចុះក្នុងនោះមានមន្ត្រីអាជ្ញាធរដែនដី សមត្ថកិច្ចអយ្យការ ពាណិជ្ជកម្ម និងសមត្ថកិច្ចជំនាញការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ (កបប)បានចុះបង្ក្រាបស្រាយីហោតាំងគួយចំនួនជាង២៧.០០០ដបដែលប្រមូលពីឆ្នាំទៅដែលបង្កឲ្យអ្នកផឹក៧នាក់ស្លាប់និងពុលរាប់សិបនាក់ទៀត នៅព្រឹក ថ្ងៃទី១៧ ខែមិថុនាឆ្នាំ ២០២១ នៅស្នាក់ការមន្ទីរពិសោធន៍សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បានបំផ្លាញចោលអស់ហើយ។ក្នុងពិធីចូលរួមកំទេចស្រានោះមាន លោកស្រីរស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ លោកគង់ សំសារ៉េត ព្រះរាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត លោកប៉ុកឡាជីប្រធានមន្ទីរពាណិជ្ជកម្មខេត្ត លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ។មន្ត្រីជំនាញបានប្រាប់ឲ្យដឹងថាក្នុងពិធីបំផ្លាញចោលស្រាថ្នាំយីហោតាំងគួយនិងពាក់ព័ន្ធដែលបានបង្កពុលបណ្តាលឲ្យស្លាប់មនុស្សដល់ទៅ៧នាក់។ដោយមានការសម្របសម្រួលពីថ្នាក់ដឹកនាំពីអាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ រួមជាមួយសមត្ថកិច្ចជំនាញ ក.ប.កខេត្ត បានធ្វើសកម្មភាពចុះប្រមូលយកផលិតផលស្រាថ្នាំយីហោតាំង គួយចំនួន២.៣១៣យួរស្មើនឹង២៧.៧៥៦ដប នៅតាមទីតាំងលក់ចែកចាយក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតច្រើនជាងគេ ក្រុងសិរីសោភ័ណនិង ស្រុកម៉ាឡៃ ព្រមទាំងស្រុកខ្លះទៀត កាលពីក្នុងអំឡុងខែមិថុនាឆ្នាំ២០២០កន្លងមក។មន្ត្រីជំនាញបានបន្តថា ផ្នែកតាមលទ្ធផលនៃរបាយការណ៍វិភាគលេខ០០៥៧៩១ និងលេខ០០៥៧៩៣ ចុះថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០២០ ដែលចេញដោយមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ (កបប) នានាបង្ហាញថា ក្នុងស្រាមានសារធាតុមេតាណុលខ្ពស់ហួសកម្រឹតដល់១៤%(អនុលោមភាព<០,២%) ដែលអាចបង្កឲ្យអ្នកទួលទានច្រើនអាចពុលស្លាប់ ។នេះជាធាតុចូលដ៏សំខាន់បង្ហាញឲ្យឃើញច្បាស់ថា ស្រាថ្នាំយីហៅតាំងគួយនិងពាក់ព័ន្ធ នេះពិតជាមានសារធាតុពុលដែលបណ្តាលឲ្យមនុស្សពុលស្លាប់៧នាក់ក្នុងនោះមានជនជាតិថៃ១នាក់ដែរនៅខេត្តបន្ទាយមានជ័យពិតមែន ។នេះបើយោងរបាយការណ៍របស់មន្ទីរនិងក្រសួងសុខាភិបាលអ្នកពិសារស្រានេះហើយពុលស្លាប់គឺផ្តើមចេញពីនៅស្រុកម៉ាឡៃ ប៉ុន្តែបើយោងជាក់ស្តែង អ្នកស្លាប់មានដល់៩នាក់(ដោយ២នាក់មិនបានចូលឬឲ្យគ្រូពេទ្យពិនិត្យ)និងអ្នកពុលរាបសិបនាក់ទៀត ។លោកស្រីរស់ សុផានី មានប្រសាសន៍ថាបានមានប្រសាសន៍ថាលោកស្រីសូមទទួលស្គាល់និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីជំនាញក.ប.បសាខាខេត្តបន្ទាយមានជ័យនិងអាជ្ញាធរដែនដី សមត្ថកិច្ច កងកម្លាំងនិងអ្នកពាក់ព័ន្ធដែលបាននឹងកំពុងបន្តខិតខំអនុវត្តនូវសកម្មភាពបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសទាក់ទិននឹងគុណភាព សុវត្ថិភាព អនាម័យម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងរបស់ប្រើប្រាស់នានា។លោកស្រី រស់ សុផានី បានបន្តថា យោងផលវិបាកនិងផលប៉ះពាល់ដល់សុខភាពនិងអាយុជីវីតពលរដ្ឋ ព្រមទាំងលទ្ធផលនៃការបំពេញការងារតាមតួនាទី ភារកិច្ចតាមសមត្ថកិច្ចប្រកបដោយការទទួលខុសត្រូវខាងលើនេះ វាបានឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់ដល់សុខុមាលភាព ជីវភាពនិងសុភមង្គលរបស់ប្រជាពលរដ្ឋយើងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ