ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តរតនគិរី​ឯកឧត្តម​ជៀង​អំ​ អញ្ជើញ​ចុះសួរសុខទុក្ខ​កងកម្លាំង​ និង​នាំយកអំណោយជូនវរ:ការពារព្រំដែនក្នុងភូមិសាស្ត្រខេត្តរតនគិរី
Sat,29 May 2021 (Time 06:16 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 246នាក់)

(ខេត្តរតនគិរី) :រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តរតនគិរី​ឯកឧត្តម​ជៀង​អំ​ អញ្ជើញ​ចុះសួរសុខទុក្ខ​កងកម្លាំង​ និង​នាំយកអំណោយជូនវរ:ការពារព្រំដែនក្នុងភូមិសាស្ត្រខេត្តរតនគិរី

អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិសដៅទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នារសៀលថ្ងៃសៅរ៍ ០៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តរតនគិរី​ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ​កងកម្លាំង​ និងប្រគល់អំណោយ គ្រឿងឧបភោគ បរិភោគ ជូនកងកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែន យោធាការពារព្រំដែន និងមន្រ្ដីឧទ្យានជាតិនៃមន្ទីរបរិស្ថាន​ នៅចំនុចវរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២៣។

ការចុះពិនិត្យនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់​ ឯកឧត្តម​ ថង​ សាវុន​ អភិបាលខេត្តរតនគិរី​ អភិបាលរងខេត្ត លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ​ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងកងកម្លាំងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនជាច្រើនរូបទៀត។

ឯកឧត្ដម​ ជៀង អំ​ បានថ្លែងកោតសរសើរចំពោះសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ដែលបានអនុវត្តតួនាទីក្នុងការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់នៅតាមព្រំដែន និងការពង្រឹងកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយភាគីវៀតណាម ក្នុងការសម្របសម្រួលលើការដឹកជញ្ជូន និងផ្លាស់ប្តូរទំនិញឆ្លងកាត់ព្រំដែន បញ្ចៀសបាននូវការកកស្ទះ ជាមួយនិងការប្រកាន់ខ្ជាប់នូវការអនុវត្តតាមវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាលបានយ៉ាងល្អប្រសើរ។

ឯកឧត្ដម ក៏បានធ្វើការផ្ដាំផ្ញើដល់អាជ្ញាធរដែនដី កងកម្លាំង និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវបន្តពង្រឹងការចេញល្បាតតាមភូមិសាស្ត្រខ្សែបន្ទាត់ព្រំដែន ដើម្បីបង្ការ ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ ហើយក្នុងករណីមានប្រជាពលរដ្ឋឆ្លងដែនចូលមកកម្ពុជា ត្រូវធ្វើចត្តាឡីស័កជាដាច់ខាត នៅទីតាំងដែលរដ្ឋបាលខេត្តបានរៀបចំរួចជាស្រេច ដោយមិនត្រូវឲ្យនរណាម្នាក់ឆ្លងកាត់ព្រំដែនដោយមិនបានត្រួតពិនិត្យ និងមិនបានធ្វើចត្តាឡីស័កនោះទេ ជារួមគឺត្រូវតែបង្ខំឲ្យធ្វើចត្តាឡីស័កជាដាច់ខាត ដោយគ្មានការលើកលែងនោះឡើយ។ ជាមួយគ្នានេះដែរ​ ឯកឧត្ដម​ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តប្រុងប្រយ័ត្ន និងការពារខ្លួនជានិច្ចពីជំងឺកូវីដ-១៩ ដោយត្រូវប្រកាន់ខ្ជាប់នូវអនាម័យ ពាក់ម៉ាស់​ រក្សាគម្លាត​ឲ្យបានត្រឹមត្រូវ ឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ ជែល ឬអាល់កុលជាប្រចាំ​ និងត្រូវអនុវត្តតាមវិធានការសុខាភិបាល​ ៣ការពារ​!!៣កុំ!!ទាំងអស់គ្នា។

អំណោយជាគ្រឿងឧបភោគ បរិភោគ ដែលកងកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែន និងយោធាការពារព្រំដែន និងមន្រ្ដីឧទ្យានជាតិនៃមន្ទីរបរិស្ថាន ទទួលបាននូវពេលនេះមាន​
-​ វរ:នគរបាលលេខ៦២៣​ និងវរ:នគរបាលលេខ២០៣​ ទទួលបាន​ អង្ករ​៦០០គីឡូក្រាម​,​ មី៦០កេស​,​ ជែលលាងដៃ​៦០ដប,​ ត្រីខ១៣កេស,​ ម៉ាស០១កេស,​ អំបិល១០០គីឡូក្រាម​ និងថវិកាមួយចំនួនទៀត។
-​ វរ:យោធាការពារព្រដែនទទួលបាន​ អង្ករ៨០០គីឡូក្រាម​,​ មី៨០កេស,​ ជែលលាងដៃ៨០ដប,​ ត្រីខ១៤កេស,​ ម៉ាស០១កេស​, អំបិល១០០គីឡូក្រាម​ និងថវិកាមួយចំនួនទៀត។
-​ មន្រ្តីឧទ្យាននុរក្សនៃមន្ទីរបរិស្ថានទទួលបាន​ អង្ករ៥០០គីឡូក្រាម​,​ មី៥០កេស,​ ជែលលាងដៃ៥០ដប,​ ត្រីខ១០កេស,​ ម៉ាស០១កេស​, អំបិល៥០គីឡូក្រាម​ និងថវិកាមួយចំនួន៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ