ថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
លោក តុប ច័ន្ទសិរីវុធ ត្រូវបានទទួលការលើកលែងទោស បន្ទាប់ពីជាប់ពន្ធនាគារអស់១១ឆ្នាំ
Sat,29 May 2021 (Time 05:20 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 103នាក់)

ភ្នំពេញៈ នេះបើយោងតាមរាជក្រឹត្យ ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ
២០២១ ដែលទើបតែបាននៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០
២១។ បន្ទាប់ពីជាប់ពន្ធនាគារអស់រយៈពេល ១១ឆ្នាំ ពាក់ព័ន្ធរឿងប្រព្រឹត្តអំពើពុករលួយលោក តុប ច័ន្ទសិរីវុធ អតីតព្រះរាជ
អាជ្ញានៃអយ្យការអមសាលាដំបូខេត្តពោធិ៍សាត់ ត្រូវបានលើក
លែង ទោសឲ្យមានសេរីភាព។

លោក តុប ច័ន្ទសិរី​វុធ​ ត្រូវ​បាន​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ចាប់​ខ្លួន​ជាមួយ​នឹង​អ្នក​បើក​បរ​ពីរនាក់​ទៀត នៅ​ឯ​គេហដ្ឋាន​របស់​លោក ក្នុង​ក្រុង​ពោធិ៍សាត់ នា​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា​ ឆ្នាំ​២០១០ ពីបទពុករលួយ ជំរិតទារប្រាក់ និងបង្ខាំងមនុស្សខុសច្បាប់។

តុលាការខេត្តពោធិសាត់កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១១ បានកាត់ទោសអតីតព្រះរាជអាជ្ញាតុលាការ ខេត្តឱ្យ ជាប់ ពន្ធ
នាគារចំនួន១៩ឆ្នាំ ពីបទបង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារ
ប្រាក់។ ចំណែកអង្គរក្សពីរនាក់គឺឈ្មោះ រស់ សំណាង ផ្តន្ទាទោស ១៧ឆ្នាំ និងឈ្មោះ ឈិន វុទ្ធី ផ្តន្ទាទោស ១៥ឆ្នាំ។ ចំណែកឈ្មោះ ពេជ្រ គុណយូ ដែលបានរត់គេចខ្លួន ឱ្យជាប់
ពន្ធនាគារចំនួន ១៨ឆ្នាំ អំពីបទពុករលួយ ជំរិតទារប្រាក់ និងបង្ខាំងមនុស្សខុសច្បាប់។
គួរបញ្ជាក់ថា លោក តុប ច័ន្ទសិរីវុធ ក្លាយជាទណ្ឌិតក្រោម
អំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ៨០ ចុះថ្ងៃទី០៦ខែ
មីនា ឆ្នាំ២០១៣ របស់តុលាការកំពូលដែលសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់១៩ឆ្នាំ។ លោក តុប ច័ន្ទសិរីវុធ បានចូលបម្រើការងាររដ្ឋនាអំឡុងចុងឆ្នាំ១៩៨៣ និងត្រូវបានតែងតាំងជាចៅក្រមសាលាដំបូងខេត្តបន្ទាយមានជ័យ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦០១/២០០ ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០០១ ហើយក៏ត្រូវបានតែងតាំងមុខតំណែង
ថ្មីជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដោយព្រះរាជក្រឹត្យលេខនស/រកត/០២០៧/០៦៨ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០០៧ ។

ហើយត្រូវបានលុបឈ្មោះចេញពីក្របខ័ណ្ឌនៃអង្គចៅក្រមតែម្តង ដោយព្រះរាជក្រឹត្យលេខនស/រកត/០១១៥/០៨៩ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ