ថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
អាជ្ញាធរឃុំទួលគគីរសម្រេចដកបង្គោលចេញដែលព្រហ្ម រ៉ា ទៅបោះក្នុងដីតឹក វ៉ាពិសិដ្ឋ និងបញ្ឈប់មិនឱ្យព្រហ្ម រ៉ា ទៅធ្វើ សកម្មភាពនៅលើទីតាំងដីទំនាស់ដែលអាជ្ញាធរបានហាមឃាត់កន្លងមក
Wed,16 June 2021 (Time 04:18 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 68នាក់)

កោះកុង÷ អ្នកស្រី គឹម សុខខេមមេឃុំទួលគគីរ ក្រោយពីបញ្ចប់កិច្ចប្រជុំសម្រប សម្រួល និងពិ និត្យនូវលើឯកសាររបស់គូរភាគី ទំនាស់វិវាទទាំងបីនាក់ខាងលើ ដោយពិនិត្យឃើញព្រហ្ម រ៉ា មិនមានឯក សារត្រឹមត្រូវ នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរឃុំទួលគគីរបាន សម្រេច ដោយដឹកនាំកម្លាំងប៉ុស្តិ៍ មេភូមិ ចុះរុះរើដកបង្គោលដែលព្រហ្ម រ៉ា និងប្រពន្ធ ឈ្មោះ ឆែម អូន យកទៅបោះនៅក្នុងទីតាំងដីរបស់លោក តឹក វ៉ាពិសិដ្ឋ យកក្នុងទំហ៊ំដីប្រមាណជាង១០០ ម៉ែត្រ ការ៉េ ដែលមិនមានឯកសារ នៅក្នុងទំហ៊ំដីប្រមាណជាង៧០០០ ម៉ែត្រការ៉េ របស់ ឈ្មោះ តឹក វ៉ាពិសិដ្ឋ ដែលមានឯកសារ សាក្សីអ្នកលក់-ទិញ ត្រឹមត្រូវ ។ និងបញ្ឈប់មិនឱ្យព្រហ្ម រ៉ា និងប្រពន្ធ ធ្វើស កម្មភាពនៅលើទីតាំងដីទម្នាស់ ជាមួយ លោក ឡង ផាត ដែលអាជ្ញាធរបានហាមឃាត់កន្លងមក (ជាកន្ទុយដីក្នុងឯកសាររបស់ឡង ផាត ដែលមានចំនួន ៦០.០០០ ម៉ែត្រការ៉េ) ។

លោកស្រី មេឃុំ បានបញ្ជាក់ដដែលឱ្យអ្នកសារព័ត៌មានដឹងថា: បើយោងទៅលើឯកសារ ឈ្មោះ ឡង ផាត មានលិខិតលក់-ទិញ សាក្សី នៅឆ្នាំ២០១៤ ដែលមានទំហំដី ៦០.០០០ ម៉ែត្រការ៉េ និងមានលិខិតបញ្ជាក់ចេញដោយអាជ្ញាធរភូមិ.ឃុំ តាតៃ នៅឆ្នាំ ២០១៩ផងដែរ ។
-ចំណែក ឈ្មោះ ព្រហ្ម រ៉ា បានអះអាងថាខ្លួនមានសាក្សី ទិញពីបងរបស់ខ្លួន តែពុំមានឯកសារលក់-ទិញ នោះទេ ។ ហើយ លិខិតបញ្ជាក់របស់លោក ព្រហ្ម រ៉ា ចេញដោយ លោកធិន សម្បត្តិ មេឃុំតាតៃនេះ លោកស្រីមេឃុំថា លោក ធិន សម្បត្តិ ចេញលិខិតបញ្ជាក់ឱ្យឈ្មោះព្រហ្ម រ៉ា យកទៅប្រើប្រាស់សម្រាប់ការដាក់បញ្ចាំធនា គារតែប៉ុណ្ណោះ មិនអាចយកទៅប្រើប្រាស់ក្រៅពីនេះបានឡើយ ។

ចំពោះករណី លោក ព្រហ្ម រ៉ា និងប្រពន្ធ យកបង្គោលទៅបោះនៅលើទីតាំដីរបស់ លោកតឹក វ៉ាពិសិដ្ឋ ដោយមិនមានឯក សារនោះ អាជ្ញាធរបានសម្រេច ដកបង្គលទាំងនោះ ចេញពីក្នុងដីលោក តឹក វ៉ាពិសិដ្ឋ វិញ និងបញ្ឈប់មិនឲ្យព្រហ្ម រ៉ា និងប្រពន្ធធ្វើសកម្មភាពនៅលើទីតាំងដីនោះបន្តទៀតឡើយ ។ ហើយមិនឲ្យឈ្មោះ ឡង ផាត និងឈ្មោះ ព្រហ្ម រ៉ា គូភាគីទាំងពីរផ្អាកធ្វើសកម្មភាពនៅលើតាំងដីទំនាស់ដែលអាជ្ញាធរធ្លាប់បានហាមឃាត់កន្លងមក ។

ក្នុងករណីវិវាទខាងលើនេះដែរ លោកតឹក វ៉ាពិសិដ្ឋ បានអះអាងថា ដីនេះ ឈ្មោះ វ៉ា ខន បានលក់ឱ្យ ឈ្មោះឡេក សុធន់ នៅឆ្នាំ ២០១៥ ហើយនៅឆ្នាំ២០១៨ លោកក៏បានទិញពីរឈ្មោះ ឡេក សុធន់ វិញ តាំងពីរមិនទាន់មានផ្លូវ ហើយលោកក៏ បានយកគ្រឿចក្រមកឈួសធ្វើផ្លូវត្រួសៗ ដើម្បីអាចនឹងបើឡានរួចចូលដីរបស់លោក ដើម្បីធ្វើការអភិវឌ្ឍដាំដុះនៅលើដីនោះជាបន្តបន្ទាប់ មិនដែលមានបញ្ហាអ្វីនោះដែង ។ លោកបន្តថា នៅពេលមាន ការអភិវឌ្ឍ ស្ថាបនាធ្វើផ្លូវនេះ ស្រាប់តែមានបុគ្គលព្រំ រ៉ា និងប្រពន្ធមកបោះបង្គោ លក្នុងដីរបស់គាត់តែម្ដង ជាក់ស្ដែងបុគ្គលនេះពុំមានដីមួយចង្អាមនៅកន្លែងនេះទេ។

លោកឡង ផាត ប្រពន្ធ ឈ្មោះ ប៉ុល នាង នាក់ទាំងពីរ បានអះអាងប្រាប់អ្នកសារព័ត៌ មានថា ដីរបស់គាត់បានទិញពីឈ្មោះ ប៉ោង ថា ចំនួន០៦ហិត្តា ស្មើរនិង ៦០. ០០០ម៉ែត្រការ៉េ តាំងពីរឆ្នាំ ២០១៤មកម្លេះ លុះដល់ឆ្នាំ២០១៩ គាត់ក៏បានសុំឱ្យអាជ្ញាធរតាតៃបញ្ជាក់លិខិតទីតាំងដីរបស់គាត់ដើម្បីសម្រាប់ប្រើប្រាស់ ហើយកាល នោះតំបន់នេះស្ថិតក្នុងការគ្រប់គ្រងរបស់ឃុំតាតៃផងដែរ ។
គាត់បានបញ្ជាក់ឱ្យដឹងទៀតថា ចំពោះដីរបស់គាត់ដែលអាជ្ញាធរហាមឃាត់អោយផ្អាកធ្វើសកម្មភាពសិននោះ គាត់និងធ្វើ តាម តែចំពោះបុគ្គលដែលចង់រំលោភយកដីគាត់នោះ ដាច់ខាតគាត់មិនអនុញ្ញាតិឲ្យឡើយ ។ ព្រោះថា ទីតាំងដីដែលអាជ្ញាធរហាមឃាត់នោះ គឺជាកន្ទុយដីស្ថិតក្នុង ចំ នួនដី០៦ហិត្តា ដែលគាត់ទិញពីប៉ោង ថា ។ ហើយបើរដ្ឋតម្រូវការពង្រីកអូ ឬស្ដា គាត់និងអនុញ្ញាតិដោយរីករាយ តែដីដែលនៅសល់ពីរដ្ឋធ្វើការអភិវឌ្ឍន៍ នៅជាដីរបស់គាត់ដដែល ព្រោះថាដីនោះគាត់បានធ្វើការដាំដុះរួចមកហើយ ។

ដោយឡែកលោក ព្រហ្ម រ៉ា មិនបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននោះទេ ដោយប្រពន្ធរបស់គាត់ហាមឃាត់មិនឱ្យធ្វើការបំភ្លឺជាមួយអ្នកសារព័ត៌មាន ។

ទាក់ទងករណីជម្លោះវិវាទដីធ្លីខាលើនេះ លោកធិន សម្បត្តិ មេឃុំតាតៃ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅសាលា ឃុំកាលពីថ្ងៃទី ១៥ មិថុនា ២០២១ នេះថា ចំពោះឈ្មោះព្រហ្ម រ៉ា ដែលលោក ចេញលិខិតឱ្យនោះ តាមរយៈលោកមេភូមិ តែមិនបានចុះពិនិត្យ វាស់វែង ដោយជំ នាញណាមួយនោះទេ ហើយទិន្នន័យដីម្ចាស់ដីជាអ្នកដាក់បញ្ចូលដោយខ្លួនឯង ។ ព្រោះថា កាលនោះ ដីនៅតំបន់នោះ ស្ថិត នៅក្នុងការគ្រប់គ្រងរបស់បរិស្ថាននៅ ឡើយ ។ ដោយយល់ឃើញថា ប្រជាពល រដ្ឋរស់នៅតំបន់នោះយូរយាមកហើយ និងមានការខ្វះខាត ទើបលោកចេញលិខិតឱ្យគាត់តាមការស្នើរសុំ ដើម្បីឱ្យគាត់យកទៅប្រើប្រាស់ដាក់ធនាគារ និងយកទៅប្រើ ប្រាស់ការចាំបាច់តែប៉ុណ្ណោះ ៕ ដោយ សុគន្ធី

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តរតនគិរី​ឯកឧត្តម​ជៀង​អំ​ អញ្ជើញ​ចុះសួរសុខទុក្ខ​កងកម្លាំង​ និង​នាំយកអំណោយជូនវរ:ការពារព្រំដែនក្នុងភូមិសាស្ត្រខេត្តរតនគិរី (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈើប្រណិតខុសច្បាប់ប្រភេទសុក្រមចំនួន2,​771ម៉ែត្រីគុណត្រូវបានកម្លាំងចម្រុះចុះបង្រ្កាប (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះធ្វើការឃាត់ខ្លួនមេខ្យល់០៣នាក់និងពលករ០៤នាក់បម្រុងឆ្លងដែនទៅប្រទេសថៃខុសច្បាប់!​!​!​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្ទះមួយខ្នងត្រូវឆេះហ្មត់ ព្រោះប្តីខឹងប្រពន្ធមិនឲ្យដេកដុតផ្ទះចោល (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សត្វស្វាកន្ទុយសរត្រូវព្រានព្រៃបាញ់សម្លាប់ ជនដៃដល់ត្រូវបានឃាត់ខ្លួន បញ្ចូនទៅសាលាតំបូងខេត្ត (សហការី)

វីដែអូ