ថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងរក្សាទុកអាវុធដឹកជញ្ជូនដោយខុសច្បាប់
Sun,09 May 2021 (Time 03:29 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 149នាក់)

(ខេត្តបាត់ដំបង):កម្លាំងអាវុធហត្ថរបស់ការិយាល័យជំនាញខេត្តបត់ដំបងបានចុះទៅដល់ ភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង និងខេត្តបាត់ដំបងនៅវេលាម៉ោង ១៦ :២០ នាទីថ្ងៃទី ០៨ ខែឧសភាឆ្នាំ ២០២១ កម្លាំងបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សាំ សុខ បញ្ញាវ័ន្ត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិសង្កាត់ខាងលើ ពីបទកាន់កាប់ឬដឹកជញ្ជូនអាវុធគ្មានការអនុញ្ញាតិ។
វត្ថុតាងដែលកម្លាំងអាវុធហត្ថធ្វើការដកហូតរួមមាន÷
១,កាំភ្លើង M១៦ចំនួន០១ដើមលេខ៤៧២៣៧៨
២,បង់ M១៦ចំនួន១០បង់
៣,បង់អាកា៤៧ចំនួន ០៤បង់
៤,បង់ម៉ាត់តាយ៉ែតចំនួន០២បង់
៥,គ្រាប់កាំភ្លើង M១៦ចំនួន២៤២គ្រាប់
៦,គ្រាប់កាំភ្លើងAK៤៧ចំនួន ៦៤គ្រាប់
៧,គ្រាប់ខ្ចិបAK៤៧ចំនួន ០៧គ្រាប់
៨,គ្រាប់ម៉ាត់តាយ៉ែតចំនួន ០៩គ្រាប់
៩,មីនចំនួន ០៤ គ្រាប់
១០,ទូសសៀចំនួន០១
១១,ស្បែកជើងកវែងយោធាចំនួន០២គូ
១២,ឯកសណ្ឋានប៉ារ៉ាចំនួន០១កំប្លេ
១៣,អាវភ្លៀងយោធាចំនួន ០១
១៤,ទូរសព្ទដៃម៉ាក samsung ចំនួន ០១គ្រឿង
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងឃាត់ខ្លួននៅការិយាល័យដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
ថ្ងៃអាទិត្យ ១៣រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥
ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ